ព័ត៌មានជាតិ
អគ្គនាយកស៊ីម៉ាក់៖ កម្ពុជា នឹងមានអាគាររាងគ្រាប់មីនធំជាងគេបំផុតក្នុងពិភពលោក
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានអះអាងថា កម្ពុជា នឹងមានអគាររូបរាងគ្រាប់មីនធំជាងគេបំផុតក្នុងពិភពលោក។ លោក ហេង រតនា អះអាងដូច្នេះ តាមរយៈគណនីហ្វេសប៊ុកកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។
លោកអគ្គនាយកស៊ីម៉ាក់រូបនេះ សរសេរដូច្នេះ៖«ព្រះរាជាណាចក្រកម្ពុជា នឹងមានអាគារដែលមានរូបរាងគ្រាប់មីនធំជាងគេបំផុតក្នុងពិភពលោក ដោយអាគារមានទំហំ១០៨ម៉ែត្រគុណនឹង១០៨ម៉ែត្រ និងកម្ពស់១៨ម៉ត្រ។ សំណង់នេះត្រូវបានសាងសង់ក្រោមជំនួយហិរញ្ញបទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនផ្តល់ជូនរាជដ្ឋាភិបាលកម្ពុជា ដែលអនុវត្តន៍គំរោងដោយអង្គភាពសុីម៉ាក់។ សំណង់អាគារនេះ នឹងចូលរួមលេីកកម្ពស់ទីតាំងសារមន្ទីរតេជោសន្តិភាព។»។
អគារមួយនេះ គឺមានស្ថិតនៅក្នុងគម្រោងសារមន្ទីរតេជោសន្តិភាពដែលកំពុងសាងសង់ឡើងលើទំហំដី ១២ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំត្រពាំងធំ ស្រុកបាគង ខេត្តសៀមរាប ក្បែរផ្លូវចូលទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី និងផ្លូវជាតិលេខ៦A ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ ប្រមាណ ១៧លានដុល្លារ។
សារមន្ទីរតេជោសន្តិភាពនេះ នឹងត្រូវរៀបចំចងក្រង និងដាក់តាំងបង្ហាញមរតករឿងរ៉ាវប្រវត្តិសាស្ត្រសង្គ្រាម និងសន្តិភាពសម្រាប់សាធារណជនជាតិ និងអន្តរជាតិ ជាពិសេសសម្រាប់ យុវជនកម្ពុជាជំនាន់ក្រោយៗទៀតបានសិក្សាស្វែងយល់ពីគុណតម្លៃដ៍មហាសាលនៃសន្តិភាព និងស្អប់ខ្ពើមសង្គ្រាម។
សារមន្ទីរតេជោសន្តិភាពនេះ នឹងត្រូវរៀបចំចងក្រង និងដាក់តាំងបង្ហាញមរតករឿងរ៉ាវប្រវត្តិសាស្ត្រសង្គ្រាម និងសន្តិភាពសម្រាប់សាធារណជនជាតិ និងអន្តរជាតិ ជាពិសេសសម្រាប់ យុវជនកម្ពុជាជំនាន់ក្រោយៗទៀតបានសិក្សាស្វែងយល់ពីគុណតម្លៃដ៍មហាសាលនៃសន្តិភាព និងស្អប់ខ្ពើមសង្គ្រាម។
ក្នុងសារមន្ទីរ ក៏មានទីតាំងតាំងពិព័រណ៌ ក៏ដូចជាការរៀបចំសម្ភារៈមួយចំនួនសម្រាប់ដាក់តាំងបង្ហាញមានដូចជាសម្ភារប្រតិបត្តិការ និងសកម្មភាពប្រតិបត្តិការបោសសម្អាតមីននានា ការតាំងបង្ហាញសម្ភារៈជួសជុលជើងសិប្បនិម្មិត និងការជួសជុលជើងសិប្បនិម្មិតដល់ជនពិការ។
សារមន្ទីរតេជោសន្តិភាព ក៏មានលក្ខណៈ និងគោលបំណងប្រហាក់ប្រហែលនឹងសារមន្ទីរសន្តិភាពមួយចំនួននៅលើពិភពលោកដែរ ជាពិសេសសារមន្ទីរសន្តិភាពនៅក្រុងអូគីណាវ៉ានិងនៅក្រុងហ៊ីរ៉ូស៊ីម៉ានៃប្រទេសជប៉ុនជាដើម ដោយសារមន្ទីរទាំងនោះផ្តោតលើដំណើរជីវិតនិងជីវភាពរបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលមានសង្គ្រាមនិងផលពិបាកក្រោយសង្គ្រាមដែលហៅថា “សារមន្ទីរសន្តិភាព”៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
២រសៀលថ្ងៃនេះ! សពលោក កៅ សីហា នឹងត្រូវបូជា នៅវត្តព្រែកឯង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទឹកជំនន់ភ្លាមៗវាយប្រហាររដ្ឋ New Mexico បណ្តាលឱ្យស្លាប់និងរបួសច្រើន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ប្រព័ន្ធធ្វើចលនាទឹកជុំវិញផែនដីបានបាត់បង់តុល្យភាពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ
-
កីឡា៣ ថ្ងៃ ago
ម្ចាស់មេដាយទាំងអស់ក្នុងការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ធ្លាយពាក្យចចាមអារ៉ាមថា Michael Jackson នៅមានជីវិត ត្រៀមវិលមកបកអាក្រាត Diddy
-
សន្តិសុខសង្គម៨ ម៉ោង ago
ឧកញ៉ា ហ៊ួត ជា ស្នើឲ្យម្ចាស់ពាក្យបណ្ដឹងមានងារជា អ្នកឧកញ៉ា ដកពាក្យបណ្ដឹងងាកមកចរចាគ្នាដោយសន្តិវិធី
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តាមពិត Kan ផ្ទុករឿងអាស្រូវច្រើនសន្ធឹក ខណៈដែលមហាជនសម្រុកជីកកកាយឡើងវិញ