ព័ត៌មានអន្ដរជាតិ
BRICS ស្តារមុខមាត់រុស្ស៊ីដែលអាម៉ាស់ដោយសារឥទ្ធិពលបស្ចឹមប្រទេស
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានរីកមុខរីកមាត់មិនតិចទេក្នុងកិច្ចប្រជុំកំពូល BRICS នៅឆ្នាំនេះដែលខ្លួនប្រឹងស្តារមុខមាត់ការទូតឡើងវិញ ដោយបានផ្តួចផ្តើមគម្រោងជាច្រើនសម្រាប់អនុវត្តក្នុងចំណោមសមាជិកចាស់និងសមាជិកថ្មីក្នុងប្លុកនេះដើម្បីធ្វើឲ្យនយោបាយការទូតរុស្ស៊ីហាក់ងើបឡើងវិញមានតុល្យភាពជាមួយបស្ចឹមប្រទេសដែលធ្វើឲ្យការទូតរុស្ស៊ីឯកោយ៉ាងខ្លាំងចាប់តាំងពីរការវាយប្រហារចូលអ៊ុយក្រែន។
មេដឹកនាំនៃប្រទេសជាសមាជិកស្ថាបនិកដំបូងក្នុងឆ្នាំ២០០៦ មានប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ដែលសរសេរអក្សកាត់ «BRIC» ហើយ៣ឆ្នាំក្រោយមក គឺនៅឆ្នាំ២០០៩ ប្រទេសអាហ្វ្រិកខាងត្បូងបានចូលជាសមាជិក ដោយត្រូវសរសេរ «BRICS»។
កាលឆ្នាំ២០២៣ ដោយសារភាពតានតឹងសកលកាន់តែខ្លាំងឡើយ ប្លុកនេះបានពង្រីកការអញ្ជើញប្រទេសមួយចំនួនទៀតឱ្យចូលជាសមាជិក មានដូចជា ប្រទេសអេហ្ស៊ីប ប្រទេសអេត្យូពី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និង ប្រទេសអារ៉ាប់រួម (UAE) បន្ទាប់ពីពួកគេបានដាក់ពាក្យចូលជាសមាជិក។ ប៉ុន្តែប្រទេសអារ៉ាប៊ីសាអូឌីតនៅមិនទាន់ក្លាយជាសមាជិកពេញលេញនោះទេ។
ក្រៅពីមេដឹកនាំសំខាន់ៗនៃសមាជិកថ្មីនឹងសមាជិកចាស់ ប្រទេសខ្លះទៀតដែលមិនទាន់បានក្លាយជាសមាជិកក៏បានទៅចូលរួមកិច្ចប្រជុំកំពូលនេះដែរ រួមមានប្រធានាធិបតីប្រទេសតួកគី លោក Recep Tayyip Erdogan និង នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូល BRICS លោក ពូទី បានបង្ហាញឱ្យដឹងថា ប្លុកនេះមាន៣៧ភាគរយនៃទិន្នផលសេដ្ឋកិច្ចពិភពលោក នឹងត្រូវបានព្យាករណ៍ថា ឥទ្ធិពលរបស់សហគមន៍ សេដ្ឋកិច្ចប្លុក BRICS នឹងកើនឡើង ដោយប្រធានាធិបតីរុស្ស៊ីបានផ្តួចផ្តើមឱ្យគម្រោងទូទៅចាប់ពីការដោះដូរទំនិញគ្រាប់ធញ្ញជាតិ រហូតដល់ដាកដឹកទំនិញទូទៅ និងការទូទាត់ ប្រព័ន្ធទូទាត់ព្រំដែន។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានស្វែងរកការគាំទ្រពីមេដឹកនាំ BRICS ចំពេលមានការប្រឈមមុខដាក់គ្នាជាមួយលោកខាងលិចជុំវិញសង្គ្រាមនៅអ៊ុយក្រែន បាននិយាយថា កំណើនសេដ្ឋកិច្ចជាមធ្យមរបស់ប្លុក BRICS ក្នុងឆ្នាំ ២០២៤-២០២៥ នឹងមាន ៣,៨ភាគរយ បើធៀបនឹងកំណើនពិភពលោកត្រឹមចន្លោះពី ៣,២ទៅ៣,៣ ភាគរយប៉ុណ្ណោះ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានស្រង់សម្តីលោកពូទីន ដូចបាននិយាយថា៖«និន្នាការសម្រាប់តួនាទីឈានមុខគេរបស់ BRICS នៅក្នុងសេដ្ឋកិច្ចពិភពលោកនឹងត្រូវពង្រឹង» ដោយលើកឡើងពីកំណើនប្រជាជន នគរូបនីយកម្ម ការប្រមូលផ្តុំដើមទុន និងកំណើនផលិតភាពជាកត្តាសំខាន់។
ប្រទេសរុស្ស៊ី ដែលជាប្រទេសនាំចេញស្រូវសាលីដ៏ធំបំផុតរបស់ពិភព បានជាប់គាំងក្នុងការនាំចេញ ដោយសារតែរង់ទណ្ឌកម្មពីលោកខាងលិច និងពិបាកដោយសារការទូទាត់ដែលធ្វើឡើងក្រោមឥទ្ធិពលប្រាក់ដុល្លារ លោកបានស្នើឱ្យបង្កើតការផ្លាស់ប្តូរគ្រាប់ធញ្ញជាតិក្នុងចំណោមប្រទេសក្នុងប្លុកនេះ ដែលក្រោយមកអាចត្រូវពង្រីកដើម្បីធ្វើពាណិជ្ជកម្មទំនិញសំខាន់ៗផ្សេងទៀតដូចជា ប្រេង ឧស្ម័ន និងលោហៈ។
លោកពូទីនបាននិយាយថា៖«ប្រទេស BRICS ស្ថិតក្នុងចំណោមប្រទេសផលិតកសិកម្ម គ្រាប់ធញ្ញជាតិ និងប្រេងធំជាងគេលើពិភពលោក។ ក្នុងន័យនេះ យើងបានស្នើឲ្យបើកការដោះដូរគ្រាប់ធញ្ញជាតិរបស់ក្រុមហ៊ុន BRICS»។
លោកបានបន្ថែមថា ការផ្លាស់ប្តូរនេះ«នឹងរួមចំណែកដល់ការបង្កើតសូចនាករតម្លៃសមរម្យ និងអាចព្យាករណ៍បានសម្រាប់ផលិតផល និងវត្ថុធាតុដើម ដោយពិចារណាលើតួនាទីពិសេសរបស់ខ្លួនក្នុងការធានាសន្តិសុខស្បៀង»។
លោកបញ្ជាក់ថា៖«ការអនុវត្តគំនិតផ្តួចផ្តើមនេះនឹងជួយការពារទីផ្សារជាតិពីការជ្រៀតជ្រែកអវិជ្ជមានពីខាងក្រៅ»៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ