Connect with us

ព័ត៌មានជាតិ

អាមេរិក ផ្តល់ថវិកាបន្ថែមជាង ៣៨ លានដុល្លារ ជួយអភិវឌ្ឍវិស័យអាទិភាពនៅកម្ពុជា

បានផុស

នៅ

នាយិកានៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិសាកលលោក​ (USAID) អ្នកស្រី Samantha Power កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ បានប្រកាសអំពីការវិនិយោគថ្មី និងការគាំទ្រថ្មីមួយចំនួនសម្រាប់ ប្រជាជនកម្ពុជា តាមរយៈការពង្រីកសកម្មភាពការងារថ្មីៗរបស់សហរដ្ឋអាមេរិក ក្នុងវិស័យសន្តិសុខស្បៀង បរិស្ថាន សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យការងារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី Power បានបញ្ជាក់ថា កម្ពុជានៅតែជាដៃគូដ៏សំខាន់មួយសម្រាប់សហរដ្ឋអាមេរិក ក្នុងពេលដែលយើងខិតខំដើម្បីសម្រេចបាននូវចក្ខុវិស័យរួមមួយសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមានសេរីភាព និងបើកចំហ រុងរឿង និងមានសុវត្ថិភាព។

ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអាមេរិក ដើម្បីពង្រឹងវិស័យកសិកម្ម និងប្រព័ន្ធចំណីអាហារ អ្នកស្រីនាយិកា​ Power បានគូសបញ្ជាក់ នូវមូលនិធិថ្មីស​ម្រាប់ កម្មវិធីស្បៀងអាហារ ដែលមានទឹកប្រាក់ជាង ២៩ លានដុល្លារពីក្រសួងកសិកម្មនៃសហរដ្ឋអាមេរិក (USDA) ។
អ្នកស្រីបញ្ជាក់ថា៖«ជំនួយនេះ នឹងជួយប្រទេសកម្ពុជាកែលម្អនូវការអនុវត្ត និងអភិវឌ្ឍបទបញ្ញត្តិសុវត្ថិភាពចំណីអាហារ ដោយកែលម្អប្រព័ន្ធគ្រប់គ្រងក្រោយការប្រមូលផលនៃសណ្តែកសៀង បង្កើនការទទួលយកបច្ចេកវិទ្យាឆ្លាតវៃនៃអាកាសធាតុ ផ្តល់ការបណ្តុះបណ្តាលស្តីពីការអនុវត្តសុវត្ថិភាពចំណីអាហារល្អបំផុត និងពង្រឹងទំនាក់ទំនងទីផ្សារ»។

ក្រោមកម្មវិធីភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក អ្នកស្រី Power ក៏បានប្រកាសអំពីកិច្ចខិតខំថ្មីៗដើម្បីអភិរក្សជីវចម្រុះដ៏សម្បូរបែបនៃតំបន់ទន្លេមេគង្គខាងក្រោម ដែលជាជម្រកមច្ឆជាតិជាង ១ ០០០ ប្រភេទ ប៉ុន្តែ​ត្រូ​វបានគំរាមកំហែងកាន់តែខ្លាំងដោយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ។
ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិកក្នុងការការពារជីវចម្រុះ USAID នឹងពង្រីកនិងពង្រឹងការងាររបស់ខ្លួនជាមួយរដ្ឋាភិបាល និងសហគមន៍ក្នុងស្រុកនៅកម្ពុជាអំឡុងពេល ៥ ឆ្នាំខាងមុខនេះ ដើម្បីអភិរក្សនិងធ្វើឱ្យមានចីរភាពដ៏អស្ចារ្យភាពនៃទន្លេមេគង្គ ព្រមទាំងធ្វើការជាមួយប្រទេសផ្សេងទៀតនៅតំបន់ទន្លេមេគង្គខាងក្រោម។

ក្នុងជំនួបជាមួយ មន្ត្រីនៃអង្គការសង្គមស៊ីវិលនៅកម្ពុជា អ្នកស្រីនាយិកា Power ក៏បានប្រកាសពីជំនួយជាង ៦ លានដុល្លាររបស់ USAID ចំពោះសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យការងារដើម្បីជួយដល់ការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ចំពោះការគ្រប់គ្រងតាមលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងការគាំទ្រដល់សង្គមស៊ីវិល។

លើសពីនេះ អ្នកស្រី Power បានប្រកាសនូវមូលនិធី ៣ លានដុល្លារ ពីក្រសួងការងារសហរដ្ឋអាមេរិក ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាង និងក្នុងចំណោមជនមានពិការភាពនៅកម្ពុជា ។ មូលនិធិនេះនឹងជួយដោះស្រាយអត្រាប្រេវ៉ាឡង់នៃពលកម្មកុមារ ពលកម្មដោយបង្ខំ និងការជួញដូរមនុស្សក្នុងចំណោមជនមានពិការភាព ព្រមទាំងកាត់បន្ថយឧបសគ្គដែលរារាំងដល់លទ្ធភាពទទួលបានការងារសមរម្យរបស់ពួកគេ ។

ទីភ្នាក់ងារជំនួយអាមេរិក USAID នឹងបន្តជួយគាំទ្រដល់ការធ្វើមាតុភូមិនិវត្តន៍របស់ប្រជាជនកម្ពុជាពីសហរដ្ឋអាមេរិកវិញ ក្នុងពេលដែលពួកគេធ្វើសមាហរណកម្មចូលក្នុងសង្គមកម្ពុជាវិញ និងកសាងនូវជីវភាពដែលមានលំនឹង និងប្រកបដោយភាព​ឯករាជ្យ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ វិនាទី មុន

អាមេរិក ផ្តល់ថវិកាបន្ថែមជាង ៣៨ លានដុល្លារ ជួយអភិវឌ្ឍវិស័យអាទិភាពនៅកម្ពុជា

ព័ត៌មានជាតិ៦ នាទី មុន

ក្រុមហ៊ុនផលិតបន្ទះសូឡាពីរនៅកម្ពុជា​ឈប់សហការជាមួយ DOC លើការស៊ើបអង្កេតការលក់បង្ខួចថ្លៃ និងបញ្ហាពន្ធ

ព័ត៌មានជាតិ២១ នាទី មុន

តាមដាន​ឲ្យ​ជាប់ ​មក​ដល់​ម៉ោងនេះ ​រដ្ឋាភិបាល​បាន​​គិតគូរ​​ជួយអ្វីខ្លះ​​​ជំរុញ​​​ឧស្សាហកម្មអាកាសចរណ៍ និងទេសចរណ៍នៅ​ខេត្ត​សៀមរាប?

ជីវិតកម្សាន្ដ៣៥ នាទី មុន

ចំណងមិត្តភាព Han So Hee និង Jeon Jong Seo នៅតែរឹងមាំ ទោះមានរឿងចម្រូងចម្រាសនឹង Hyeri

ព័ត៌មានជាតិ៥៩ នាទី មុន

យុវជនសិក្សាជំនាញបច្ចេកទេស លើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិត្រូវបានរៀបចំឡើងប្រកបដោយភាពប្រកួតប្រជែងខ្ពស់ និងមានភាពទាក់ទាញ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

២រសៀលថ្ងៃនេះ! សពលោក កៅ សីហា នឹងត្រូវបូជា នៅវត្តព្រែកឯង

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ធ្លាយពាក្យចចាមអារ៉ាមថា Michael Jackson នៅមានជីវិត ត្រៀមវិលមកបកអាក្រាត Diddy

ព័ត៌មានជាតិ១៥ ម៉ោង មុន

មេប៉េអឹម បញ្ជាឱ្យធ្វើអធិការកិច្ចលើប៉េអឹមខេត្តកណ្ដាលម្នាក់ដែលបោចសក់តៃកុងឡាន បើល្មើសច្បាប់ ត្រូវបញ្ជូនទៅតុលាការ

សន្តិសុខសង្គម៣ ម៉ោង មុន

ឧកញ៉ា ហ៊ួត ជា ស្នើឲ្យម្ចាស់ពាក្យបណ្ដឹងមានងារជា អ្នកឧកញ៉ា ដកពាក្យបណ្ដឹងងាកមកចរចាគ្នាដោយសន្តិវិធី

ជីវិតកម្សាន្ដ២ ម៉ោង មុន

យល់យ៉ាងណា! ព្រលឹងលោក កៅ សីហា ចូលអ្នកសិល្ប: ម្នាក់ពេលកំពុងបូជា យំថា ហេតុអ្វីឆាប់យកលោកទៅ?

Sokha Hotels

ព័ត៌មានពេញនិយម