Connect with us

ព័ត៌មានអន្ដរជាតិ

បាងកកនិងឈៀងម៉ៃ ជាប់ឈ្មោះក្នុងបញ្ជីទីក្រុងមានខ្យល់ពុល អាក្រក់បំផុតលើលោក

បានផុស

នៅ

ក្នុងសេចក្តីរាយការណ៍របស់ Bangkok Post, ទីក្រុងបាងកកនិងឈៀងម៉ៃ នៃប្រទេសថៃ បានជាប់ឈ្មោះក្នុងបញ្ជីទីក្រុងកំពូលទាំង៥០ទូទាំងពិភពលោក ដែលមានខ្យល់ពុលអាក្រក់បំផុត។ 

(រូបថត៖ Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទិន្នន័យចុងក្រោយពីក្រុមហ៊ុន IQAir ដែលមានមូលដ្ឋាននៅប្រទេសស្វីស, គិតត្រឹមម៉ោង ១០:២៥នាទីព្រឹកថ្ងៃសុក្រទី២៥ខែតុលាឆ្នាំ២០២៤ រាជធានីថៃ បានជាប់ចំណាត់ថ្នាក់ទី១៣ជាមួយនឹងសន្ទស្សន៍គុណភាពខ្យល់ «AQI» កម្រិត១០១ ខណៈឈៀងម៉ៃ ជាប់ចំណាត់ថ្នាក់ទី៤៣ ជាមួយ AQI កម្រិត៦៦។

បើនិយាយពីសន្ទស្សន៍ AQI, កាលណាកម្រិតមានចន្លោះពី០ទៅ៥០ គឺត្រូវចាត់ទុកថាជាកម្រិតល្អ ប៉ុន្តែបើឈានដល់៤០០ទៅ៥០០ហើយនោះ វាគឺជាកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរនិងគ្រោះថ្នាក់ហើយ។

ចំពោះទីក្រុងដែលមានការខ្យល់ពុលអាក្រក់ជាងគេបំផុតលើពិភពលោកគឺ ដែលី នៃប្រទេសឥណ្ឌា ពោលគឺ AQI បានឈានដល់កម្រិត ២៨៧។

បើគិតតែតំបន់អាស៊ីអាគ្នេយ៍ ទីក្រុងហាណូយនៃប្រទេសវៀតណាម គឺជាប់ចំណាត់ថ្នាក់លេខ ១ ដោយ AQI បានឈានដល់កម្រិត ១៧៤ ឯណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទីក្រុងបាងកក នឹងត្រូវខ្យល់ពុល គ្របដណ្តប់ មួយសប្តាហ៍ពេញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម