Connect with us

ជីវិតកម្សាន្ដ

បើកឆាក គូស្នេហ៍ BL ថៃដំបូង លុតជង្គង់ សុំរៀបការកណ្ដាលកម្មវិធី ផ្អើលអស់អ្នកទស្សនា

បានផុស

នៅ

កាលពីថ្មីៗនេះ គូស្នេហ៍ ដែលចាប់ដៃគូគ្នាសម្ដែងរឿងប្រភេទ BL ស្រឡាញ់ប្រុសដូចគ្នា បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលចំហមាត់គ្រប់ៗគ្នា ដោយ Mew Suppasit បានលុតជង្គង់សុំ Tul Pakorn សុំរៀបការធ្វើជាគូជីវិត នៅកណ្ដាលកម្មវិធី មុខសាធារណៈជន​ រាប់ពាន់នាក់។

ជាពិសេស វាមិនមែនជាការសម្ដែងនោះទេ តារាសម្ដែងប្រុសទាំង២នាក់នេះ ពិតជាបានស្រឡាញ់គ្នា​បង្កើតទំនាក់ទំនងស្នេហាក្នុងជីវិតពិតមែន។ ទន្ទឹមនឹងនោះ Tul ក៏បានឆ្លើយយល់ព្រមផងដែរ ដែលធ្វើឲ្យអ្នកទស្សនានៅទីនោះ មានការរំភើបចិត្តជាខ្លាំង ដែលវាជារឿងនឹកស្មានមិនដល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាំងពីរដ្ឋាភិបាលថៃ សម្រេចឲ្យគូស្នេហ៍ភេទដូចគ្នា មានសិទ្ធិរៀបការស្របច្បាប់មក គូនេះ ជាគូទី១ហើយ ដែលបើកឆាកសុំរៀបការជាលក្ខណៈសាធារណៈបែបនេះ ហើយថែមទាំងនៅនឹងមុខអ្នកគាំទ្រថែមទៀតផង។ មិនតែប៉ុណ្នោះ Mew និង Tul ជាតារាសម្ដែងរឿងភាគ BL ដ៏មានប្រជាប្រិយភាព អ្នកគាំទ្រតែងតែរំពឹងថា ពួកគេស្រឡាញ់គ្នាក្នុងជីវិតពិត។

បើក្រឡេកមកមើល Tul វិញ ក្រោយពីត្រូវបានមិត្តប្រុសសុំរៀបការហើយ ខ្លួនរំភើបដល់ថ្នាក់ស្រក់ទឹកភ្នែកមិនឈប់ បើហ្វេនវិញ ក៏រំភើបមិនចាញ់អ្នកទាំងពីរដូចគ្នា រងចាំថ្ងៃចូលរោងការរបស់ MewTul ថាពួកគេនឹងប្រារព្ធនៅពេលណា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ចន ច័ន្ទលក្ខិណា ត្រៀមលេងផ្លូវច្បាប់លើតារាចម្រៀងស្រីម្នាក់ ក្រោយប៉ះសម្តីគ្នា

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

សិល្បករវ័យក្មេងឆ្នើម និងមានទេពកោសល្យ ៤ដួងលាចាកលោក នៅសល់ត្រឹមស្នាដៃសិល្ប:

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កូរ៉េខាងត្បូង៖ ស្រីល្បី​​​បណ្តាញ​សង្គម​​ឱ្យ​បុរស​ស្ទាប​សុដន់​ ឥឡូវនេះ​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេតទិញ​ថ្នាំញៀន

ព័ត៌មានជាតិ២០ ម៉ោង មុន

សម្ភារៈផ្ទះបាយនាំចូលពីប្រទេសចិន កំពុងដាក់លក់ពេញផ្សារច្បារអំពៅ

សេដ្ឋកិច្ច២០ ម៉ោង មុន

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី តម្លៃ ១២ លានដុល្លារ​ បញ្ចប់ការសាងសង់ នឹងដាក់ឱ្យដំណើរការ​នៅដើមឆ្នាំ ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម