Connect with us

កីឡា

ផល រតនៈ ថា អត់ពី សួន ចាន់ណារ៉ូ ក្រុមកម្ពុជា​នឹងពិបាកនៅឆ្នាំក្រោយ

បានផុស

នៅ

អ្នក​ប៉ះសេ​ឆ្នើម សួន ចាន់ណារ៉ូ បាន​ចូល​និវត្តន៍​ពី​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជាកាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០២៤ ដោយសារ​សុខភាព​រាង​កាយ​មិន​អំណោយ​ផល​ល្អ។ ប្រការ​នេះ​បាន​ជំរុញ​ឲ្យ​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​កីឡា​បាល់ទះកម្ពុជា​ និង​មិត្ត​រួម​អាជីព​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ ផល រតនៈ ​តួនាទី​ជា​អ្នក​ការពារ​កណ្តាល បាន​បង្ហាញ​ពី​អារម្មណ៍​ថា រូប​គេ​ពិត​ជា​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ដែល​មិត្ត​រួម​ជម្រើស​ជាតិ សួន​ ចាន់ណារ៉ូ បាន​ចូល​និវត្តន៍​ពី​អាជីព​បាល់ទះ។ ការ​ចូល​និវត្តន៍​នេះ​គឺ​ជា​ការ​បាត់​បង់​ធន់​ធាន​មនុស្ស​ដ៏​សំខាន់​នៅ​ក្នុង​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា។

ផល រតនៈ បាន​បន្ត​ថា ៖«យើង​មាន​កីឡាករ​ប៉ះ​សេ ដែល​អាច​បន្ត​វេន​រៀម​ច្បង សួន ចាន់ណារ៉ូ តែ​​យើង​ត្រូវ​ការ​​ពេល​វេលា​យូរ​បន្តិច។ មិន​មែន​មាន​ន័យ​ថា អត់​មាន​អ្នក​ជំនួស​​ទេ​ តែ​​គ្រាន់​តែថា យើង​ត្រូវ​ការ​ពេល​វេលា​យូរ​បន្តិច​ទើប​អាច​យល់​ចិត្ត​គ្នា​»។

«ជា​មួយ​បង សួន ចាន់ណារ៉ូ​ គឺ​យើង​យល់​ចិត្ត​គ្នា​ច្រើន​ឆ្នាំ​ហើយ។ ការ​លើក​បាល់​មិន​ចាំ​បាច់​ប្រាប់​ឲ្យ​លើក​ទាប ឬ​ខ្ពស់ ឆ្វេង ស្តាំ ឬ​កណ្តាល​ទេ គឺយើង​ដឹង​ចិត្ត​គ្នា​តែ​ម្តង។ ដូច្នេះ​អត់​ពី​គាត់​ទៅ​ក្នុង​រយៈពេល​ឆ្នាំ​ថ្មី​ខាង​មុខ ក្រុម​ជម្រើស​ជាតិ​យើង​នឹង​ពិបាក។ យើង​មាន​អ្នក​ថ្មី តែ​យើងត្រូវ​ការ​ប្រើ​ពេល​វេលា​យូរ​បន្តិច​ទើប​អាច​យល់​ចិត្ត​គ្នា»។ ផល រតនៈ បាន​រៀប​រាប់។

ទាំង​លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា និងកីឡាករ សួន ចាន់ណារ៉ូ បាន​សម្លឹង​ឃើញ​កីឡាករ​វ័យ​ក្មេង កែវ ស្រេងលីហ៊ួរ ដែល​អាច​​លេង​តួនាទី​អ្នក​ប៉ះសេ​បាន។ ទោះ​បី​ជា​យ៉ាង​ណា រូប​គេ​នៅវ័យ​ក្មេង បទ​ពិសោធ​​លើ​ឆាក​អន្តរជាតិ​តិច ហើយ​ស្មារតី​ក៏​មិន​ទាន់​ចាស់​ទុំ។

នៅ​ឆ្នាំ​២០២៥ខាង​មុខ​នេះ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​មាន​កម្មវិធី​អន្តរជាតិ​សំខាន់​២​គឺ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម នៅ​ប្រទេស​ថៃ និងការ​ប្រកួត​ពាន​រង្វាន់ SEA V. League ដែល​មាន​ក្រុម​ឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន និង​កម្ពុជា។

សួន ចាន់ណារ៉ូ ធ្លាប់​បាន​ប្រកាស​ចូល​និវត្តន៍​ម្តង​ហើយ បន្ទាប់​ពី​បាន​ជួយ​កម្ពុជា​ឈ្នះ​មេដាយ​សំរិទ្ធ​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២១ ប៉ុន្តែ​ដោយសារ​កម្ពុជា​ខ្វះ​កីឡាករ​តួនាទី​នេះ​ នៅ​​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣ ទើប​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បញ្ចុះ​បញ្ចូល​​ឲ្យ​រូប​គេ​​វិល​ត្រឡប់​មក​ជួយ​ក្រុមកម្ពុជា​ជា​ថ្មី។ លេង​បាន​រយៈ​ពេល​​២​ឆ្នាំ​គឺ​ឆ្នាំ​២០២៣-២៤ រូប​គេ​ក៏​​​សម្រេច​ចូល​និវត្តន៍​ជា​លើក​ទី​២។ សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បាន​រៀបចំ​ពិធី​ចូល​និវត្តន៍​យ៉ាងឱឡារិក​​ដោយ​មាន​វត្តមាន​លោក អាំង សិរីពិសិដ្ឋ អ្នក​ឧកញ៉ា លាង ម៉េង ជា​អ្នក​ឧបត្ថម្ភ កីឡាករ​ជា​មិត្ត​រួម​ក្រុម និង​អ្នក​គាំទ្រ​យ៉ាង​ច្រើន​។ នេះ​ជា​លើក​ដំបូង​ហើយ​ក្នុង​ប្រវត្តិ​សាស្ត្រ​បាល់ទះ​កម្ពុជា​ដែល​រៀបចំ​ពិធី​ចូល​និវត្តន៍​​បែប​នេះ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ក្រសួងវប្បធម៌ រៀបចំ មហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២៤ ដើម្បីអភិរក្ស និងលើកស្ទួយតម្លៃសិល្បៈល្ខោនបាសាក់

ព័ត៌មានជាតិ៨ នាទី មុន

កម្ពុជា​និង​កូរ៉េខាងត្បូង បើក​កិច្ចសន្ទនារវាងរដ្ឋ និង​វិស័យឯកជនលើកទី១ ជំរុញ​​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ

ចរាចរណ៍៤២ នាទី មុន

អ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់ត្រូវរថយន្ដដឹកទំនិញ​បុកពីក្រោយស្លាប់ទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

សេចក្ដីជូនដំណឹង៤៤ នាទី មុន

កិច្ចប្រឹងប្រែងផ្នែកគ្រោះមហន្តរាយ៖ ABA និងកាកបាទក្រហមកម្ពុជាប្រគល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ ៥៥ គ្រួសារ ក្នុងស្រុកត្រាំកក់

កីឡា៤៨ នាទី មុន

ផល រតនៈ ថា អត់ពី សួន ចាន់ណារ៉ូ ក្រុមកម្ពុជា​នឹងពិបាកនៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ចន ច័ន្ទលក្ខិណា ត្រៀមលេងផ្លូវច្បាប់លើតារាចម្រៀងស្រីម្នាក់ ក្រោយប៉ះសម្តីគ្នា

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

សិល្បករវ័យក្មេងឆ្នើម និងមានទេពកោសល្យ ៤ដួងលាចាកលោក នៅសល់ត្រឹមស្នាដៃសិល្ប:

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កូរ៉េខាងត្បូង៖ ស្រីល្បី​​​បណ្តាញ​សង្គម​​ឱ្យ​បុរស​ស្ទាប​សុដន់​ ឥឡូវនេះ​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេតទិញ​ថ្នាំញៀន

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្ភារៈផ្ទះបាយនាំចូលពីប្រទេសចិន កំពុងដាក់លក់ពេញផ្សារច្បារអំពៅ

សេដ្ឋកិច្ច២១ ម៉ោង មុន

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី តម្លៃ ១២ លានដុល្លារ​ បញ្ចប់ការសាងសង់ នឹងដាក់ឱ្យដំណើរការ​នៅដើមឆ្នាំ ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម