ចរាចរណ៍
បុរសម្នាក់ ដើរឆ្លងផ្លូវត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័ម នៅខណ្ឌដង្កោ
រថយន្តមិនចាំម៉ាកមួយគ្រឿង បុកបុរសម្នាក់ ដែលកំពុងដើរឆ្លងផ្លូវ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅកណ្ដាលផ្លូវ រួចបើកគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង ២០ នាទី យប់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបុរសខាងលើបានជិះម៉ូតូជាមួយពូរបស់ខ្លួន ម៉ាក Honda Dream ឆ្នាំ ២០១៩ ពាក់ស្លាកលេខ កំពង់ធំ 1L-8719 ស្រាប់តែមកដល់កន្លែងក្មួយត្រូវត្រលប់ក្រោយ ក៏ប្រាប់ពូថាមិនបាច់បត់ទេពូ កន្លែងនឹងឧស្សាហ៍មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ស្រាប់តែមកដល់កន្លែងកើតហេតុបានចុះពីលើម៉ូតូដើរឆ្លងផ្លូវពីពីកើតទៅលិច ដើរបានពាក់កណ្ដាលផ្លូវ ត្រូវរថយន្តមួយគ្រឿងបើកក្នុងល្បឿនលឿន ទិសដៅពីជើងទៅត្បូង បុកពេញទំហឹង អូសជាច្រើនម៉ែត្រ ស្លាប់ភ្លាមៗ នៅនឹងកន្លែង។ ចំណែករថយន្តបង្ក បានបើកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ចុះមកធ្វើការវាស់វែង រួចប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ ម៉េង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត