Connect with us

ព័ត៌មានជាតិ

លោក ម៉ិច ដារ៉ា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ក្រោយត្រូវតុលាការឃុំខ្លួនក្នុងពន្ធនាគារជិត១ខែ

បានផុស

នៅ

អ្នកសារព័ត៌មាន ម៉ិច ដារ៉ា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំឡើងវិញហើយ នៅម៉ោង១២ ថ្ងៃត្រង់ទី២៤ ខែតុលា ឆ្នាំ២០២៤ នេះ។​ លោក ម៉ិច ដារ៉ា ត្រូវបានឃាត់ខ្លួនត្រង់ចំណុចផ្លូវល្បឿនលឿន ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នៅក្នុងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោយលោករូបថតមួយ ដែលអាជ្ញាធរអះអាងថា លោក ម៉ិច ដារ៉ា ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ ក្រោយការឃាត់ខ្លួន លោកត្រូវបាន តុលាការចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាល។

រូបថត លោក ម៉ិច ដារ៉ា បន្ទាប់ពីត្រូវបានដោះលែងចេញពីពន្ធនាគារខេត្តកណ្ដាលឱ្យនៅក្រៅឃុំ។ រូបថតដោយ៖ CamboJa។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមរម្លឹកថា កាលពីថ្ងៃទី២៣ ខែតុលា លោក ម៉ិច ដារ៉ា បានសរសេរលិខិត និងចេញវីដេអូសុំទោសដោយផ្ទាល់មាត់ចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយបានសារភាពទទួលស្គាល់ចំពោះកំហុសឆ្គងរបស់ខ្លួន ដែលបានបង្ហោះព័ត៌មានក្លែងក្លាយលើបណ្ដាញសង្គមហ្វេសប៊ុកចំនួន៥លើក អំឡុងខែកញ្ញា កន្លងទៅ។ 

នៅក្នុងវីដេអូរយៈពេលប្រមាណ១នាទី ស្ថិតក្នុងសម្លៀកបំពាក់អ្នកជាប់ឃុំ លោកលើកម្រាមដៃ១០ សំពះនិយាយសូមទោស ថ្នាក់ដឹកនាំដូច្នេះថា៖«ខ្ញុំបាទសូមធ្វើការ សុំទោសដល់ប្រមុខថ្នាក់ដឹកនាំទាំងពីររូប រួមមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះសារដែលខ្ញុំបាទបានបង្ហោះកាលពីថ្ងៃទី២០​ ថ្ងៃទី២៣ ថ្ងៃទី២៦ ថ្ងៃទី២៨ ថ្ងៃទី២៩»។

លោក ម៉ិច​ ដារ៉ា បានទទួលស្គាល់ថា រាល់សារដែលលោក បានបង្ហោះទាំងនោះ គឺជាព័ត៌មានមិនពិត ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រមុខថ្នាក់ដឹកនាំ និងប្រទេស។ លោក បានសូមធ្វើការសូមទោសម្ដងហើយម្ដងទៀត និងសម្ដែងការសោកស្តាយចំពោះកំហុសឆ្គង ដែលរូបបានប្រព្រឹត្ត។

លើសពីការសុំទោស លោក ម៉ិច ដារ៉ា សន្យាថា នឹងឈប់បង្ហោះនូវព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់ដល់ប្រមុខថ្នាក់ដឹកនាំ និងប្រទេសជាតិទៀត៕

ចុចអាន៖ លោក ម៉ិច ដារ៉ា សុំទោសសម្ដេចតេជោ និងសម្ដេចធិបតី ចំពោះការបង្ហោះព័ត៌មានក្លែងក្លាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

កិច្ចប្រជុំ​កំពូល BRICS ទាមទារ​​​កែទម្រង់​ UN ​និង​ក្រុមប្រឹក្សាសន្តិសុខ​​

ព័ត៌មានជាតិ៨ នាទី មុន

លោក ម៉ិច ដារ៉ា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ក្រោយត្រូវតុលាការឃុំខ្លួនក្នុងពន្ធនាគារជិត១ខែ

ព័ត៌មានជាតិ១៩ នាទី មុន

អាជ្ញាធរខណ្ឌឫស្សីកែវ រៀបចំសណ្ដាប់ធ្នាប់មូលដ្ឋាន ដើម្បីបញ្ចៀសការកកស្ទះ

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

ថៃ​ចង់បង្កើនឧបត្ថម្ភធន​សម្រាប់​ទេសចរក្នុងស្រុក ដើម្បី​​ប​​ជំរុញ​វិស័យ​ទេសចរណ៍​

ព័ត៌មានជាតិ៥៩ នាទី មុន

ក្រុមហ៊ុនរដ្ឋចិន CAIH នឹងចូលរួមបណ្តុះបណ្តាលធនធានមនុស្សលើវិស័យបច្ចេកវិទ្យា ដើម្បីជំរុញនវានុវត្តន៍ច្ចេកវិទ្យា

សន្តិសុខសង្គម៦ ម៉ោង មុន

ឧកញ៉ា ហ៊ួត ជា ស្នើឲ្យម្ចាស់ពាក្យបណ្ដឹងមានងារជា អ្នកឧកញ៉ា ដកពាក្យបណ្ដឹងងាកមកចរចាគ្នាដោយសន្តិវិធី

ជីវិតកម្សាន្ដ៥ ម៉ោង មុន

យល់យ៉ាងណា! ព្រលឹងលោក កៅ សីហា ចូលអ្នកសិល្ប: ម្នាក់ពេលកំពុងបូជា យំថា ហេតុអ្វីឆាប់យកលោកទៅ?

ព័ត៌មានជាតិ១៨ ម៉ោង មុន

មេប៉េអឹម បញ្ជាឱ្យធ្វើអធិការកិច្ចលើប៉េអឹមខេត្តកណ្ដាលម្នាក់ដែលបោចសក់តៃកុងឡាន បើល្មើសច្បាប់ ត្រូវបញ្ជូនទៅតុលាការ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេដឹកនាំ​​ហេសបូឡាសំខាន់​៨រូប​​​ត្រូវអ៊ីស្រាអែល​សម្លាប់​​​​​​

ព័ត៌មានជាតិ១៦ ម៉ោង មុន

សមត្ថកិច្ច ជូន​ដំណឹង​ដល់​ពលរដ្ឋ​ សូម​បង្កើន​ការ​ប្រុងប្រយ័ត្ន ចំពោះ​ទឹកស្ទឹងព្រែកត្នោត​ឡើងជិត​ដល់​កម្រិត​ប្រកាសអាសន្នហើយ!

Sokha Hotels

ព័ត៌មានពេញនិយម