Connect with us

ព័ត៌មានជាតិ

តាមដាន​ឲ្យ​ជាប់ ​មក​ដល់​ម៉ោងនេះ ​រដ្ឋាភិបាល​បាន​​គិតគូរ​​ជួយអ្វីខ្លះ​​​ជំរុញ​​​ឧស្សាហកម្មអាកាសចរណ៍ និងទេសចរណ៍នៅ​ខេត្ត​សៀមរាប?

បានផុស

នៅ

ខេត្ត​សៀមរាប​ត្រូវ​បាន​កំណត់​ជា​ខេត្ត​ «តារារះនាទិសឧត្តរ» ខណៈ​ដែល​ខេត្ត​​​សំបូរ​ដោយ​សំណង់​ប្រាសាទ​បុរាណ​ជា​បេតិកភណ្ឌពិភពលោក​ បាន​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ដ៏​ចម្បង​បំផុត​របស់ប្រទេស​កម្ពុជា។

យ៉ាងណាមិញ ស្ថានភាពឧស្សាហកម្ម​​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាបនៅតែ​រង​ឥទ្ធិពល​នៃ​វិបត្តិ​សកល ខណៈ​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​ទេសចរណ៍​បាន​​ឲ្យ​កម្ពុជាថ្មី​ដឹង​​ថា វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​​ទើបតែ​ស្តារ​ឡើង​វិញ​​បាន​ត្រឹម ៣០% បើប្រៀបធៀបរយៈពេល​មុន​​ផ្ទុះ​រីក​រាលដាល​ជំងឺ​កូវីដ ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាល​បាន​ជំរុញ​ដល់​ក្រសួង-ស្ថាប័ន គណៈកម្មការ អាជ្ញាធរពាក់ព័ន្ធ រដ្ឋបាល​ខេត្ត​សៀមរាប ផ្នែកឯកជន សហគមន៍ និងប្រជាពលរដ្ឋទាំងអស់ ផ្តល់កិច្ច​សហការ​និងគាំទ្រ​ក្នុងការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប។

ថ្មីៗនេះ​ដែរ រាជរដ្ឋាភិបាលកម្ពុជាក៏​បានគិតគូរ​ដាក់ចេញគោលនយោបាយ និងវិធានការអនុគ្រោះ​បន្ថែម​ទៀត​ដល់​ឧស្សាហកម្មអាកាសចរណ៍ និងឧស្សាហកម្មទេសចរណ៍ ក្នុងការជំរុញនិង​សម្រួល​ដល់​ការ​វិនិយោគ​បង្កើតផលិតផល​ទេសចរណ៍​ថ្មីនៅខេត្តសៀមរាប​ តាមរយៈ​យន្តការ​ភាពជា​ដៃគូ​រវាងរដ្ឋ-ឯកជន (PPP) ការ​ផ្តល់កម្ចីសម្បទាន​ដល់​អ្នកប្រកប​អាជីវកម្មខ្នាតតូច និង​តូចបំផុត និង​សហគមន៍ និង​ការជួយឧបត្ថម្ភធន​នានា​។

ក្របខណ្ឌក្រសួងមហាផ្ទៃ (អគ្គនាយកដ្ឋានអន្តោប្រវេស៍)

-បាន​រៀបចំ​ការ​បង់ថ្លៃ​សេវា​ទិដ្ឋាការ​តាម​អនឡាញ
-រៀបចំ​ប្រព័ន្ធ E-Arrival ជា​ទម្រង់​តែមួយសម្រាប់​ភ្ញៀវទេសចរ​ដែល​ចូល​មក​កម្ពុជា ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់អ្នក​ដំណើរគ្រប់ជាតិសាសន៍ និង​គ្រប់ទីកន្លែង អាច​ចូលទៅបំពេញ​ព័ត៌មាន​ជាមុន​នៅក្នុងប្រអប់​សលាកបត្រ​អន្តោប្រវេសន៍ រួមទាំង​ពាក្យស្នើសុំទិដ្ឋាការ​ពេលមកដល់ ទម្រង់​លិខិត​រាយការណ៍​គយ និង​ទម្រង់លិខិត​ប្រកាស​សុខភាព​នៅក្នុងប្រព័ន្ធ Cambodia E-Arrival ដោយ​មិនចាំបាច់​ចំណាយ​ពេល​វេលាបំពេញឯកសារ​ដោយ​ដៃ នៅពេល​មកដល់ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​កម្ពុជាទៀត​ឡើយ
-លុបចោល​គោលការណ៍ ដែល​តម្រូវឱ្យភ្ញៀវ​ទេសចរ​អន្តរជាតិ ត្រូវ​សម្រាក​មួយ​យប់

>ក្របខណ្ឌ​ក្រសួង​ទេសចរណ៍

-ដាក់​ចុះ​យុទ្ធនាការ “ទស្សនា​សៀមរាបឆ្នាំ ២០២៤” សំដៅ​ជំរុញ​សន្ទុះ​ងើប​ឡើង​វិញ​វិស័យ​ទេសចរណ៍​ខេត្ត​សៀមរាប
-លើកលែង​ការពិន័យ​អន្តរការណ៍ជា​ប្រាក់ ​ចំពោះការ​ហួសសុពលភាព​អាជ្ញាបណ្ណ​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​អ្នកបកប្រែ​ភាសា​បន្ត​ពីមគ្គុទ្ទេសក៍ទេសចរណ៍ រហូត​ដល់ដំណាច់ឆ្នាំ២០២៤
– ពន្យារ ឬបន្ថែមសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ពី ២ឆ្នាំ ទៅ ៣ឆ្នាំ ម្តង។

>ក្របខណ្ឌ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល

-កម្រៃ​សិទ្ធិ​ហោះហើរ​តែ​ម្ខាង (Traffic Right Charge Royalty ) ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ដែលប្រតិបត្តិការ​ជើង​​ហោះហើរ​អន្តរជាតិ​ចេញ-ចូល អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​រួមមាន៖
១.ផ្តល់​ការ​ចុះ​កម្រៃ ៥០% ដូចគ្នា​ជាមួយ Airlines ផ្សេង​ទៀត​ដែរ សម្រាប់​ជើង​ហោះហើរ​បន្ថែម (Extra Flight) និង​ជើង​ហោះហើរ​ដោយ​យន្តហោះ​ជួល (Charter Flight)
២.ផ្តល់​ការ​ចុះ​កម្រៃ ៥០% ចំពោះ​ជើង​ហោះ​ហើរ​ជាប្រចាំ (Regular Flight) គ្រប់​ជើង​ហោះហើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ។ ចំពោះ​កម្រៃ Royalty ចំនួន ៥០% ទៀត ដែល​នៅ​សល់ ត្រូវ​បាន​ផ្ដល់​ជាការ​លើកទឹកចិត្ត (Incentive) បន្ថែមស្របទៅតាមលក្ខណ្ឌ​កំណត់ដូចខាងក្រោម៖
ក)​ សម្រាប់ជើងហោះហើរជាប្រចាំ (Regular Flight) ទាំងឡាយណាដែលផ្ទុកអ្នក​ដំណើរចាប់ពី ១២០ ​នាក់ ដល់ ១៤៩ នាក់ ទទួលបានការកាត់បន្ថយកម្រៃចំនួន ២៥% បន្ថែម (ឬ​ទទួល​បានការ​កាត់​បន្ថយ​សរុប ៧៥%)
ខ)សម្រាប់ជើងហោះហើរជាប្រចាំ (Regular Flight) ទាំងឡាយណា​ដែលផ្ទុកអ្នកដំណើរ​ចាប់ពី​ ១៥០ នាក់​ឡើង​ទៅ នឹង​ត្រូវទទួលបានការការចុះកម្រៃ Royalty ចំនួន ៥០% បន្ថែម (ឬ​ទទួល​បាន​ការ​កាត់​បន្ថយ​សរុប ១០០%)

-Air Navigation Charges for Landing (កម្រៃសេវានាំផ្លូវសម្រាប់ការចុះចត)
១. បាន​កាត់បន្ថយ​កម្រៃសេវា​នាំផ្លូវ​សម្រាប់​ការចុះចត (Air Navigation Charges for Landing) ចំនួន​ ៥០% ដល់​ក្រុមហ៊ុនអាកាសចរណ៍​ ដែលប្រតិបត្តិការជើងហោះហើរ​ក្នុងស្រុក (Domestic) និង​អន្តរជាតិ (International) នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ​ សម្រាប់​រដូវ​ខ្សត់ភ្ញៀវ/រដូវបៃតង (Low season/Green season)
២. ក្រុមហ៊ុនគ្រប់គ្រង និង​ប្រតិបត្តិការ​អាកាសយានដ្ឋាន​អន្តរជាតិសៀមរាបអង្គរ/YACA (ប្រតិបត្តិករ) បាន​​កំពុងពិនិត្យ ពិចារណា​ដាក់ចេញ​នូវគោលការណ៍​លើកទឹកចិត្ត និង​សម្រួល​ដល់ការយកកម្រៃ​សេវា​នានាបន្ថែមទៀត ដល់​ឧស្សាហកម្ម​អាកាសចរណ៍​តាមលទ្ធភាព​ដែល​អាចធ្វើទៅ​បាន។

>ក្របខណ្ឌធនាគារជាតិកម្ពុជា

-សម្របសម្រួល​ចរាចរណ៍​ក្រដាសប្រាក់​ដុល្លារអាមេរិក ដែល​មាន​សភាពចាស់ ទក់ រហែក
-ដាក់​ឱ្យ​ប្រើប្រាស់​ការទូទាត់ប្រាក់​តាមកម្មវិធី​បាគងថ្មីមួយ​សម្រាប់ភ្ញៀវទេសចរ ដើម្បី​ជួយ​សម្រួល​ដល់ការ​ចាយវាយ ឬទូទាត់​​ថ្លៃទំនិញ និង​សេវាកម្មផ្សេងៗរបស់ភ្ញៀវ​ទេសចរ​បរទេស​នៅតាម​គោលដៅ​ទេសចរណ៍​នានានៅកម្ពុជា។ តាមរយៈប្រព័ន្ធបាគង​នេះ អនុញ្ញាត​ឱ្យភ្ញៀវទេសចរបរទេស​អាច​ប្រើប្រាស់​ក្រេឌីតកាត ដូចជាវីសា (Visa) ម៉ាស្ទ័រកាត (Master Card) និង​ញូញៀនផេ (Union Pay) ផ្ទេរ​ប្រាក់​ចូល​ទៅក្នុង​គណនីបាគងសម្រាប់ទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ បើទោះបីពួកគេ​គ្មានគណនីនៅ​ធនាគារក្នុងស្រុកក៏ដោយ។

>ក្របខណ្ឌអាជ្ញាធរជាតិអប្សរា

-កែសម្រួលនៅលក្ខខណ្ឌតម្រូវថ្មី ពាក់ព័ន្ធនឹង​ការថតវីដេអូ រូបភាព​សន្លឹក​នៅ​ក្នុង​រមណីយដ្ឋាន អង្គរ
-ការកែសម្រួល​ពេលវេលាបើក-បិទ នៃការចូលទស្សនាប្រាសាទ​ក្នុងរមណីយដ្ឋានអង្គរ
-កែសម្រួលទម្រង់ការលក់ប័ណ្ណ និង​នីតិវិធីប្រតិបត្តិក្នុងការត្រួត​ពិនិត្យប័ណ្ណចូល ទស្សនា​រមណីយដ្ឋាន​អង្គរឱ្យកាន់តែប្រសើរ​ឡើង ដើម្បីបង្ក​ភាពងាយស្រួលជូនដល់ភ្ញៀវទេសចរ​បន្ថែម​ទៀត​។

>ក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានពន្ធដារ)

ក) ការអនុគ្រោះផ្នែកពន្ធកាត់ទុក និងអាករពិសេស ចំពោះ​ក្រុមហ៊ុន​អាកាសចរណ៍ (Airlines companies​)

១.បានបន្ថយអត្រាពន្ធកាត់ទុក​ពី ១៤ (ដប់បួន) ភាគរយ មកត្រឹម ១០ (ដប់) ភាគរយ ចំពោះ​ការជួល​យន្តហោះ​ពីក្រៅប្រទេស មក​ប្រកប​អាជីវកម្មរបស់​ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក
២.បន្ថយអត្រាអាករពិសេស​ពី ១០ (ដប់) ភាគរយ មក​ត្រឹម ៥ (ប្រាំ) ភាគរយ ចំពោះ​សេវា​ដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវអាកាស ដោយពុំគិតថាការដឹកជញ្ជូនអ្នកដំណើរធ្វើឡើង ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ក្នុងស្រុក ឬក្រុមហ៊ុនអាកាសចរណ៍បរទេសឡើយ។

(*ការអនុគ្រោះដូចមានចែងក្នុងចំណុចទី១ និងចំណុចទី២ ខាងលើនេះ មានរយៈពេល ៣ ឆ្នាំ គិត​ចាប់ពី ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៧*)

ខ)ការអនុគ្រោះ​ផ្នែកពន្ធកាត់​ទុក និង​អាករពិសេស ចំពោះ​ឧស្សាហកម្ម​ទេសចរណ៍នៅ​ខេត្ត​សៀមរាប (Tourism Industries in Siem Reap only)

១. បន្តការលើកលែងការបង់ពន្ធប្រចាំខែ​គ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម និង​អាករ​លើ​ការ​ស្នាក់នៅ (ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍ និង​ភោជនីយដ្ឋាន ដែល​បានចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋានពន្ធដារ និងមាន​អាជីវកម្ម​នៅ​ខេត្ត​សៀមរាប) លើកលែង​ពន្ធ​លើប្រាក់​ចំណូល មិនចុះ​ធ្វើ​សវនកម្ម​លើអាជីវកម្ម​ក្នុងវិស័យទេសចរណ៍​រហូតដល់ដំណាច់​ខែ​មិថុនា ឆ្នាំ២០២៥
២. រាជរដ្ឋាភិបាលក៏បានផ្ដល់ថវិកា​ចំនួន ៥០ លានដុល្លារអាមេរិក តាមរយៈធនាគារសហគ្រាស​ធុនតូច និង​មធ្យម (SME Bank) សម្រាប់ត្រៀមផ្តល់ឥណទាន ជាពិសេស​ជូនប្រតិបត្តិករ​ទេសចរណ៍​ខេត្តសៀមរាប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

ធនាគារពិភពលោក នឹង​បង្កើន​ហិរញ្ញវត្ថុ​កសិកម្មដល់ ៩ ប៊ីលានដុល្លារ/ឆ្នាំ​ នៅ​ឆ្នាំ​ ២០៣០ ​

ជីវិតកម្សាន្ដ៩ នាទី មុន

តា ចេក ស្តាយអាជីពសិល្ប:ខំសាងរាប់ឆ្នាំ តែត្រូវបាត់បង់ទៅវិញស្ទើរគ្មានអ្នកស្គាល់

ព័ត៌មានជាតិ១១ នាទី មុន

អាមេរិក ផ្តល់ថវិកាបន្ថែមជាង ៣៨ លានដុល្លារ ជួយអភិវឌ្ឍវិស័យអាទិភាពនៅកម្ពុជា

ព័ត៌មានជាតិ១៦ នាទី មុន

ក្រុមហ៊ុនផលិតបន្ទះសូឡាពីរនៅកម្ពុជា​ឈប់សហការជាមួយ DOC លើការស៊ើបអង្កេតការលក់បង្ខួចថ្លៃ និងបញ្ហាពន្ធ

ព័ត៌មានជាតិ៣១ នាទី មុន

តាមដាន​ឲ្យ​ជាប់ ​មក​ដល់​ម៉ោងនេះ ​រដ្ឋាភិបាល​បាន​​គិតគូរ​​ជួយអ្វីខ្លះ​​​ជំរុញ​​​ឧស្សាហកម្មអាកាសចរណ៍ និងទេសចរណ៍នៅ​ខេត្ត​សៀមរាប?

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

២រសៀលថ្ងៃនេះ! សពលោក កៅ សីហា នឹងត្រូវបូជា នៅវត្តព្រែកឯង

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ធ្លាយពាក្យចចាមអារ៉ាមថា Michael Jackson នៅមានជីវិត ត្រៀមវិលមកបកអាក្រាត Diddy

ព័ត៌មានជាតិ១៥ ម៉ោង មុន

មេប៉េអឹម បញ្ជាឱ្យធ្វើអធិការកិច្ចលើប៉េអឹមខេត្តកណ្ដាលម្នាក់ដែលបោចសក់តៃកុងឡាន បើល្មើសច្បាប់ ត្រូវបញ្ជូនទៅតុលាការ

សន្តិសុខសង្គម៣ ម៉ោង មុន

ឧកញ៉ា ហ៊ួត ជា ស្នើឲ្យម្ចាស់ពាក្យបណ្ដឹងមានងារជា អ្នកឧកញ៉ា ដកពាក្យបណ្ដឹងងាកមកចរចាគ្នាដោយសន្តិវិធី

ជីវិតកម្សាន្ដ៣ ម៉ោង មុន

យល់យ៉ាងណា! ព្រលឹងលោក កៅ សីហា ចូលអ្នកសិល្ប: ម្នាក់ពេលកំពុងបូជា យំថា ហេតុអ្វីឆាប់យកលោកទៅ?

Sokha Hotels

ព័ត៌មានពេញនិយម