Connect with us

កីឡា

ឡុង សុភី លើក​ឡើង​ថា កីឡាករ​នឹង​ឆ្គួតវង្វេង បើវ៉ៃញឹកញាប់ពេក

បានផុស

នៅ

កីឡាករ​ប្រដាល់​គុន​ខ្មែរ ឡុង សុភី ​បាន​ចាត់​ទុក​ការ​ឡើង​ប្រកួត​ញឹក​ញាប់​ពេក​ក្នុង​រយៈ​ពេល​ខ្លី​របស់​កីឡាករ​ប្រដាល់​អាច​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល និង​រាង​កាយ​យ៉ាង​ធ្ងន់​ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​ថ្លឹង​ទម្ងន់​ព្រឹត្តិការណ៍​ប្រកួត​យុទ្ធគុន​ចម្រុះ​ខ្មែរ​បុរាណ ពាន​រង្វាន់​សម្តេច​បវរ​ធិបតី​កាល​ពី​ថ្ងៃ​ទី​​១៧ ខែ​តុលា ឆ្នាំ​២០២៤ កីឡាករ ឡុង សុភី ដែល​ធ្លាប់​ជា​កីឡាករ​លំដាប់​ជួរ​​មុខ​មួយ​រូប​បាន​លើក​ឡើង​ថា ៖«ការ​​ប្រកួត​រាល់​សប្តាហ៍ ឬ​​ប្រកួត​៣​ទៅ​៤​ដង​ក្នុង​មួយសប្តាហ៍​​អាច​ប៉ះ​ពាល់​​ធ្ងន់​ធ្ងរ។ កីឡាករ​​ឲ្យ​តែ​វ៉ៃញាប់​គឺ​ពុក​ហើយ។ ដូច​ទឹក​ស្រក់​លើ​ថ្ម​អីចឹង យូរ​ៗ​នឹង​ស្រាំ ឬ​ធ្លុះ តែ​កីឡាករ​វ៉ៃ​ល្អ​បំផុត​២​ដង​ក្នុង​មួយ​ខែ។ វ៉ៃ​មួយ​អាទិត្យ សម្រាក​មួយ​អាទិត្យ ពី​ព្រោះ​សម្រាក​មួយ​អាទិត្យ យើង​ព្យាបាល​ខ្លួន​បាន​ល្អ។ ក្នុង​រយៈ​ពេល​មួយ​អាទិត្យ យើង​អាច​ព្យាបាល​របួស​បាន​ជា​សះ​ស្បើយ​ហោច​ណាស់​៨០​ទៅ​៩០​%​ តែ​បើ​យើង​វ៉ៃ​រាល់​អាទិត្យ ខ្ញុំ​ប្រាប់​ វ៉ៃ​យូរ​ខ្ទាំ​សាច់ ខ្ទាំ​ឆ្អឹង នឹង​​បាក់​ដៃ បាក់​ជើង បាក់​ថ្គាម​លឿន ឲ្យ​តែ​បើក​មុខ​ឲ្យ​គេ​វ៉ៃ»។

ឡុង សុភី បាន​បង្កត់​ធ្ងន់​ថា ប្រសិន​បើ​កីឡាករ​ក្នុង​មួយ​ខែ​ប្រកួត​៤​ទៅ​៥​ដង​គឺ​មិន​យូរ​នឹង​ប៉ះ​ពាល់​ដល់ផ្នែក​ណា​មួយ​មិន​ខាន។ «ទោះ​បី​ជា​វ៉ៃ​ត្រូវ​គេ​​ ប៉ុន្តែ​គេ​​ក៏​វ៉ៃ​ត្រូវ​​យើង​វិញ​ដែរ តែ​បើ​វ៉ៃ​គេ​សន្លប់​លឿន​អត់​សូវ​អី​ទេ។ តែ​បើ​៣​ទៅ​៥​ទឹក​ពេញៗ​រាល់​សប្តាហ៍ ខ្ញុំ​ប្រាប់​ទៅ​មិន​យូរ​ទេ​គឺ​​ខួរ​ក្បាល បើ​មិន​ឆ្គួត ក៏​ប្រសៃប្រសាទ​ដែរ។ ខ្ញុំ​អាច​និយាយ​បាន​ថា​ កីឡាករ​ទាំង​អស់​ឲ្យ​តែ​ពូកែ​ដាក់​មុខ​ឲ្យ​គេ​វ៉ៃ មិន​យូរ​ទេ​នឹង​ប្រសៃប្រសាទ​ហើយ ពី​ព្រោះ​ខួរ​ក្បាល​ខ្ទាំ ត្រូវ​កែង ត្រូវ​កណ្តាប់ដៃ យូរ​ៗខ្ទាំ។ ពេល​ឥឡូវ​នេះ​មិន​សូវ​កើត​បញ្ហា​អី​ទេ តែ​ដល់អាយុ​ចាប់​ពី​៣០​ឆ្នាំ​ឡើង​ទៅ​ចាប់​ផ្តើម​មាន​បញ្ហា​ដល់​ខួរក្បាល ដូច​ជា​ភ្លេច​ភ្លាំង ឬ​ប្រសៃប្រសាទរ​ជា​ដើម»។

ទោះ​បី​ជា​យ៉ាង​ណា ឡុង សុភី បាន​បញ្ជាក់​ថា ប្រសិន​បើ​អត់​បាន​ប្រកួត​យូរ​ក៏​មិន​ល្អ​ដែរ ក្នុង​នោះ​បាត់​បង់ចំណូល​ចិញ្ចឹម​ជីវិត។ ក្បាច់ អាវុធ និង​កម្លាំង​ស៊ុហ្វ​មិន​ល្អ​ ប្រសិន​បើ​ខក​ខាន​ឡើង​សង្វៀន​ចាប់​ពី​៣​ខែ​ឡើង​ទៅ​ហើយ។

បច្ចុប្បន្ន ឡុង សុភី មិន​សូវ​​បាន​ឡើង​ប្រកួតញឹក​ញាប់​ទេ បន្ទាប់​ពី​វ័យ​​កាន់​តែ​ច្រើន។ ជា​ពិសេស​ក្បាច់​វ៉ៃ​របស់​ខ្លួន​មិន​ល្អ​ដូច​មុន​ឡើយ ហើយ​ទម្ងន់​ក៏​កាន់​តែ​ធ្ងន់។ ក្នុង​អាជីព​ប្រដាល់​កីឡាករ​រូប​នេះ​ធ្លាប់​បាន​ឈ្នះ​ខ្សែ​ក្រវាត់​៨​ខ្សែ ហើយ​ដៃ​គូ​ដ៏​ជក់​ចិត្ត​គួរ​ឲ្យ​ចង​ចាំ​​បំផុត​សម្រាប់​អ្នក​គាំទ្រ​គឺ កែវ រំចង់។

សម្រាប់​ការ​ប្រកួត​ក្នុង​កម្មវិធី​យុទ្ធគុន​ចម្រុះ​ខ្មែរ​បុរាណ ពាន​រង្វាន់​សម្តេច​បវរ​ធិបតី លើក​ទី​១​ ពី​ថ្ងៃ​ទី​១៩ដល់ទី​២០ ខែ​តុលា ឆ្នាំ​២០២៤ ឡុង សុភី មិន​ទទួល​បាន​មេដាយ​ទេ បន្ទាប់​ពី​ចាញ់​សិស្ស​ប្អូន ឈឿង ល្វៃ និង សំអឿន សុផា សម្រាប់​ការ​ប្រកួត​វិញ្ញាសា​អាជីព​ទម្ងន់​៧៥គីឡូក្រាម ខណៈ​វិញ្ញាសា​នេះ​មេដាយ​មាស​បាន​ទៅកីឡាករ​ ឈឿង ល្វៃ មេដាយ​ប្រាក់​បាន​ទៅ មាស ម៉ើ និង​មេដាយ​សំរិទ្ធ បាន​ទៅ​ សំអឿន សុផា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

ប.ស.ស បើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការអនុវត្តថវិកាតាមនីតិវិធី និងការគ្រប់គ្រងហិរញ្ញវត្ថុ”

ព័ត៌មានជាតិ១៦ នាទីutes មុន

ក្រសួងសង្គមកិច្ច ប្តេជ្ញាការពារ និងលើកកម្ពស់សិទ្ធនារី ដើម្បីលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ

វប្បធម៌ ជំនឿ២៨ នាទីutes មុន

កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា

ព័ត៌មានជាតិ២៩ នាទីutes មុន

ក្រុមប្រឹក្សារាជធានីជំរុញឲ្យពន្លឿនការតទឹកស្អាតជូនពលរដ្ឋប្រើប្រាស់ក្នុងសង្កាត់ចំនួន៣នៅខណ្ឌកំបូល

ចរាចរណ៍៣៣ នាទីutes មុន

បុរសម្នាក់ បើករថយន្តខ្វះការប្រុងប្រយ័ត្ន រេចង្កូតទៅបុករថយន្តចតចោលលើចិញ្ចើមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម