ព័ត៌មានជាតិ
ក្រុមប្រឹក្សាខណ្ឌបឹងកេងកង បើកកិច្ចប្រជុំសាមញ្ញលើកទី ៥ អាណត្តិទី ៤
កាលពីព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៤ ក្រុមប្រឹក្សាខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំសាមញ្ញលើកទី ៥ អាណត្តិទី ៤ របស់ខ្លួន ដើម្បីពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី ៤ កន្លងមក និងលើកទិសដៅការងារបន្ត។
កិច្ចប្រជុំនេះដែរ ធ្វើឡើងក្រោមវត្តមាន លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង , លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងមានការចូលរួមពីសមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ ,លោក លោកស្រី ជាអភិបាលរងខណ្ឌ នាយក នាយករង លោកអធិការ មេបញ្ជាការកងរាជអាវុធហត្ថ ចៅសង្កាត់ទាំង ៧ និងមន្ត្រីចំណុះជំនាញជាច្រើនទៀតផងដែរ។
លោក សុខ សម្បត្តិ អភិបាលខណ្ឌ បានឡើងអាននូវរបាយការណ៍លើកិច្ចការងារជាច្រើនដែលរដ្ឋបាលខណ្ឌទាំងថ្នាក់សង្កាត់ និងខណ្ឌបានអនុវត្តសម្រេចបានលទ្ធផលលើរបៀបវារៈការងារ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៤ កន្លងទៅ ជូនអង្គប្រជុំជ្រាប។
លោកអភិបាល បានឱ្យដឹងថា ទាំងកិច្ចការងារបម្រើសេវាតម្រូវការឯកសារ , ការងារការពារសន្តិសុខ រួមជាមួយកិច្ចផ្សេងៗ ទៀត ថ្នាក់រដ្ឋបាលខណ្ឌ បានយកចិត្តទុកដាក់បំផុត ដើម្បីជាការឆ្លើយតបទៅនឹងការត្រូវការរបស់ប្រជាពលរដ្ឋ ព្រោះការងារទាំងនេះ គឺជាកាតព្វកិច្ចរបស់អាជ្ញាធរ ត្រូវយកចិត្តទុកដាក់ខ្ពស់ បម្រើដោយមិនមានការរារែក។
ក្នុងអង្គប្រជុំដដែលនោះ ក៏មានមន្ត្រី បានលើកឡើងពីផលប្រឈមមួយចំនួន នៃការកិច្ចការងារដែលកំពុងអនុវត្ត ដើម្បីជាការសុំគោលការណ៍ និងការបង្ហាញទិសដៅបន្ត ដើម្បីយកទៅអនុវត្តឱ្យការងារសម្រេចបានដោយប្រសិទ្ធភាព។
លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សា ក្រោយពីបានស្តាប់របាយការណ៍សម្រេចការងារ និងផលប្រឈមខ្លះរួចមក លោកបានឡើងមានមតិ ផ្តល់ជាអនុសាសន៍សម្ខាន់ៗ ជាច្រើន ដើម្បីជាទន់សម្រាប់ការយកទៅអនុវត្តកិច្ចការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឱ្យប្រសិទ្ធភាពការងារ កាន់តែល្អប្រសើរឡើង ពិសេសសម្រាប់មន្ត្រីក្មេងៗ ជំនាន់ក្រោយៗ។
លោកប្រធានក្រុមប្រឹក្សា ណែនាំឱ្យអាជ្ញាធរ ត្រូវបន្តការយកចិត្តទុកដាក់ខ្ពស់លើការដោះស្រាយទុក្ខកង្វល់របស់ពលរដ្ឋ ពិសេសសំណើសំណូមពរផ្សេងៗ ដែលពួកគាត់ស្នើសុំរកកិច្ចអន្តរាគមន៍ គឺត្រូវតែដោះស្រាយជូនឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពផងដែរ។ កត្តាទាំងនេះហើយ គឺជាអ្វីដែលប្រជាជនចង់បានពីអាជ្ញាធរ ហើយក៏ជាការឆ្លើយតបទៅនឹងការងារយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលផងដែរ៕
អត្ថបទ ៖ សុភា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់