Connect with us

ព័ត៌មានជាតិ

ស.ផ.ក ពិនិត្យលទ្ធផលការចុះស្ទង់មតិអ្នកបើកបររថយន្តដឹកកម្មករ ពីការប្ដូររថយន្តដឹកទំនិញ មកប្រភេទដឹកអ្នកដំណើរ

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ២៤ តុលា នេះ ក្រុម​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្រាប់​គាំពារ​កម្មករ-និយោជិត (​ស​.​ផ​.​ក​) បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​របៀបវារៈ​សំខាន់ៗ ចំនួន ២ និង​បញ្ហា​ផ្សេងៗ ដើម្បី​ធ្វើ​យ៉ាងណា​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​កម្មករ-និយោជិត​ទទួល​បាន​នូវ​សុខ​សុវត្ថិភាព​ទាំង​ទៅ និង​ត្រឡប់​មក​ពី​ធ្វើការ​តាម​បណ្តា​រោងចក្រ​សហគ្រាស​នានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​នេះ​បានធ្វើ​ឡើង​នៅ​សាលប្រជុំ​នាយកដ្ឋាន ស​.​អ ស្នាក់​ការ​កណ្ដាល ប​.​ស​.​ស រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព លោក​បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប​.​ស​.​ស និង​ជា​ប្រធាន​ក្រុម​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករ-និយោជិត (​ស​.​ផ​.​ក​) តំណាង លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក ប​.​ស​.​ស នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សមាជិក សមាជិកា មកពី​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​សរុប​ប្រមាណ​ជាង ២០ រូប។

បើ​តាម​លោក​បណ្ឌិត ហេង សុផាន់​ណា​រិ​ទ្ធ បាន​ឱ្យ​ដឹង​ថា កិច្ចប្រជុំ​ពិភាក្សា​លើ​របៀបវារៈ​សំខាន់ៗ ចំនួន ២ គឺ ​(១) ការ​ពិនិត្យ និង​កែសម្រួល​សេចក្ដីព្រាង​របាយការណ៍​លទ្ធផល​ការងារ​សម្រេច​បាន​ប្រចាំ​នព្វ​មាស (៩ ខែ​) ឆ្នាំ ២០២៤, និង (២) ពិនិត្យ​លទ្ធផល នៃ​ការ​ចុះ​ស្ទង់​មតិ​អ្នក​បើកបរ​រថយន្ត​ដឹក​កម្មករ-និយោជិត និង​តំណាង​រោងចក្រ សហគ្រាស ពី​ការ​ផ្លាស់ប្ដូរ​រថយន្ត​ប្រភេទ​ដឹកទំនិញ​មក​រថយន្ត​ប្រភេទ​ដឹក​អ្នកដំណើរ និង​បញ្ហា​ផ្សេងៗ។

លោក​បណ្ឌិត ហេង សុផាន់ណារិទ្ធ ធ្លាប់​បាន​លើក​ឡើង​ថា ប​.​ស​.​ស បាន​និង​កំពុង​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​រថយន្ត​ដឹក​ទំនិញ​ដែល​កែច្នៃ​ដឹក​កម្មករ-និយោជិត នា​ពេល​បច្ចុប្បន្ន​ទៅ​ជា​រថយន្ត​ដឹក​អ្នក​ដំណើរ​សម្រាប់​ដឹក​កម្មករ-និយោជិត យ៉ាង​យូរ​ត្រឹម​ឆ្នាំ ២០២៧ ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​របស់​កម្មករ-និយោជិត​ឱ្យ​នៅ​កម្រិត​ទាប។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​ថា តាម​ការ​ចុះ​ធ្វើ​បច្ចុប្បន្នភាព​ក្នុង​ឆ្នាំ ២០២៤ នេះ មាន​រថយន្ត​ដឹក​កម្មករ​នៅ​ទូទាំង​ប្រទេស​សរុប​ចំនួន ៣ ៣៣២ គ្រឿង ក្នុង​នោះ មាន​រថយន្ត​ដឹក​កម្មករ​ប្រភេទ​ដឹក​អ្នកដំណើរ​ចំនួន ១ ១២៩ គ្រឿង ដែល​មាន​ការ​ផ្លាស់ប្ដូរ​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស និង​មាន​ផាសុកភាព។

លោក​បាន​បន្ត​ថា ចាប់ពី​ខែ​មករា រហូត​មក​ដល់​ខែ​កញ្ញា ឆ្នាំ ២០២៤ នេះ មាន​កម្មករ-និយោជិត ជួប​គ្រោះថ្នាក់​នៅ​កន្លែង​ធ្វើការ និង​គ្រោះថ្នាក់​ពេល​ធ្វើដំណើរ​ចំនួន ១២ ៦៤៥ នាក់ ស្រី ៦ ៥៦០ នាក់ ក្នុង​នោះ​គ្រោះថ្នាក់​នៅ​កន្លែងធ្វើការ​ចំនួន ៥ ៥២៨ នាក់ ស្រី ២ ៥៥៥ នាក់ និង​គ្រោះថ្នាក់​ពេល​ធ្វើ​ដំណើរ​ចំនួន ៧ ១១៧ នាក់ ស្រី ៤ ០០៥ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ក្រោយ​បទ​ឈប់បាញ់​អនុវត្ត ហ្គាហ្សា​ទទួល​បាន​ជំនួយ​ច្រើន​ជាង ២ ៤០០​ឡាន​​ក្នុង​រយៈពេល​៣ថ្ងៃ

ព័ត៌មានជាតិ៩ នាទីutes មុន

ក្រសួងសុខាភិបាលគ្រោងរៀបចំសេចក្តីព្រាងផែន​ការ​សកម្មភាពពហុវិស័យបង្ការការធ្វើអត្តឃាតនៅប្រទេសកម្ពុជា

ព័ត៌មានជាតិ២០ នាទីutes មុន

ខេត្តកំពង់ឆ្នាំងត្រូវបានប្រកាសថាខេត្តដែល «គ្មានសំរាម និងសំណល់ប្លាស្ទិកតាមទីសាធារណៈ»

កីឡា២ ម៉ោង មុន

ថ្ងៃនេះក្រុមលីគកំពូលកម្ពុជា២គូជួបគ្នាវគ្គ១៦ក្រុមជើងទី១​ ពានសម្តេច​តេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគមបណ្ណាល័យគំនិតរៀបចំពិព័រណ៌សៀវភៅលើកទី១ នៅរាជធានីភ្នំពេញចុងសប្ដាហ៍នេះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

Sokha Hotels

ព័ត៌មានពេញនិយម