Connect with us

ព័ត៌មានអន្ដរជាតិ

​BRICS ​ចេញសេចក្តី​ថ្លែងការណ៍​មាន​ការចរចា​ឡើង​​វិញ​​នូវ​កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់​

បានផុស

នៅ

មេដឹកនាំ​​សំខាន់​ៗ​នៃប្រទេសសមាជិក BRICS បានអំពាវនាវឱ្យមានការ​បន្ត​​ឡើងវិញនៃការ​ចរចា​ផែនការ​សកម្មភាព​ដ៏​ទូលំទូលាយរួម (JCPOA) ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែល​​បច្ចឹមប្រទេស​​តែ​ងតែ​ប្រឆាំ​ង​ និង​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​​អ៊ីរ៉ុង​​មិន​ឲ្យ​ងើបរួច​។

លោក វ៉្លាឌីមៀ ពូទី​ន​ ដឹកនាំ​កិច្ច​ប្រជុំ​កំពូល​ BRICS នៅ​ក្នុង​ទឹកដី​រុស្ស៊ី។ Kremlin
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហរដ្ឋអាមេរិកបានបដិសេធជាឯកតោភាគី​កាល​ឆ្នាំ​២០១៨​ក្នុង​រដ្ឋបាល​របស់​លោក​ប្រធានាធិបតីដូណាល់ ត្រាំ ​ចំពោះ​​ការ​បន្តការ​ចរចា​​​​​​កម្មវិធី​នុយក្លេអ៊ែរ​របស់​អីរ៉ង់​ដែល​ជា​សត្រូវ​​ធំបំផុត​របស់​អ៊ីស្រាអែល​​។

ប្រទេស​មហាអំណាច​​មួយចំនួន​​រួម​ទាំង​សហរដ្ឋ​អាមេរិក​​ បាន​សម្រេច​​កិច្ច​ព្រមព្រៀង​​​នុយក្លេអ៊ែរ​ដ៏​កម្រ​មួយជាមួយ​អ៊ីរ៉ង់​លើក​ការ​រឹតត្បិត​អ៊ីរ៉ង់​​​​កម្មវិធី​​នុយក្លេអ៊ែរ​ ជាថ្នូរ​នឹង​​ការ​​​​លើក​លែង​​ទណ្ឌកម្ម​សេដ្ឋកិច្ច​សម្រាប់​​ប្រទេស​នៅឈូង​សមុទ្រ​ពែរ៍​មួយនេះ​។

​កិច្ច​ព្រមព្រៀង​ JCPOA សម្រេច​បាន​​​ក្នុង​ឆ្នាំ​២០១៥ ក្នុងរដ្ឋ​​បាល​​​របស់​​​អតីត​ប្រធានាធីបតី បារ៉ាក់ អូបាម៉ា ​ប៉ុន្តែ​​សហរដ្ឋ​អាមេរិក​បាន​ដកខ្លួន​ចេញ​ជាឯកតោភាគី​​ក្នុង​ឆ្នំា​២០១៨ ​ក្នុង​រដ្ឋបាល​របស់​អតីត​​​ប្រធានា​ធបតី​ ដូណាល់ ត្រាំ ដោយ​ចោទ​ប្រកាន់​អ៊ីរ៉ង់​នៅ​តែបន្ត​កម្មវិធី​​អាវុធ​​របស់ខ្លន ហើយ​​ឥទ្ធិពល​​ខាងក្រៅ​មិនអាច​ទប់​ស្គាត់​អ៊ីរ៉ង់​លើ​​កម្មវិធី​នោះ​ទេ។​ អ៊ីរ៉ង់​ក៏​ចាប់​ផ្តើម​កម្មវិធី​អាវុធ​​ឡើង​វិញ ចាប់​តាំង​ពីឆ្នាំ​​​នោះមក។ នេះ​បើ​យោងតាម​ Council on Foreign Relations ដែល​ជា​អង្គការ​​អន្តរជាតិ​វិភាគ​លើ​​​ទំនាក់​ទំនង​អន្តរជាតិ។​

ស្ថិតក្រោម​លក្ខខ័ណ្ឌ​​​ JCPOA អ៊ីរ៉ង់​យល់​ព្រម​​​រំសាយ​​កម្មវិធី​នុយក្លេអ៊ែរ​​ភាគច្រើន​របស់ខ្លួន និង​បើក​​ឱ្យ​មាន​ការ​​​ចុះ​ត្រួតពិនិត្យ​​​ពី​អន្តរជាតិ​​កាន់តែ​ច្រើន​ឡើង​​ ជាថ្នូរ​​​សំខាន់​បំផុត​​​សម្រាប់​​ការទទួលបាន​ការ​លើក​លែង​​​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​។

​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​​​រ៉យទ័រ មេដឹកនាំ​​​និង​តំណាង​នៃ​ប្រទេស​​យ៉ាងហោចណាស់​៣៧ បាន​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល BRICS ​នៅ​ប្រទេស​រុស្ស៊ី​ក្នុងឆ្នាំ​នេះ ដែលធ្វើ​ឲ្យ​រុស្ស៊ី​ហាក់​មាន​មុខមាត់​យ៉ាង​ខ្លាំង​ក្នុងការ​ទប់​ទល់​ភាព​អាម៉ាស់​ដែល​បង្កើត​ឡើង​​ដោយ​លោក​ខាងលិច​ចំពោះ​ខ្លួន​​ក្នុងរយៈពេលជិត​៣ឆ្នាំ​ចុង​ក្រោយ​នេះ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

ឧកញ៉ា ហ៊ួត ជា ស្នើឲ្យម្ចាស់ពាក្យបណ្ដឹងមានងារជា អ្នកឧកញ៉ា ដកពាក្យបណ្ដឹងងាកមកចរចាគ្នាដោយសន្តិវិធី

ជីវិតកម្សាន្ដ៦ ម៉ោង មុន

យល់យ៉ាងណា! ព្រលឹងលោក កៅ សីហា ចូលអ្នកសិល្ប: ម្នាក់ពេលកំពុងបូជា យំថា ហេតុអ្វីឆាប់យកលោកទៅ?

ព័ត៌មានជាតិ១៩ ម៉ោង មុន

មេប៉េអឹម បញ្ជាឱ្យធ្វើអធិការកិច្ចលើប៉េអឹមខេត្តកណ្ដាលម្នាក់ដែលបោចសក់តៃកុងឡាន បើល្មើសច្បាប់ ត្រូវបញ្ជូនទៅតុលាការ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សមត្ថកិច្ច ជូន​ដំណឹង​ដល់​ពលរដ្ឋ​ សូម​បង្កើន​ការ​ប្រុងប្រយ័ត្ន ចំពោះ​ទឹកស្ទឹងព្រែកត្នោត​ឡើងជិត​ដល់​កម្រិត​ប្រកាសអាសន្នហើយ!

ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក ម៉ិច ដារ៉ា សុំទោសសម្ដេចតេជោ និងសម្ដេចធិបតី ចំពោះការបង្ហោះព័ត៌មានក្លែងក្លាយ

Sokha Hotels

ព័ត៌មានពេញនិយម