Connect with us

ជីវិតកម្សាន្ដ

​អតីតបវរកញ្ញា​ចក្រវាល​ថៃឆ្នាំ២០១៩ ដេកភ័យខ្លួន គ្រាដែលមានអ្នកគ្រប់គ្រងរួមគ្នាជាមួយ Min Peachaya

បានផុស

នៅ

បវរកញ្ញាចក្រវាលថៃ Fahsai Paweensuda Drouin​ ព្រួយបារម្ភ និងភ័យខ្លាច ព្រោះនេះជាពេលវេលាដ៏រសើបមួយ ដែលព័ត៌មានអំពីការបោកប្រាស់របស់ The Icon Group កំពុងរីករាលដាលពាសពេញប្រទេសឈានដល់ចាប់ខ្លួនតារាល្បីៗ រួមទាំងអ្នកជាប់ពាក់ព័ន្ធ។

យោងតាមសារព័ត៌មាន ​​Khaosod បញ្ចាក់ឲ្យដឹងថា​ អតីតបវរកញ្ញាចក្រវាលថៃឆ្នាំ ២០១៩ គឺកញ្ញា Fahsai បានចែករំលែកព័ត៌មានទាក់ទងនឹងឧប្បត្តិហេតុ ខណៈពេលចូលរួមក្នុងព្រឹត្តិការណ៍មួយថា រូបនាងមានអ្នកគ្រប់គ្រងដួចគ្នាជាមួយតារាសម្តែង Min Peachaya ដែលត្រូវបានចាប់ខ្លួនថ្មីៗពាក់ព័ន្ធនឹងបទល្មើស The Icon Group ។

ម្ចាស់មកុដបវរកញ្ញាចក្រវាលថៃឆ្នាំ២០១៩ និងជាប់ចំណាតថ្នាក់ Top5 ក្នុងកម្មវិធីបវរកញ្ញាចក្រវាល​បាន​បង្ហើប​ថា​ នាងមិន​បាន​ជួប​អ្នក​គ្រប់​គ្រង​ឈ្មោះ P’S ញឹកញាប់​ទេ​ក្នុង​ពេល​នេះ។ បើសិនអ្នកទាំងពីរជួបគ្នា គឺ​និយាយ​តែ​រឿង​ការងារ​តែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បវរកញ្ញាវ័យ៣១ឆ្នាំរូបនេះថែមទាំងចែករំលែកទៀតថា លើកចុងក្រោយដែលយើងជួបគ្នាគឺប្រហែលមួយខែមុន។ នៅពេលនោះ គាត់ឧស្សាហ៍ព្យាយាមយ៉ាងខ្លាំងចំពោះការងារ និងវិជ្ជាជីវៈរបស់គាត់។ ប៉ុន្តែនាងក៏​បញ្ចាក់ច្បាស់ៗថា ខ្លួននាងផ្ទាល់​ជា​មនុស្ស​​ដែលអាចសម្រេច​ចិត្ត​ទទួល​យក​ការងារ​ឬ​អត់​ មិន​មែន​ជា​អ្នក​គ្រប់​គ្រងរូបនោះទេ។

នៅ​ពេល​សួរ​អំពី​មុខ​តារា​ល្បី​ៗ​មួយ​ចំនួន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ក្លែង​បន្លំ​បវរកញ្ញា​ចក្រវាល​ថៃ Drouin បានសម្ដែង​ការ​ព្រួយ​បារម្ភ និង​ភ័យ​ខ្លាច។ នាងជឿជាក់ថា នេះជាមេរៀនសម្រាប់ខ្លួននាង និងមនុស្សគ្រប់រូប ដោយសង្កត់ធ្ងន់ថា មុននឹងទទួលយកការងារ អ្នកត្រូវពិនិត្យឲ្យបានហ្មត់ចត់គ្រប់យ៉ាង តាំងពីការផ្សាយពាណិជ្ជកម្មផលិតផល រហូតដល់កេរ្តិ៍ឈ្មោះអាជីវកម្ម។

Fahsai បាននិយាយថា ប្រសិនបើនរណាម្នាក់ទាក់ទងខ្ញុំសម្រាប់ការងារនៅពេលនេះ ខ្ញុំនឹងត្រូវពិចារណាដោយប្រុងប្រយ័ត្ន។ ឥឡូវនេះខ្ញុំពិតជាភ័យខ្លាចនិងព្រួយបារម្ភណាស់។

Min Peachaya ជា​តារា​ថៃ​ម្នាក់​ក្នុង​ចំណោម​តារា​ថៃ​បី​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា។ មុនត្រូវបានចាប់ខ្លួនពីបទក្លែងបន្លំ និងផ្តល់ព័ត៌មានមិនពិត Min និងអ្នកគ្រប់គ្រងម្នាក់ឈ្មោះ P’S បានធ្វើសន្និសីទសារព័ត៌មានមួយ ហើយបានប្រកាសថា តារាស្រីរូបនេះគ្រាន់តែរៀបចំកម្មវិធីប៉ុណ្ណោះ ទទួលបានប្រាក់ខែតាមកិច្ចសន្យា ហើយគ្មានជាប់ពាក់ព័ន្ធនឹងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនឡើយ។ ប៉ុន្តែតាមពិតទៅ Min នាង​ត្រូវ​បាន​ Icon Group ទាក់ទង​ឲ្យធ្វើ​ការ​តាម​រយៈ​អ្នក​គ្រប់​គ្រង​ផ្ទាល់​ខ្លួន។ អ្នកគ្រប់គ្រងបានជួបថៅកែ Paul ដំបូង បន្ទាប់មក Min បានជួប CEO នេះដើម្បីពិភាក្សាការងារ។​ បន្ទាប់ពី Min ត្រូវបានចាប់ខ្លួន អ្នកគ្រប់គ្រងរបស់នាង ស្ទើរតែស្ងាត់ឈឹងនៅលើបណ្តាញសង្គម ខណៈដែលមុននេះ លោកតែងតែអាប់ដេតរូបថត និងព័ត៌មាននៅលើទំព័រផ្ទាល់ខ្លួនរបស់លោកជាប្រចាំ។

ដោយឡែក ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​បាន​រាយការណ៍​បន្ថែមថា សុខភាព​របស់ Min Peachaya ក្នុង​ពេល​ឃុំ​ខ្លួន ​នាង​មិន​មាន​ការ​ព្រួយ​បារម្ភ​នោះ​ទេ។ មេធាវីអាចទៅសួរសុខទុក្ខនាងជារៀងរាល់ថ្ងៃ ដោយមិនកំណត់ពេលវេលា ចំណែកសាច់ញាតិអាចមកលេងបានម្តងក្នុងមួយថ្ងៃ រយៈពេល ១៥-២០ នាទីម្តង។ យ៉ាងណា បន្ទាប់ពី Min ត្រូវបានចាប់ខ្លួន អ្នកគាំទ្រជាច្រើនបានអង្វរមិត្តប្រុសរបស់នាងកុំឲ្យចាកចេញពីនាង។ គាត់​បាន​ទៅ​សួរ​សុខ​ទុក្ខ​គាត់​ភ្លាមៗ តាម​ដែល​អាជ្ញាធរ​អនុញ្ញាតឲ្យគាត់​ទៅ៕

Min និងអ្នកគ្រប់គ្រង់ក្នុងថ្ងៃធ្វើសន្និសីទសារព័ត៌មាន

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ពិធីករថៃ Num ទម្លាយខ្ទេចខ្ទីថា​ នាឡិកាដៃរាប់រយគ្រឿងរបស់ថៅកែ Icon ប្រើសុទ្ធតែក្លែងក្លាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៨ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម