Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុន​ផលិតស៊ីម៉ងត៍វៀតណាម​ ដំឡើង​ថ្លៃផលិតផល​ ដោយ​សារ​ថ្លៃដើម​ផលិត​កើន​ខ្ពស់​ ​

បានផុស

នៅ

ក្រុមហ៊ុន​ផលិតស៊ីម៉ងត៍ធំៗ​​ក្នុង​ស្រុក​វៀតណាម​ បានប្រកាសពីការដំឡើងថ្លៃផលិត​ផល​របស់​ខ្លួន​ចាប់​ពី​ថ្ងៃទី ២០ ខែតុលា តទៅ​ ដើម្បី​ឆ្លើយតបនឹងការកើនឡើង​នៃ​ថ្លៃផលិតកម្ម ដែលជំរុញដោយតម្លៃ​អគ្គិសនី ធ្យូងថ្ម និងការវេចខ្ចប់ ដែល​ខ្ពស់​ជាង​មុន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Viet Nam News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ហ៊ុន​ផលិតស៊ីម៉ងត៍ទាំង​នោះ​ រួម​មាន​ទាំង​ក្រុមហ៊ុន Vicem Bỉm Sơn ក្រុមហ៊ុន Bút Sơn ក្រុមហ៊ុន​ The Vissai ក្រុមហ៊ុន​ Thành Thắng Group ​និង​ក្រុមហ៊ុន​ Xuân Thành Cement ជាដើម​។ អតិថិជនរបស់​ក្រុមហ៊ុន​ នឹង​ឃើញ​ពី​ការ​ឡើង​ថ្លៃស៊ីម៉ងត៍ ៥០ ០០០ ដុង (​១,៩៧ ដុល្លារ​) តោន ខណៈ​ក្រុមហ៊ុន​ The Vissai ដំឡើងថ្លៃ​ប្រមាណ​ ៤៦ ៣០០ ដុង​/តោន​។ ​

អ្នកតំណាងមកពី​ក្រុមហ៊ុន​ ThànhThắng Group បាន​និយាយ​ថា៖ «តម្លៃអគ្គិសនីបានកើនឡើង ៤,៨ ភាគរយ ខណៈ​ការចំណាយលើ​អគ្គិសនី រួម​ចំណែក​លើ​ថ្លៃដើមផលិតកម្ម ១៤-១៥ ភាគរយ ដែល​ធ្វើ​ឱ្យ​តម្លៃ​ផលិត​ទាំង​មូល​ខ្ពស់ជាង​មុន​។ ទោះបីជា​ក្រុម​ហ៊ុន​បាន​ប្រតិបត្តិវិធានការ​កាត់​បន្ថយ​តម្លៃ​ផ្សេង​ៗ​ឱ្យ​មាន​ប្រសិទ្ធភាព​ក៏​ដោយ​ យើង​​មិន​អាច​ទូទាត់​ឱ្យ​ស៊ី​គ្នា​នឹង​ការ​កើន​ឡើង​នៃ​ការ​ចំណាយ​ទេ​»។ ​អ្នក​តំណាង​បន្ត​ថា​ ការ​ដំឡើង​ថ្លៃ​ ៥០ ០០០ ដុង​/តោន​ ​រំពឹងថានឹងជួយ​ក្រុមហ៊ុន​ផលិតស៊ីម៉ងត៍ ឱ្យ​រក្សាបាននូវស្ថិរភាពប្រតិបត្តិការ និងធានាបាននូវគុណភាពផលិតផល។

ក្រៅ​តែ​ពី​ការ​ឡើង​ថ្លៃ​អគ្គិសនី​ ជម្លោះភូមិសាស្ត្រនយោបាយទូទាំងពិភពលោក បានបង្កឱ្យមានការប្រែប្រួលសំខាន់ៗក្នុងការចំណាយលើ​តម្លៃ​ផលិតកម្ម​ រួម​ទាំង​ការ​ចំណាយ​កាន់​តែ​ខ្ពស់​លើ​ធ្យូងថ្ម និងប្រេង។ បញ្ហា​នេះ​ រំពឹងថានឹងបន្តកើនឡើងដែលធ្វើឱ្យឧស្សាហកម្មស៊ីម៉ងត៍​​មិន​អាច​​រក្សាកម្រិតតម្លៃដូច​មុន។

យោងតាមសមាគមស៊ីម៉ងត៍ជាតិវៀតណាម (VNCA) ​ការឡើងថ្លៃតម្លៃគឺជៀសមិនរួចនោះ​ទេ​ ​ខណៈ​ស៊ីម៉ងត៍​វៀតណាម​ ត្រូវបានលក់នៅខាងក្រោមថ្លៃដើមផលិតកម្មអស់រយៈពេលជាច្រើនឆ្នាំ​មក​ហើយ​។ ក្រុមហ៊ុន​នឹង​ត្រដាប​ត្រដួស​ក្នុង​ប្រតិបត្តិការ​របស់​ខ្លួន​ ប្រសិន​បើ​មិន​ដំឡើង​ថ្លៃ​ឱ្យ​សមស្រប​នឹង​ការ​ចំណាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម