ព័ត៌មានអន្ដរជាតិ
ចិន ថា ចារកម្មបរទេសព្យាយាមលួចការណ៍សម្ងាត់អវកាសរបស់ខ្លួន
ការណ៍សម្ងាត់នៃកម្មវិធីអវកាសរបស់ចិន ត្រូវបានភ្នាក់ងារចារកម្មនៅបរទេសកំពុងព្យាយាមលួច ខណៈការប្រកួតប្រជែងសព្វាវុធនៅក្នុងលំហកាន់តែតានតឹង។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសន្តិសុខចិន កាលពីថ្ងៃទី២៣ខែតុលាឆ្នាំ២០២៤ នៅលើបណ្ដាញសង្គម WeChat។
ក្រសួងសន្តិសុខចិន បានប្រាប់ថា ការការពារសន្តិសុខលំហអវកាស បានក្លាយជាយុទ្ធសាស្ត្រសំខាន់សម្រាប់ក្រុងប៉េកាំងចំពោះការអភិវឌ្ឍ និងការរស់នៅទៅថ្ងៃអនាគត ដោយបន្ថែមថា៖ «ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសលោកខាងលិចមួយចំនួន បានបង្កើតជាកងកម្លាំងប្រយុទ្ធក្នុងលំហ ធ្វើសមយុទ្ធសមត្ថភាពសកម្មភាពអវកាស និងថែមទាំងចាត់ទុកចិនជាគូប្រជែងដ៏ធំនៅក្នុងវិស័យអវកាសទៀតផង»។
ក្រសួងសន្តិសុខចិន ក៏បានបញ្ជាក់ដែរថា ភ្នាក់ងារចារកម្មបរទេសបានប្រើប្រាស់ផ្កាយរណបបច្ចេកវិទ្យាខ្ពស់ចាប់សញ្ញាតាមដាន ដើម្បីប្រឆាំងនឹងក្រុងប៉េកាំង ក្នុងគោលបំណងអង្កេតការណ៍ និងលួចព័ត៌មានសម្ងាត់របស់ខ្លួន។ យ៉ាងណា ក្រសួងសន្ដិសុខចិន មិនបានបញ្ជាក់អំពីឈ្មោះប្រទេសទាំងនោះទេ។
សូមបញ្ជាក់ថា ចិន មានគម្រោងបញ្ជូនអវកាសយានិករបស់ខ្លួនជាលើកដំបូងជាន់ដីភពព្រះចន្ទនៅឆ្នាំ២០៣០ខាងមុខ ដោយមានរុស្ស៊ីជាដៃគូសហការ។ កាលពីឆ្នាំ២០២០ ចិនបានសម្រេចបេសកកម្មរបស់ខ្លួនក្នុងការនាំយកគំរូពីភពព្រះចន្ទមកស្រាវជ្រាវតាមរយៈយានអវកាស Chang’e-5។
ទីភ្នាក់ងារអវកាសរបស់ចិន បានកំណត់យកឆ្នាំ២០៣៥ ជាកាលបរិច្ឆេទនៃការសាងសង់ «ស្ថានីយមូលដ្ឋាន» នៅលើប៉ូលខាងត្បូងរបស់ភពព្រះចន្ទ ហើយនៅឆ្នាំ២០៤៥ ចិនគ្រោងនឹងបង្កើតឲ្យមានស្ថានីយអវកាសវិលជុំវិញគន្លងព្រះចន្ទថែមទៀតផង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
២រសៀលថ្ងៃនេះ! សពលោក កៅ សីហា នឹងត្រូវបូជា នៅវត្តព្រែកឯង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទឹកជំនន់ភ្លាមៗវាយប្រហាររដ្ឋ New Mexico បណ្តាលឱ្យស្លាប់និងរបួសច្រើន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ប្រព័ន្ធធ្វើចលនាទឹកជុំវិញផែនដីបានបាត់បង់តុល្យភាពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ
-
កីឡា៣ ថ្ងៃ ago
ម្ចាស់មេដាយទាំងអស់ក្នុងការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ធ្លាយពាក្យចចាមអារ៉ាមថា Michael Jackson នៅមានជីវិត ត្រៀមវិលមកបកអាក្រាត Diddy
-
សន្តិសុខសង្គម៧ ម៉ោង ago
ឧកញ៉ា ហ៊ួត ជា ស្នើឲ្យម្ចាស់ពាក្យបណ្ដឹងមានងារជា អ្នកឧកញ៉ា ដកពាក្យបណ្ដឹងងាកមកចរចាគ្នាដោយសន្តិវិធី
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តាមពិត Kan ផ្ទុករឿងអាស្រូវច្រើនសន្ធឹក ខណៈដែលមហាជនសម្រុកជីកកកាយឡើងវិញ