Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ត្រៀមចេញច្បាប់ចរាចរណ៍ថ្មី, អ្នកមិនគោរពភ្លើងស្តុបក្រហម ពិន័យ ២៣៦ដុល្លារ

បានផុស

នៅ

តាមការចុះផ្សាយរបស់ VN Express កាលពីថ្ងៃពុធទី២៣ខែតុលាឆ្នាំ២០២៤ ប្រទេសវៀតណាម គ្រោងចេញច្បាប់ចរាចរណ៍ថ្មីដែលដាក់ពិន័យរឹតតែធ្ងន់ ចំពោះអ្នកជិះម៉ូតូមិនគោរពភ្លើងស្តុបក្រហម ពោលគឺនឹងពិន័យជាប្រាក់រហូតដល់ទៅ ៦លានដុងឬ ២៣៦ដុល្លារឯណោះ។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណើច្បាប់ថ្មីនេះ ត្រូវគេមើលឃើញថាជាវិធានការក្តៅ ព្រោះតាមច្បាប់បច្ចុប្បន្ន អ្នកជិះម៉ូតូល្មើសភ្លើងសញ្ញាចរាចរណ៍ ទទួលពិន័យជាទឹកប្រាក់ត្រឹមចន្លោះពី ៨០ម៉ឺនទៅ១លានដុងប៉ុ​ណ្ណោះ ​ហើយបើប្រៀបជាមួយនឹងទំហំនៃការពិន័យក្នុងសំណើថ្មីនេះ វាគឺលើសគ្នាដល់ទៅ៦ដងឯណោះ។

ចំពោះអ្នកបើកបររថយន្តវិញ ការដែលល្មើសភ្លើងសញ្ញាចរាចរណ៍ ក៏នឹងត្រូវពិន័យជាប្រាក់ចន្លោះពី៩ទៅ១១លានដុងផងដែរ ខណៈបច្ចុប្បន្នពិន័យត្រឹមពី ៤ទៅ៦លានដុងប៉ុណ្ណោះ។

សូមបញ្ជាក់ថា ការបើកបរមិនគោរពភ្លើងស្តុបក្រហម គឺជាបទល្មើសកើតឡើងញឹកញាប់បំផុត ជាពិសេសនៅទីក្រុងហាណូយតែម្តង ហើយករណីនេះ​ច្រើន​កើត​ឡើង​នៅ​ពេល​ព្រឹក​ព្រលឹមនិងពេល​យប់ ព្រោះតែមិនមានប៉ូលិសចរាចរណ៍៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់រួមទាំងបក្ខពួក ដក​ហូតគ្រឿងញៀនជាង៥គីឡូ ក្នុងយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣៤ វិនាទី មុន

ពិធីករថៃ Num ទម្លាយខ្ទេចខ្ទីថា​ នាឡិកាដៃរាប់រយគ្រឿងរបស់ថៅកែ Icon ប្រើសុទ្ធតែក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

វៀតណាម ត្រៀមចេញច្បាប់ចរាចរណ៍ថ្មី, អ្នកមិនគោរពភ្លើងស្តុបក្រហម ពិន័យ ២៣៦ដុល្លារ

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

​BRICS ​ចេញសេចក្តី​ថ្លែងការណ៍​មាន​ការចរចា​ឡើង​​វិញ​​នូវ​កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់​

ព័ត៌មានជាតិ១០ នាទី មុន

ទណ្ឌិត១៩៩នាក់ ត្រូវបានផ្ទេរពីពន្ធនាគារកំពង់ស្ពឺ ទៅពោធិ៍សាត់ ដើម្បីរំដោះភាពចង្អៀតណែន

ជីវិតកម្សាន្ដ១២ នាទី មុន

ចន ច័ន្ទលក្ខិណា ត្រៀមលេងផ្លូវច្បាប់លើតារាចម្រៀងស្រីម្នាក់ ក្រោយប៉ះសម្តីគ្នា

សន្តិសុខសង្គម៧ ម៉ោង មុន

ឧកញ៉ា ហ៊ួត ជា ស្នើឲ្យម្ចាស់ពាក្យបណ្ដឹងមានងារជា អ្នកឧកញ៉ា ដកពាក្យបណ្ដឹងងាកមកចរចាគ្នាដោយសន្តិវិធី

ជីវិតកម្សាន្ដ៦ ម៉ោង មុន

យល់យ៉ាងណា! ព្រលឹងលោក កៅ សីហា ចូលអ្នកសិល្ប: ម្នាក់ពេលកំពុងបូជា យំថា ហេតុអ្វីឆាប់យកលោកទៅ?

ព័ត៌មានជាតិ១៩ ម៉ោង មុន

មេប៉េអឹម បញ្ជាឱ្យធ្វើអធិការកិច្ចលើប៉េអឹមខេត្តកណ្ដាលម្នាក់ដែលបោចសក់តៃកុងឡាន បើល្មើសច្បាប់ ត្រូវបញ្ជូនទៅតុលាការ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សមត្ថកិច្ច ជូន​ដំណឹង​ដល់​ពលរដ្ឋ​ សូម​បង្កើន​ការ​ប្រុងប្រយ័ត្ន ចំពោះ​ទឹកស្ទឹងព្រែកត្នោត​ឡើងជិត​ដល់​កម្រិត​ប្រកាសអាសន្នហើយ!

ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក ម៉ិច ដារ៉ា សុំទោសសម្ដេចតេជោ និងសម្ដេចធិបតី ចំពោះការបង្ហោះព័ត៌មានក្លែងក្លាយ

Sokha Hotels

ព័ត៌មានពេញនិយម