Connect with us

ព័ត៌មានអន្ដរជាតិ

កិច្ចប្រជុំ​កំពូល BRICS ទាមទារ​​​កែទម្រង់​ UN ​និង​ក្រុមប្រឹក្សាសន្តិសុខ​​

បានផុស

នៅ

មេដឹកនាំនៃប្រទេសសមាជិក BRICS ដែល​ជា​​វេទិកា​​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍​​ ​​បាន​ចេញ​សេចក្តី​ប្រកាស​​មួយ​​ដោយ​ទាមទារ​ឱ្យ​មាន​កំណែទម្រង់ដ៏ទូលំទូលាយរបស់អង្គការសហប្រជាជាតិ (UN) រួមទាំងក្រុមប្រឹក្សាសន្តិសុខរបស់ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​​ ដើម្បីធ្វើឱ្យវាកាន់តែប្រជាធិបតេយ្យ មាន​ភាព​ជាតំណាង និងមានប្រសិទ្ធភាព។

មេដឹកនាំ​​សំខាន់ៗនៅក្នុងកិច្ច​ប្រជុំកំពូល​ BRICS ​នៅរុស្ស៊ី។​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​​អង្គការ​សហប្រជាជាតិ​​​ដែល​ជា​ស្ថាប័ន​កំពូល​​​​​ក្នុង​ពិភព​លោកដែល​មាន​ប្រទេស​ជាសមាជិក​ជិត​ត​២០០​ប្រទេស​ ហាក់​ដូច​ជា​ជាប់​គាំង​​​​​ចាប់​តាំង​ពីវិបត្តិរុស្ស៊ី-​អ៊ុយក្រែន​ បាន​ផ្ទុះ​ឡើង​កាល​ពី​ដើម​ឆ្នាំ​២០២២ ពេលដែល​រុស្ស៊ី​បាន​លើក​ទ័ព​ចូលឈ្លាន​ពាន​អ៊ុយក្រែន​​ដោយ​ចោទ​ថា អ៊ុយក្រែន​លំអៀង​ទៅរក​លោកខាងលិច និង មានបំណង​ចូល​អង្គការ​ណាតូ ដែល​អាច​គំរាមកំហែង​ដល់​​​សន្តិសុខ​ជាតិរុស្ស៊ី។​

​អង្គការ​សហប្រជាជាតិ​បាន​ចេញ​សេចក្តី​សម្រេចច្រើន​លើកលើ​ដំណោះស្រាយ​​អ៊ុយក្រែន ដូចជា​ការ​ទាម​ទារ​​ឲ្យរុស្ស៊ី​ដក​កង​ទ័ព​ចេញ​​ពី​អ៊ុយក្រែន​ដោយ​គ្មានលក្ខខណ្ឌ​ជាដើម ប៉ុន្តែ​រុស្ស៊ី​​មិនដែល​​អើពើ​ធ្វើតាមឡើយ ដោយអះអាង​ថា ​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​​​លំអៀង​ទៅរក​​លោកខាងលិច​ មានសហរដ្ឋអាមេរិក​​​ជា​អ្នក​ដឹកមុខ។

ជា​រឿយៗ​ អង្គការ​សហប្រជាជាតិ​​ព្យាយាម​សម្របសម្រួល​​​ក្នុងកិច្ច​ការ​ជម្លោះ​ជាច្រើន​លើក​ ប៉ុន្តែ​រាល់​កិច្ចការ​សម្រួល​នោះ​មិន​ត្រូវ​បាន​អនុវត្ត​ឲ្យ​ទទួលបាន​ផ្លែ​ផ្កា​​សម្រាប់​តាមខ្លឹមសារ​ដែល​ចង់បានឡើយ។

ប្រទេសរុស្ស៊ី​ដែលបាក់​មុខ​​នៅវេទិកា​អង្គការ​សហប្រជាជាតិ​​ចាប់​តាំង​ពី​សង្គ្រាម​អ៊ុយក្រែ​ន​បាន​ផ្ទុះ​ឡើង ​ បាន​​ប្រឹង​ប្រែងស្តារមុខ​មាត់​ឡើង​វិញ​ក្រៅ​ពីវេទិកា​មហាសនិ្នបាត និង វេទិកា​ពាក់​ព័ន្ធ​ផ្សេងទៀត​​​របស់អង្គការ​ស​ហប្រជាជាតិ ដូចជា វេទិកា BRICS នេះ​ជាដើម។

យោង​តាមសេចក្តីប្រកាស Kazan ដែលបានអនុម័តបន្ទាប់ពីកិច្ចប្រជុំកំពូល BRICS ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​​ទីភ្នាក់ងារ​ព័ត៌មានរុស្ស៊ី TASS  ប្រទេស​កាន់តែ​ច្រើន​​បាន​​ងាក​មក​ចូល​​រួម​ជាមួយ​​​ BRICS ដែល​ធ្វើ​ឲ្យ​​វិស័យ​ការ​ទូត​របស់​រុស្ស៊ី​ប្រសើរ​ឡើង​តាមនោះដែរ៕

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទីutes មុន

ប្រធានគណបក្សខ្មែរតែមួយ អំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ«ទិវាសន្ដិភាពនៅកម្ពុជា»

ព័ត៌មានជាតិ៤៤ នាទីutes មុន

ត្បិតទំហំពាណិជ្ជកម្ពុជា-ឥណ្ឌា កើនឡើង តែសម្ដេចតេជោ ថាមិនទាន់សមនឹងសក្តានុពលប្រទេសទាំងពីរ និងបានស្នើឱ្យពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងការវិនិយោគ

នយោបាយ២ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រើគំនុំសងសឹក ធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ទឹងត្រែងជាខេត្តគ្មានសំណុំរឿងក្មេងទំនើងសូម្បីតែ១ ខណៈភ្នំពេញមានច្រើនជាងគេទី១ ខេត្តកំពង់ស្ពឺទី២ ខេត្តតាកែវទី៣

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្ងៃ​ទី២៩ធ្នូ ខាងមុខនេះ សមត្ថកិច្ច​នឹង​ផ្អាក​ចរាចរណ៍​បណ្ដោះអាសន្ន ពី​គល់ស្ពាន​ព្រែកព្នៅ ដល់ ផ្លូវជាតិលេខ៦ ដើម្បី​ ប្រារព្ធ “ទិវាសន្តិភាពនៅកម្ពុជា”

សន្តិសុខសង្គម១២ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍១១ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ចរាចរណ៍៩ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម