សេដ្ឋកិច្ច
រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី តម្លៃ ១២ លានដុល្លារ បញ្ចប់ការសាងសង់ នឹងដាក់ឱ្យដំណើរការនៅដើមឆ្នាំ ២០២៥
គម្រោងសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី CSNC របស់ក្រុមហ៊ុនសិង្ហបុរីនៅខេត្តកំពង់ធំ សម្រេចបានការសាងសង់ស្ទើរតែ ១០០% ហើយត្រៀមដាក់ឱ្យដំណើរការនៅដើមឆ្នាំ ២០២៥ ខាងមុខនេះ នៅតែបំពាក់បរិក្ខា និងសម្ភារតិចតួចប៉ុណ្ណោះ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៤ នេះថា ក្រុមហ៊ុន CSNC Agriculture Co.,Ltd បញ្ចប់ការសាងសង់នៅដើមឆ្នាំ ២០២៥ អាគារបានរៀបចំរួចរាល់ហើយ នៅតែបំពាក់គ្រឿងម៉ាស៊ីន និងបរិក្ខាមួយចំនួន។
រោងចក្រ CSNC មានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទី ៤០ តោនក្នុងមួយថ្ងៃ ឬស្មើនឹង ១ ម៉ឺន ២ ពាន់តោន ក្នុងមួយឆ្នាំ ប៉ុន្តែ ក្រុមហ៊ុននេះ ចង់បន្ថែមការទិញគ្រាប់ពាក់កណ្ដាលសម្រេចពីសហគ្រាសក្នុងស្រុក ដើម្បីយកទៅកែច្នៃ បន្តលក់ទៅក្រៅប្រទេស ដែលក្រុមហ៊ុនេះ មានទីផ្សារលក់រាយនៅប្រទេសចិន និងអឺរ៉ុប។
ក្រុមហ៊ុន CSNC Agriculture Co.,Ltd ជាក្រុមហ៊ុនមកពីប្រទេសសឹង្ហបុរី បានបើកការដ្ឋានសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីជាមួយទុនវិនិយោគតម្លៃ១២ លានដុល្លារ ស្ថិតនៅភូមិស្នោ ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២៣។
រោងចក្រនេះ សាងសង់នៅលើផ្ទៃដីសរុប ១៤ ហិកតា ដោយមានផ្ទៃដីចាក់សាបទំហំ ៦ ហិកតា និងឃ្លាំងស្តុក មួយចំនួន ដែលត្រូវការកម្លាំងពលកម្មជិត ២០០ នាក់។
គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៤ ការប្រមូលផលស្វាយចន្ទីកម្ពុជាសម្រេចបានប្រមាណ ៨៧ ម៉ឺនតោន ក្នុងនោះនាំចេញទៅវៀតណាមជិត ៨០ ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណ ១ ពាន់ ២ រយលានដុល្លារ។ នេះបើយោងតាមសមាគមស្វាយចន្ទីកម្ពុជា។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាមានផ្ទៃដីដាំចន្ទីដាំចន្ទី ៧០ ម៉ឺនហិកតា ក្នុងនោះផ្ទៃដីដែលប្រមូលផលចំនួន ៥៨ ម៉ឺន ហិកតា និងជាង ១០ ម៉ឺនហិកតាទៀតជាផ្ទៃដីដាំដុះថ្មី៕
អត្ថបទ៖ ឡេង ដេត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
២រសៀលថ្ងៃនេះ! សពលោក កៅ សីហា នឹងត្រូវបូជា នៅវត្តព្រែកឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទឹកជំនន់ភ្លាមៗវាយប្រហាររដ្ឋ New Mexico បណ្តាលឱ្យស្លាប់និងរបួសច្រើន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ឧកញ៉ា ហ៊ួត ជា ស្នើឲ្យម្ចាស់ពាក្យបណ្ដឹងមានងារជា អ្នកឧកញ៉ា ដកពាក្យបណ្ដឹងងាកមកចរចាគ្នាដោយសន្តិវិធី
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ធ្លាយពាក្យចចាមអារ៉ាមថា Michael Jackson នៅមានជីវិត ត្រៀមវិលមកបកអាក្រាត Diddy
-
កីឡា៤ ថ្ងៃ ago
ម្ចាស់មេដាយទាំងអស់ក្នុងការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ប្រព័ន្ធធ្វើចលនាទឹកជុំវិញផែនដីបានបាត់បង់តុល្យភាពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
យល់យ៉ាងណា! ព្រលឹងលោក កៅ សីហា ចូលអ្នកសិល្ប: ម្នាក់ពេលកំពុងបូជា យំថា ហេតុអ្វីឆាប់យកលោកទៅ?
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ចន ច័ន្ទលក្ខិណា ត្រៀមលេងផ្លូវច្បាប់លើតារាចម្រៀងស្រីម្នាក់ ក្រោយប៉ះសម្តីគ្នា