ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ប្រាប់ថាបានសម្លាប់មេបញ្ជាការហាម៉ាសម្នាក់ ដែលមានតួនាទីជាភ្នាក់ងារ UN
កាលពីថ្ងៃព្រហស្បតិ៍ យោធាអ៊ីស្រាអែល បានប្រកាសថា ខ្លួនបានសម្លាប់មេបញ្ជាការក្រុមហាម៉ាសមួយរូប ដែលជាសមាជិកម្នាក់នៅក្នុងការវាយឆ្មក់ថ្ងៃទី៧ខែតុលាឆ្នាំ២០២៣នៅលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល។ បើតាមយោធាអ៊ីស្រាអែល មេបញ្ជាការហាម៉ាសរូបនោះក៏មានតួនាទីធ្វើជាភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិផងដែរនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/629893.jpg)
មេបញ្ជាការដែលត្រូវអ៊ីស្រាអែលសម្លាប់កាលពីថ្ងៃពុធ មានឈ្មោះថា Mohammad Abu Itiwi។ អ៊ីស្រាអែល បានបញ្ជាក់ថា លោក Itiwi មានជាប់ពាក់ព័ន្ធនឹងអំពើមនុស្សឃាត និងការចាប់ចំណាប់ខ្មាំងអ៊ីស្រាអែល។
អ៊ីស្រាអែល បានប្រាប់ទៀតថា មេបញ្ជាការហាម៉ាសរូបនេះ ត្រូវបានចូលជាបុគ្គលិករបស់ UNRWA តាំងពីខែកក្កដាឆ្នាំ២០២២មកម៉្លេះ។
UNRWA ជាភ្នាក់ងារបស់អង្គការសហប្រជាជាតិ ដែលផ្ដល់ការអប់រំ សេវាសុខភាព និងជំនួយដល់ពលរដ្ឋប៉ាឡេស្ទីនរាប់លាននាក់នៅហ្គាហ្សា តំបន់ West Bank ប្រទេសហ្ស៊កដានី ប្រទេសលីបង់ និងប្រទេសស៊ីរី។ UNRWA ធ្លាប់មានភាពរកាំរកូសជាមួយអ៊ីស្រាអែលជាយូរណាស់មកហើយ។ ចាប់តាំងពីផ្ទុះសង្គ្រាមនៅហ្គាហ្សា ទំនាក់ទំនងរវាងភាគីទាំងពីរកាន់តែយ៉ាប់យឺនខ្លាំង ហើយអ៊ីស្រាអែលបានអំពាវនាវម្ដងហើយម្ដងទៀតឲ្យមានការរំសាយភ្នាក់ងារ UNRWA នេះចោល។
UNRWA ធ្លាប់រងការចោទប្រកាន់ពីអ៊ីស្រាអែលថាមានបុគ្គលិក ដែលជាសមាជិករបស់ក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធផ្សេងៗទៀត។
កាលពីខែសីហា អង្គការសហប្រជាជាតិ បាននិយាយថា បុគ្គលិក៩នាក់របស់ UNRWA អាចជាប់ពាក់ព័ន្ធនឹងការវាយប្រហារថ្ងៃទី៧ខែតុលា ហើយក៏បានធ្វើការបណ្ដេញពួកគេទាំងនោះចេញពីអង្គភាពរបស់ខ្លួន។
ដោយឡែកទាក់ទិននឹងការចោទប្រកាន់ចុងក្រោយនេះ ខាង UNRWA ពុំទាន់មានការអត្ថាធិប្បាយអ្វីឡើយ៕
ដោយ៖ ឈាង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?