កីឡា
ឈ្នះនៅអង់គ្លេស កីឡាករ Bartek Paszczyk សរសើរស្មារតីតស៊ូរបស់ ព្រុំ សំណាង
កីឡាករប្រដាល់ប៉ូឡូញ Bartek Paszczyk បានកោតសរសើរពីភាពតស៊ូរបស់កីឡាករកម្ពុជា ព្រុំ សំណាង បន្ទាប់ពីពួកគាត់បានប្រកួតគ្នាកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅប្រទេសអង់គ្លេស។
ការពិតនៅលើសង្វៀនបានបង្ហាញថា Bartek Paszczyk បានវាយឲ្យលោកអាជ្ញាកណ្តាលរាប់ ព្រុំ សំណាង ៨ដល់ទៅពីរដង ប៉ុន្តែអ្នកលេងគុនខ្មែរមិនបោះបង់ចោលការប្រកួតឡើយ។ កីឡាករកម្ពុជាបានតស៊ូ និងវាយបកវិញរហូតត្រូវបានអាជ្ញាកណ្តាលរាប់កីឡាករប៉ូឡូញ៨ម្តងវិញ ប៉ុន្តែអ្នកទាំងពីរបានតស៊ូគ្នារហូតចប់ទាំង៣ទឹក។ ចៅក្រុមបានកាត់សេចក្តីឲ្យ Paszczyk ឈ្នះ ព្រុំ សំណាង ដោយពិន្ទុ។
ឆ្លើយតបនឹងសំណួររបស់សារព័ត៌មាន«កម្ពុជាថ្មី» កីឡាករ Bartek Paszczyk បានសរសើការតស៊ូរបស់កីឡាករកម្ពុជាគឺជាអ្នកចម្បាំងពិតប្រាកដ។ កីឡាករបានសរសេរសារឆ្លើយតបថា ៖«សួស្តីកម្ពុជាពីប្រទេសប៉ូឡូញ។ ខ្ញុំមានពាក្យខ្លះចង់និយាយពីដៃគូរបស់ខ្ញុំកាលពីថ្ងៃសៅរ៍ដែលយើងបានប្រកួត៣ទឹក។ ព្រុំ (សំណាង) ជាកីឡាករដ៏រឹងមាំម្នាក់ ប៉ុន្តែខ្ញុំចង់ក្លាយជាកីឡាករដ៏ឆ្នើមក្នុងពិភពលោក នោះហើយជាអ្វីដែលខ្ញុំបានបង្ហាញជាមួយ ព្រុំ (សំណាង)។ គាត់ជាអ្នកចម្បាំងដែលតស៊ូ ធន់រឹងមាំ ខ្ញុំពិតជាគោរពគាត់»។
សូមបញ្ជាក់ថា កីឡាករគុនខ្មែរ៣នាក់គឺ ព្រុំ សំណាង, រឿង សុភ័ណ្ឌ និង ថៃ រ៉េត បានទៅប្រកួតនៅប្រទេសអង់គ្លេសជាលើកដំបូង ប៉ុន្តែបានចាញ់ពិន្ទុទាំង៣នាក់។ យ៉ាងណា ការប្រកួតរបស់កីឡាករកម្ពុជាហាក់មិនចាញ់ប្រៀបដៃគូនៅតំបន់អឺរ៉ុបខ្លាំងឡើយ។ ផ្ទុយទៅវិញ កីឡាករកម្ពុជាបានក្លាយជាដៃគូប្រយុទ្ធដ៏លំបាកផងដែរ៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?