Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ឆ្លើយតបទៅ ត្រាំ ដែលគំរាមទម្លាក់គ្រាប់បែកលើទីក្រុង មូស្គូ

បានផុស

នៅ

ឆ្លើយតបទៅអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលគំរាមទម្លាក់គ្រាប់បែកលើទីក្រុងមូស្គូ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានប្រាប់ក្រុមអ្នកកាសែត ក្នុងសន្និសីទសារព័ត៌មានក្រោយចប់កិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan កាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែតុលាឆ្នាំ២០២៤ថា «អ្នកអាចគំរាមគេផ្សេងបាន តែបើគំរាមរុស្ស៊ីគឺគ្មានបានការទេ។ ការគំរាមនោះ មានតែធ្វើឲ្យរុស្ស៊ី រឹតតែក្លាហានប៉ុណ្ណោះ»។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ វិមានក្រឹមឡាំង)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងបទសម្ភាសជាមួយកាសែត Wall Street Journal កាលពីថ្ងៃសុក្រសប្តាហ៍មុន អតីតប្រធា​នាធិបតីអាមេរិកនិងជាបេក្ខជនឈរឈ្មោះគណបក្សសាធារណរដ្ឋ អះអាងថា លោកប្រា​ប់ទៅមេដឹកនាំរុស្ស៊ី «ប្រសិនបើអ្នកបន្តវាយអ៊ុយក្រែន ខ្ញុំក៏នឹងវាយអ្នកឲ្យខ្លាំងដែរ។ ខ្ញុំនឹងវាយអ្នកចំកណ្តាលទីក្រុងមូស្គូតែម្តង។ ខ្ញុំ​មិន​ចង់​ធ្វើ​ទេព្រោះគិតថាយើងជាមិត្ត ប៉ុន្តែ​ខ្ញុំ​គ្មាន​ជម្រើស​ឡើយ​»។

ប្រធានាធិបតីរុស្ស៊ីនិយាយថា ការ​លើក​ឡើង​របស់​លោក ត្រាំ គឺ​គ្រាន់​តែ​ជាការប្រឹងឃោសនាក្នុងយុទ្ធនាការរកសំឡេងឆ្នោតប៉ុណ្ណោះ ហើយលោកក៏​មិនចង​ចាំ​ការ​សន្ទនា​បែប​នេះ​ជាមួយ​លោក ត្រាំ ដែរ។

អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ New York Times)

ទោះបីជាយ៉ាងណាក៏ដោយ ស្របពេលជាមួយគ្នានោះ លោកពូទីន ឆ្លៀតលើកឡើងអំពីសន្យារបស់លោក ត្រាំ ដែលថា នឹងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដោយនិយាយថា ទីក្រុងមូស្គូ ស្វាគមន៍គំនិតផ្តួចផ្តើមទាំងអស់ ហើយត្រៀមខ្លួនចូលរួមកិច្ចចរចាសន្តិភាពជានិច្ច។

ក្នុងសន្និសីទកាសែតដដែលនោះ លោកពូទីន អះអាងថា គ្រប់ប្រទេសចង់ឲ្យជម្លោះអ៊ុយក្រែន ត្រូវដោះស្រាយដោយសន្តិវិធីនិងបញ្ចប់ឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ក្នុងអំឡុងមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក, ចិននិងប្រេស៊ីល សុទ្ធតែបានដាក់សំណើអំពីផែនការបញ្ចប់សង្គ្រាម ហើយប្រទេសជាសមាជិក BRICS ទាំងអស់ គាំទ្រសំណើនោះ ប៉ុន្តែជាច្រើនលើកច្រើនសារ ទីក្រុងកៀវ តែងបដិសេធ។

មួយលើកជាពីរលើក លោក ត្រាំ តែងអះអាងថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន នឹងមិនកើតឡើងឡើយ ប្រសិនបើលោកនៅកាន់តំណែងក្រោយឆ្នាំ២០២០នោះ ហើយថែមទាំងថា លោកនឹងរកវិធីបញ្ចប់សង្គ្រាមនេះក្នុងរយៈពេលត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បើជាប់ឆ្នោតវិញ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពូទីន៖ គ្រប់គ្នាចង់ឲ្យសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ចប់ឆាប់ៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ វិនាទី មុន

ពូទីន ឆ្លើយតបទៅ ត្រាំ ដែលគំរាមទម្លាក់គ្រាប់បែកលើទីក្រុង មូស្គូ

ព័ត៌មានជាតិ៧ នាទី មុន

យុវតីក្រុម “នារីបញ្ចយុទ្ធ” មានយុទ្ធសាស្ត្រសំខាន់២ ក្នុងការក្លាយជាម្ចាស់ជ័យលាភីជជែកដេញដោលទាក់ទងនឹងបញ្ហាស្ត្រី

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

ជប៉ុន ប្រាប់​ថា ទ័ព​កូរ៉េ​ខាង​ជើង​នៅ​រុស្ស៊ី​គឺ​ជា «ក្ដី​ព្រួយ​បារម្ភ​ធំ»

សេចក្ដីជូនដំណឹង១៤ នាទី មុន

ឈ្នះរង្វាន់ទាំងអ្នកលក់ ឈ្នះរង្វាន់ទាំងអ្នកទិញ ឈ្នះរាល់ថ្ងៃ ឈ្នះរាល់ខែ ជាមួយផលិតផល វឌ្ឍនៈ ប្រ៊ូវើរី

ជីវិតកម្សាន្ដ២៤ នាទី មុន

​អតីតបវរកញ្ញា​ចក្រវាល​ថៃឆ្នាំ២០១៩ ដេកភ័យខ្លួន គ្រាដែលមានអ្នកគ្រប់គ្រងរួមគ្នាជាមួយ Min Peachaya

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

សិល្បករវ័យក្មេងឆ្នើម និងមានទេពកោសល្យ ៤ដួងលាចាកលោក នៅសល់ត្រឹមស្នាដៃសិល្ប:

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កូរ៉េខាងត្បូង៖ ស្រីល្បី​​​បណ្តាញ​សង្គម​​ឱ្យ​បុរស​ស្ទាប​សុដន់​ ឥឡូវនេះ​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេតទិញ​ថ្នាំញៀន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ទទួលមរណភាពក្នុងអាយុ ៧៣ ឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

រកឃើញឈើកប់ក្នុងដី អ្នកភូមិ​អះអាង​​មាន​អាយុ​រាប់​ពាន់ឆ្នាំ កំពុង​វិវត្តន៍ទៅជាដែក​

សន្តិសុខសង្គម៨ ម៉ោង មុន

អគ្គិភ័យឆេះរោងចក្រផលិតក្រដាសឡាំងមួយកន្លែងទាំងស្រុង ក្នុងខណ្ឌពោធិ៍សែនជ័យ

Sokha Hotels

ព័ត៌មានពេញនិយម