Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំបង្កើត«ស្វ័យវិជ្ជាអក្ខរកម្មមេឌា» ដើម្បីលើកកម្ពស់ កម្មវិធីអប់រំបែបឌីជីថលនៅកម្ពុជា

បានផុស

នៅ

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្កើត «​ស្វ័យ​វិជ្ជា​អក្ខរកម្ម​មេ​ឌា​» ជា​ប្រព័ន្ធ​ផ្ញើ​សារ​ដោយ​ស្វ័យ​ប្រវត្តិ​លើ​តេ​ឡេ​ក្រាម (Telegram Chatbot)​ ដើម្បី​លើក​កម្ពស់​កម្មវិធី​ស្វ័យ​សិក្សា​ និង​លើកកម្ពស់​កម្មវិធី​អប់រំ​បែប​ឌីជីថល​នៅ​ប្រទេស​កម្ពុ ជាពិសេស​ទប់ស្កាត់​ការ​បោក​បញ្ឆោត​ដោយសារ​ព័ត៌មាន​មិន​ពិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​ ២៤ ​តុលា នេះ​ថា «​ស្វ័យ​វិជ្ជា​អក្ខរកម្ម​មេ​ឌា​» នេះ ​ត្រូវ​បាន​ផ្ដួចផ្ដើម និង​អភិវឌ្ឍន៍​ឡើង​ដោយ​នាយកដ្ឋាន​បរិវត្ត​កម្ម​ឌីជីថល ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោម​ការ​គាំទ្រ​ថវិកា​ដោយ​អង្គការ DW Akademie Asia ជា​មជ្ឈមណ្ឌល Deutsche Welle សម្រាប់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​​បណ្ដុះបណ្ដាល​សារព័ត៌មាន និង​ការ​ផ្ទេរ​ចំណេះដឹង ប្រទេស​អាល្លឺម៉ង់។

លោកស្រី​បាន​បន្តថា ​ការ​បង្កើត Telegram Chatbot @MILSelflerningBot មាន​គោលបំណង​ ដើម្បី​លើក​កម្ពស់​កម្មវិធី​ស្វ័យ​សិក្សា តាមរយៈ​ការផ្តល់ជូន​នូវ​មេរៀន​ឯកសារ វីដេអូ រូបភាព សំណួរចម្លើយ និង​ព័ត៌មាន​សំខាន់​ជុំវិញ​ចំណេះដឹង​ស្ដីពី​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន។ លើក​កម្ពស់​កម្មវិធី​អប់រំ​បែប​ឌីជីថល បង្កើន​ភាពងាយស្រួល​ដល់​ការសិក្សា​ស្រាវជ្រាវ​ដែល​អាច​ប្រើប្រាស់​បាន​គ្រប់​ពេលវេលា គ្រប់​ទីកន្លែង និង​មាន​ភាព​បត់បែន។

កសាង​ជំនាញ​ភាពជា​ពលរដ្ឋ​ឌីជីថល អភិវឌ្ឍន៍​ការ​គិត​បែប​ត្រិះរិះ​ពិចារណា ការ​វាយតម្លៃ និង​ទប់ស្កាត់​ការ​បោក​បញ្ឆោត​ដោយសារ​ព័ត៌មាន​មិន​ពិត និង​ជំនួយ​គ្រូបង្រៀន លើកកម្ពស់​ការចូលរួម​របស់​សិស្ស​ក្នុង​កម្មវិធីសិក្សា​ប្រកបដោយ​ប្រសិទ្ធភាព វាស់​ស្ទង់​កម្រិត​ នៃ​ការចេះដឹង និង​បំណិន​ផ្នែក​អក្ខរកម្ម​ឌីជីថល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន។

លោកស្រី​បាន​បន្តទៀតថា ​មុខងារ​សំខាន់​របស់ Telegram Chatbot @MILSelflerningBot​ មានដូចជា​បញ្ជី​មាតិកា ឬ​កន្លែង​ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ និង​ចំណេះដឹង​អក្ខរកម្ម​ឌី​ជី​ថល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន ការស្វែងរក​មាតិកា (​អត្ថបទ រូបភាព វីដេអូ និង​សំណួរចម្លើយ​) ដែល​អាច​ស្វែងរក​តាម ពាក្យ​គន្លឹះ ឬ​ពាក្យ​បញ្ជា ទទួលបាន​សារ​ជូនដំណឹង​ដោយ​ស្វ័យប្រវត្តិ មាន​ដូចជា គន្លឹះ ​នៃ​ការពារ​សុវត្ថិភាព​នៅ​លើ​អ៊ីនធឺណិត ឬ​ការ​ជូនដំណឹង​ថ្មី។

លោកស្រី​បាន​បញ្ជាក់ថា​ ដើម្បី​ប្រើប្រាស់ Telegram Chatbot@MILSelflerningBot សូម​ចូលទៅក្នុង​កម្មវិធី​តេ​ឡេ​ក្រាម ក្នុង​ប្រអប់​ស្វែងរក រួច​វាយ​ពាក្យ @MILSelflerningBot – បន្ទាប់មក​សូម​ជ្រើសរើស ភេទ ទីកន្លែង​ដែល​កំពុង​រស់នៅ និង​អាយុ ហើយ​បន្ទាប់មក​សូម​ចុច​លើ​ពាក្យ /start ដើម្បី​ចូល​ទៅ​សិក្សា និង​ស្វែងយល់​រាល់​មាតិកា ដែល​មាន​ក្នុង @MILSelflerningBot៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

ឧកញ៉ា ហ៊ួត ជា ស្នើឲ្យម្ចាស់ពាក្យបណ្ដឹងមានងារជា អ្នកឧកញ៉ា ដកពាក្យបណ្ដឹងងាកមកចរចាគ្នាដោយសន្តិវិធី

ជីវិតកម្សាន្ដ៨ ម៉ោង មុន

យល់យ៉ាងណា! ព្រលឹងលោក កៅ សីហា ចូលអ្នកសិល្ប: ម្នាក់ពេលកំពុងបូជា យំថា ហេតុអ្វីឆាប់យកលោកទៅ?

ព័ត៌មានជាតិ២០ ម៉ោង មុន

មេប៉េអឹម បញ្ជាឱ្យធ្វើអធិការកិច្ចលើប៉េអឹមខេត្តកណ្ដាលម្នាក់ដែលបោចសក់តៃកុងឡាន បើល្មើសច្បាប់ ត្រូវបញ្ជូនទៅតុលាការ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សមត្ថកិច្ច ជូន​ដំណឹង​ដល់​ពលរដ្ឋ​ សូម​បង្កើន​ការ​ប្រុងប្រយ័ត្ន ចំពោះ​ទឹកស្ទឹងព្រែកត្នោត​ឡើងជិត​ដល់​កម្រិត​ប្រកាសអាសន្នហើយ!

ព័ត៌មានជាតិ១៧ ម៉ោង មុន

លោក ម៉ិច ដារ៉ា សុំទោសសម្ដេចតេជោ និងសម្ដេចធិបតី ចំពោះការបង្ហោះព័ត៌មានក្លែងក្លាយ

Sokha Hotels

ព័ត៌មានពេញនិយម