Connect with us

ព័ត៌មានជាតិ

រកឃើញឈើកប់ក្នុងដី អ្នកភូមិ​អះអាង​​មាន​អាយុ​រាប់​ពាន់ឆ្នាំ កំពុង​វិវត្តន៍ទៅជាដែក​

បានផុស

នៅ

ឈើកប់នៅក្នុងដីប្រវែងជាង ២០ ម៉ែត្រ ដែលអ្នក​ភូមិ​អះអាង​ថា​មានអាយុកាលជាច្រើនពាន់​ឆ្នាំ​បានក្លាយទៅជាថ្ម ហើយដែល​ប្រជាពលរដ្ឋជនជាតិព្រៅនាំគ្នាអភិរក្សទុកជាសម្បត្តិវប្បធម៌ផ្នែកសាសនា និងបម្រើឲ្យវិស័យទេសចរណ៍ខណៈពិនិត្យឃើញថាសម្បត្តិធម្មជាតិ​មួយនេះកំពុងវិវត្តពីថ្មទៅជាដែកបន្ថែមទៀត។

លោក ភូ មុត តំណាងឱ្យប្រជាពលរដ្ឋអ្នកភូមិជនជាតិព្រៅបានបញ្ជាក់ថា ទីតាំងថ្មកើតពីឈើនេះ នៅចំណុចខ្នងភ្នំនាងតែងស្ថិតក្នុងភូមិកាតូតឃុំកំភុន ស្រុកសេសាន ដែលជាសម្បត្តិធម្មជាតិមួយ មានអាយុកាលមិនក្រោម ២.០០០ឆ្នាំនោះទេ ហើយ​ក៏​ចាត់ទុកជាធនធានដ៍កម្រមួយដែលបានរកឃើញនៅក្រោមដី ដោយសារការជីកកកាយទីទួលយក​ដីមកធ្វើផ្លូវ មាន​ជម្រៅពី ៦ ទៅ ៧ ម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្ថែមថា ប្រជាពលរដ្ឋនិងអាជ្ញាធរពាក់ពន្ធ័នៅក្នុងភូមិការតូត រិះរកវិធីអភិរក្សទុកសម្រាប់កូនចៅជំនាន់ក្រោយ ឱ្យបានឃើញនិងបានស្គាល់ ព្រោះថ្ងៃអនាគតវានឹងក្លាយទៅជាវត្ថុមានតម្លៃនៅក្នុងភូមិ។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកបានឱ្យបងប្អូនជនជាតិនៅភូមិកាតតូត នាំគ្នាអភិរក្សឱ្យបានគង់វង្សព្រោះវាមានតម្លៃទៅលើវិស័យទេសចរណ៍អាចទាក់ទាញភ្ញៀវមកទស្សនាបាន ហើយសហគមន៍ជនជាតិដើមភាគតិចព្រៅត្រូវរួមគ្នារៀបចំអភិវឌ្ឍតំបន់នេះ ជាតំបន់រមនីយដ្ឋានបែបវប្បធ៌ម។

លោកបន្តថា ទីទួលដែលទើបរកឃើញឈើថ្មនេះ គណៈកម្មការភូមិឃុំស្រុកទទួលបានការឯកភាពពី​អភិបាល​ខេត្ត ឱ្យរៀបចំជាទីសក្ការៈជនជាតិដើមភាគតិចផង និងអាចបង្កើតជាកន្លែង (វត្តគីរីរុក្ខារាមការតូត) ដើម្បីការពារសម្បត្តិធម្មជាតិ ឱ្យបានសមតាមបំណងរបស់ប្រជាពលរដ្ឋចង់បាន។

លោក ខាវ វិន មេភូមិជនជាតិកាតូតបានគាំទ្រការផ្តួចផ្តើមរៀបចំតំបន់ទេសចរណ៍នៅលើខ្នងភ្នំនាងតែង​នេះ ហើយប្រជាពលរដ្ឋជនជាតិដើមភាគតិច​នឹង​រួមគ្នា ស្វែងរកការជួយវិនិយោគពីអ្នកពាក់ព័ន្ធផ្សេងៗបន្ថែមទៀត ដើម្បីឱ្យដំណើរការទៅបានឆាប់ សម្រាប់ប្រយោជន៍ជនជាតិដើមភាគតិចកំពុងរស់នៅភូមិការតូតនេះ។

ឈើថ្មនេះមានទំហំមុខកាត់ជិតពីរម៉ែត្រប្រវែងប៉ាន់ស្មានជាង ២០ ម៉ែត្រ ត្រូវបានក្រុមហ៊ុនធ្វើផ្លូវកាយយក​ដីប្រទះឃើញកាល​ពីខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ ខណៈកាប់កាយដីជម្រៅប្រមាណជិត ១០ ម៉ែត្រ នៅលើទីទួលខ្នងភ្នំនាងតែង ក្នុងភូមិការតូត ដែលចូលពីចំណុចផ្លូវជាតិលេខ៧ ស្ទឹងត្រែង រតនគីរី ប្រមាណជាង ៣ គីឡូម៉ែត្រ ហើយឈើថ្មនេះ មានស្ថានរូបរាងឈើក្លាយជាថ្ម ដែលចាស់ទំ ពីបុរាណហៅថា (ដើមគគីថ្ម)៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម២៩ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

នយោបាយ៥ ម៉ោង មុន

ពលរដ្ឋមួយចំនួនចាត់ទុកការធ្វើបាតុកម្មនៅកូរ៉េជាការបំផ្លាញក្ដីសុខពលរដ្ឋ និងកិត្តិយសប្រទេសកម្ពុជា

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម