ព័ត៌មានជាតិ
វិថីឆ្នេរអង្កោលប្របតាមមាត់សមុទ្រ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅដើមខែវិច្ឆិកានេះ
វិថីតេជោសន្តិភាពឆ្នេរអង្កោលដែលសាងសង់ប្របតាមមាត់សមុទ្រនៅក្នុងខេត្តកែប គ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់នៅដើមខែវិច្ឆិកានេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
កាលពីម្សិលមិញនេះ លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មការរៀបចំពិធី បានដឹកនាំកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ វិថីតេជោសន្តិភាព ឆ្នេរអង្កោល ដើម្បីពិនិត្យវឌ្ឍនភាព និងកិច្ចការងារផ្សេងៗដែលនៅសេសសល់។
វិថីតេជោសន្តិភាពឆ្នេរអង្កោលតភ្ជាប់ពីផែកោះទន្សាយទៅកាន់ឆ្នេរអង្កោលមានប្រវែងជាង ១១ គីឡូម៉ែត្រ ត្រូវបានស្ថាបនាឡើង ក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំណាយថវិកាអស់ប្រមាណ ១០ លានដុល្លារអាមេរិក។
ផ្លូវថ្មីដែលសាងសង់ឡើងសសៀរតាមមាត់សមុទ្រនេះ នឹងក្លាយជាសរសៃឈាមទេសចរណ៍យ៉ាងសំខាន់តភ្ជាប់គ្នារវាងឆ្នេរកែបនិងឆ្នេរអង្កោល ដែលអាចបញ្ជៀសការកកកុញរបស់ភ្ញៀវទេសចរមកកម្សាន្តនៅឆ្នេរកែប ហើយក៏នឹងជួយជំរុញកំណើនភ្ញៀវទេសចរសម្រុកមកសម្រាកលំហែក្នុងខេត្តកែបទ្វេដងផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
២រសៀលថ្ងៃនេះ! សពលោក កៅ សីហា នឹងត្រូវបូជា នៅវត្តព្រែកឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទឹកជំនន់ភ្លាមៗវាយប្រហាររដ្ឋ New Mexico បណ្តាលឱ្យស្លាប់និងរបួសច្រើន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ធ្លាយពាក្យចចាមអារ៉ាមថា Michael Jackson នៅមានជីវិត ត្រៀមវិលមកបកអាក្រាត Diddy
-
សន្តិសុខសង្គម១ ថ្ងៃ ago
ឧកញ៉ា ហ៊ួត ជា ស្នើឲ្យម្ចាស់ពាក្យបណ្ដឹងមានងារជា អ្នកឧកញ៉ា ដកពាក្យបណ្ដឹងងាកមកចរចាគ្នាដោយសន្តិវិធី
-
កីឡា៤ ថ្ងៃ ago
ម្ចាស់មេដាយទាំងអស់ក្នុងការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ប្រព័ន្ធធ្វើចលនាទឹកជុំវិញផែនដីបានបាត់បង់តុល្យភាពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
យល់យ៉ាងណា! ព្រលឹងលោក កៅ សីហា ចូលអ្នកសិល្ប: ម្នាក់ពេលកំពុងបូជា យំថា ហេតុអ្វីឆាប់យកលោកទៅ?