Connect with us

ព័ត៌មានជាតិ

ផែ​ស្វយ័ត​ភ្នំពេញបង្ហាញពីប្រតិបត្តិការអាជីវកម្មកើនឡើងខ្ពស់ក្នុងរយៈ៩ខែឆ្នាំនេះ

បានផុស

នៅ

ប្រតិបត្តិការអាជីវកម្ម​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) ដែល​ជា​ក្រុមហ៊ុន​ចុះ​បញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា (CSX)បាន​កើន​ឡើងខ្លាំងនៅ​ក្នុងរយៈពេល៩ខែដើមឆ្នាំ ២០២៤ ធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់ PPAP។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​មិន​បាន​ធ្វើ​សវនកម្ម ដែល PPAP ផ្ញើ​ទៅ​ផ្សារ​មូលបត្រ​កម្ពុជា​កាល​ពី​ម្សិលមិញឱ្យ​ដឹង​ថា ​ ក្នុងរយៈពេល៩ខែនេះ PPAP មានបរិមាណទំនិញ  និងប្រេងឥន្ធនៈឆ្លងកាត់ជាង ៣,៥ លានតោន កើនឡើងជិត១៤%; បរិមាណកុងតឺនរ័ឆ្លងកាត់មាន ៣៦៥ ៩៨៧ ធីអ៊ីយូកើនជិត២០%; បរិមាណនាវាសរុបមានជាង៤ពាន់ កើនឡើងជាង២៥%; បរិមាណនាវាដឹកអ្នកដំណើរឆ្លងកាត់មានចំនួន ៤៤៥ កើនឡើងជាង២៦%; និង ចំនួនអ្នកដំណើរឆ្លងកាត់មាន ២៣ ៦៦៧ កើនឡើងប្រមាណ៦៦%។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា (CLA) បាន​ប្រាប់​កម្ពុជាថ្មីកាលពីពេលថ្មីៗមកនេះថា​​ ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​រាលដាល​ជំងឺ​កូវីដ ១៩ ថមថយ និងទោះបីជាការបន្តឡើងកំដៅនៃបញ្ហាភូមិសាស្រ្តនយោបាយ  ការ​ដឹក​ជញ្ជូន​លើ​គ្រប់​មធ្យោបាយមានសភាព​ដូច​មុន​បន្តិច ដោយសារតែស្ថានភាពសេដ្ឋកិច្ចសកលនិងក្នុងតំបន់ហាក់ល្អប្រសើរ។ ការ​រក្សា​បាន​នូវ​ភាព​វិជ្ជមាន​ទោះ​ក្នុង​កម្រិត​ទាប ក៏​ជា​រឿង​ល្អ​ផង​ដែរ​នៅ​ក្នុង​ដំណាក់កាល​នេះ។

លោក​ថ្លែង​ថា៖​«យើងសង្កេតឃើញថាក្រោយពីបញ្ហាកូវិដ១៩ មក យើងនៅតែបន្តជួបប្រទះបញ្ហាប្រឈមមួយចំនូនពីខាងក្រៅពាក់ព័ន្ធនឹងរឿងសង្រ្គាមរុស៊្សីនិងអ៊ុយក្រែន ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចសកលនិងក្នុងតំបន់មានភាពល្អប្រសើរបន្តិចជាហេតុអំណោយផលខ្លះៗដល់​​វិស័យ​ដឹក​ជញ្ជូន​ទំនិញ។ ជាមួយគ្នានេះដែរ យើងក៏ឃើញថាការនាំចេញនិងនាំចូលរបស់យើងក៏មានកំណើនផងដែរ»។

នៅក្នុងរយៈពេល ៩ ខែ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៤ កម្ពុជាសម្រេចបាន​ទឹក​ប្រាក់​ជាង ១៩,៨៣ ពាន់ លានដុល្លារ ពីការ​នាំទំនិញចេញទៅក្រៅប្រទេស ​កើន​ឡើង ១៧ ភាគរយ បើធៀបនឹងរយៈ​ពេលដូចគ្នាក្នុង ២០២៣ ដែលមានទំហំទឹកប្រាក់ ១៦,៩៤ ពាន់​លានដុល្លារចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ២១,១០ ពាន់លានដុល្លារ កើនឡើង ១៥,៩%។ នេះ​បើយោងតាម​ទិន្ន​​ន័យ​របស់អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

ឧកញ៉ា ហ៊ួត ជា ស្នើឲ្យម្ចាស់ពាក្យបណ្ដឹងមានងារជា អ្នកឧកញ៉ា ដកពាក្យបណ្ដឹងងាកមកចរចាគ្នាដោយសន្តិវិធី

ជីវិតកម្សាន្ដ៨ ម៉ោង មុន

យល់យ៉ាងណា! ព្រលឹងលោក កៅ សីហា ចូលអ្នកសិល្ប: ម្នាក់ពេលកំពុងបូជា យំថា ហេតុអ្វីឆាប់យកលោកទៅ?

ព័ត៌មានជាតិ២០ ម៉ោង មុន

មេប៉េអឹម បញ្ជាឱ្យធ្វើអធិការកិច្ចលើប៉េអឹមខេត្តកណ្ដាលម្នាក់ដែលបោចសក់តៃកុងឡាន បើល្មើសច្បាប់ ត្រូវបញ្ជូនទៅតុលាការ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សមត្ថកិច្ច ជូន​ដំណឹង​ដល់​ពលរដ្ឋ​ សូម​បង្កើន​ការ​ប្រុងប្រយ័ត្ន ចំពោះ​ទឹកស្ទឹងព្រែកត្នោត​ឡើងជិត​ដល់​កម្រិត​ប្រកាសអាសន្នហើយ!

ព័ត៌មានជាតិ១៧ ម៉ោង មុន

លោក ម៉ិច ដារ៉ា សុំទោសសម្ដេចតេជោ និងសម្ដេចធិបតី ចំពោះការបង្ហោះព័ត៌មានក្លែងក្លាយ

Sokha Hotels

ព័ត៌មានពេញនិយម