Connect with us

ព័ត៌មានជាតិ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ ការយកអត្តសញ្ញាណប័ណ្ណ ទៅដេញហ្គីតា ជាទង្វើមិនគប្បី បង្ហិនថវិការដ្ឋ

បានផុស

នៅ

តាមរយៈសេចក្ដីជូនព័ត៌មាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចាត់ទុកទង្វើរបស់បុរសម្នាក់ ដែលយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅដេញហ្គីតា លេងកម្សាន្ត ជាទង្វើដែលមិនគួរគប្បី និងជាគំរូមិនល្អ បណ្ដាលឱ្យបំផ្លាញថិវការដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចាត់ទុកដូច្នេះ បន្ទាប់កាលពីពេលថ្មីៗនេះ មានករណីផ្សព្វផ្សាយវីដេអូពីពលរដ្ឋម្នាក់ដែលបានយកសន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅប្រើប្រាស់ជាឧបករណ៍ដេញហ្គីតាលេងកម្សាន្ត បណ្តាលឱ្យបាក់ របក ខូចខាត ខុសពីទម្រង់ដើមនៃអត្តសញ្ញាណប័ណ្ណ។

នៅក្នុងសេចក្ដីជូនព័ត៌មាន ចេញថ្ងៃទី២៤ ខែតុលា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សរសេរដូច្នេះ៖«អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមជម្រាបជូនថា ការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងគោលបំណងមិនត្រឹមត្រូវ បានធ្វើឱ្យខូចខាតអសារបង់ដែលជាការខ្ជះខ្ជាយការចំណាយថវិការដ្ឋ។»។

មិនត្រឹមតែករណីបុរសម្នាក់យកអត្តសញ្ញាណប័ណ្ណទៅដេញហ្គីតាកម្សាន្ត ដែលទើបនឹងកើតឡើងថ្មីៗនេះទេ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អះអាងថា តាមការកត់សម្គាល់របស់ខ្លួន គឺឃើញថា កាលពីពេលកន្លងទៅ មានប្រជាពលរដ្ឋមួយចំនួនតូចមិនបានយល់ពីសារសំខាន់ នៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនោះទេ និងបានប្រើប្រាស់ខុសពីគោលបំណងនៃការផ្តល់ជូន ដោយមិនបានប្រុងប្រយ័ត្ន និងមិនបានថែរក្សាឱ្យបាន ត្រឹមត្រូវគត់មត់ដូចគ្នា។

ជុំវិញករណីនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មេត្តាយកចិត្តទុកដាក់ថែរក្សាឱ្យបានគត់មត់ ដើម្បីជួយសន្សំ សំចៃថវិការដ្ឋ និងលើកតម្លៃអត្តសញ្ញាណរបស់ជាតិ​ ពីព្រោះថា រាជរដ្ឋាភិបាលបានទទួលបន្ទុកចំណាយទាំងស្រុងទៅលើ ការផលិត និងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋគ្រប់រូបដោយឥតគិតថ្លៃ ក្នុងគោលបំណងគាំពារប្រជាពលរដ្ឋ។

តាមអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ  អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺជាឯកសារផ្លូវការដ៏មានសារសំខាន់ សម្រាប់បញ្ជាក់អត្តសញ្ញាណ ជាពលរដ្ឋខ្មែរ និងត្រូវផ្តល់ជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីទទួលបាននូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ជាមូលដ្ឋានរបស់បុគ្គល។

យោងតាមប្រកាសលេខ៦៣៧៥ ប្រ.ក របស់ក្រសួងមហាផ្ទៃស្តីពីនីតិវិធី លក្ខខណ្ឌ នៃការសុំផ្តល់ និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រង់ប្រការ៧ បានកំណត់ថា “ប្រជាពលរដ្ឋដែលទទួលបាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររួចហើយ ត្រូវថែរក្សាឱ្យបានល្អ បង្ការការបាត់ ឬខូច ដើម្បីទុកប្រើប្រាស់ជា ប្រយោជន៍ផ្សេងៗតាមការកំណត់នៃច្បាប់”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម