កីឡា
អ្នកវិភាគថា Arnold នឹងចាកចេញពី Liverpool
ក្លិប Liverpool ត្រូវបានគេមើលឃើញពីគ្មានឱកាសក្នុងការរក្សាទុកកីឡាករ Trent Alexander-Arnold នៅជាមួយទៀតទេ បន្ទាប់ពីក្លិប Real Madrid កំពុងចាប់អារម្មណ៍។
កីឡាករ Alexander-Arnold បានដើរតួយ៉ាងសំខាន់ក្នុងស្វែងរកជ័យជម្នះជូនក្លិប Liverpool ក្នុងលទ្ធផលយ៉ាងតានតឹង ១-០ លើក្លិប RB Leipzig នៅ Champions League។ បច្ចុប្បន្នមានការលើកឡើងជាច្រើនពីក្លិប Real Madrid បានកំណត់គោលដៅក្នុងការស្វែងរកខ្សែការពារស្លាបស្តាំថ្មី ស្របពេលកីឡាករ Alexander-Arnold នឹងឈានចូលដល់រយៈពេល៦ខែចុងក្រោយនៃកិច្ចព្រមព្រៀងជាមួយ Liverpool។
អ្នកវិភាគរបស់ស្ថាប័នព័ត៌មាន Sky Sports លោក Tim Sherwood គិតថា ក្លិបហង្សក្រហម Liverpool នឹងមិនអាចរក្សាទុកខ្សែការពារ Arnold បានទេ។ លោកនិយាយថា ៖«ខ្ញុំគិតថា Trent គាត់បានសម្រេចចិត្តចេញទៅហើយ នៅពេល Real Madrid បានទាក់ទងគាត់។ គាត់បានឈ្នះគ្រប់យ៉ាងនៅក្លិប Liverpool ហើយជាកីឡាករអស្ចារ្យម្នាក់ ប៉ុន្តែពួកគេមិនមានឱកាសដើម្បីរក្សាគាត់ទេ។ ឥឡូវនេះ ខ្ញុំក៏មិននឹកស្មានដល់ចំពោះរឿងដែរ»។
ក្លិប Real Madrid កំពុងត្រូវការខ្សែការពារស្លាបស្ដាំដើម្បីជំនួសតំណែងកីឡាករ Dani Carvajal ដែលរបួសជង្គង់។ បើនិយាយពីកីឡាករ Alexander-Arnold នឹងក្លាយជាគោលដៅសំខាន់មួយរបស់ក្រុមអភិរាជស Real Madrid នៅពេលខាងមុខ។
Alexander-Arnold មិនមែនជាកីឡាករតែម្នាក់គត់នៅ Liverpool ដែលជិតផុតកុងត្រារទេ ខណៈកីឡាករ Virgil van Dijk និង Mohamed Salah ក៏ជិតផុតកុងត្រាដែរ៕
ប្រែសម្រួល៖ ផា រតនា
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១០ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក