Connect with us

ព័ត៌មានជាតិ

លោកស្រី ភឿង សកុណា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ានលើកទី ១១ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនា

បានផុស

នៅ

កាលពី​ថ្ងៃ​ទី ២៤ ខែ​តុលា ឆ្នាំ ២០២៤ លោកស្រី​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​វប្បធម៌ និង​សិល្បៈ​អាស៊ាន​លើក​ទី​ ១១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាមួយ​នឹង​ដៃគូ​សន្ទនា (The Eleventh Meeting of the ASEAN Ministers Responsible for Culture and Arts and Related Meetings with Dialogue Partners) ក្រោម​ប្រធាន​បទ “​ចង​ស្ពាន​វប្បធម៌ ដើម្បី​កសាង​អនាគត ​៖​ ឯក​លក្ខណៈ​ភាព​ក្នុង​ពហុ​លក្ខណៈ ​(Bridging Cultures, Building Futures: Unity in Diversity)”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​កិច្ចប្រជុំ លោកស្រី​បណ្ឌិត​សភាចា​រ្យ​ រដ្ឋមន្ត្រី បាន​ថ្លែង​នូវ​ការ​គាំទ្រ​ចំពោះ​ការងារ​អាទិភាព​ទាំង​ ៣ ដែល​រដ្ឋមន្ត្រី​ទេសចរណ៍ សិល្បៈ និង​វប្បធម៌​របស់​ប្រទេស​ម៉ាឡេស៊ី​ដែល​ជា​ប្រធាន​ប្ដូរ​វេន​រដ្ឋមន្ត្រី​អាស៊ាន​ទទួល​បន្ទុក​កិច្ចការ​វប្បធម៌​បាន​ផ្ដួចផ្ដើម​ឡើង​។ ការងារ​អាទិភាព​ទាំង ​៣​ នោះ ​គឺ​ផ្តោត​ទៅ​លើ​យុវជន សេដ្ឋកិច្ច​ច្នៃ​ប្រតិដ្ឋ និង​ឌីជីថល​នីយកម្ម​។

លោកស្រី​បាន​សាទរ​ប្រធាន​ម៉ាឡេស៊ី ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ឆ្ពោះ​ទៅ​រក​ការ​ជំរុញ​សេដ្ឋកិច្ច​ច្នៃ​ប្រតិដ្ឋ​របស់​អាស៊ាន ដែល​កិច្ចការ​នេះ​ជា​កិច្ចការ​សំខាន់​ដូចដែល​បាន​គូសបញ្ជាក់​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​សៀមរាប​របស់​អាស៊ាន ស្តីពី​ការ​លើក​កម្ពស់​សហគមន៍​អាស៊ាន​ប្រកប​ដោយ​ភាព​ច្នៃ​ប្រតិដ្ឋ និង​ភាព​សម្រប​ខ្លួន ដើម្បី​គាំទ្រ​ដល់​សេដ្ឋកិច្ច​ច្នៃ​ប្រតិដ្ឋ (Siem Reap Declaration on Promoting a Creative and Adaptive ASEAN Community to Support the Cultural and Creative Economy)។

ទន្ទឹម​នឹង​នេះ​ លោកស្រី​បណ្ឌិត​សភា​ចា​រ្យ​ បាន​រំលេច​ផង​ដែរ​ថា ភាព​ចម្រុះ ​និង​សម្បូរ​បែប ​នៃ​វប្បធម៌​របស់​អាស៊ាន​ គឺជា​សម្បត្តិ​ដ៏​មហាសាល​មួយ​ដែល​អាច​ចូលរួម​ទៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​របស់​អាស៊ាន។ កិច្ច​ប្រជុំ បាន​ពិភាក្សា​គ្នា​បន្ថែម​ទៅ​លើ​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន និង​ដៃគូ​សន្ទនា​អាស៊ាន ព្រមទាំង​ពិចារណា​ផង​ដែរ​ទៅ​លើ​ដៃគូ​ថ្មីៗ ​របស់​អាស៊ាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ វិនាទី មុន

លោកស្រី ភឿង សកុណា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ានលើកទី ១១ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនា

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

លោក Zelensky មិន​ឲ្យ​ប្រមុខ UN ធ្វើ​ទស្សនកិច្ច​នៅ​អ៊ុយក្រែន ព្រោះ​អន់ចិត្ត​រឿង​នៅ BRICS

ព័ត៌មានជាតិ៣៧ នាទី មុន

មន្ត្រីកម្ពុជា​ប្រមាណ ៤ ០០០ នាក់ ទទួលបានអត្ថប្រយោជន៍​ពី​កិច្ចសហប្រតិបត្តិការ​កម្ពុជា-កូរ៉េ CIAT

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល ណែនាំនិស្សិតទៅសិក្សានៅបារាំង ត្រូវខិតខំសិក្សា យកចំណេះដឹងមកអភិវឌ្ឍន៍ប្រទេសជាតិវិញ

សន្តិសុខសង្គម១ ម៉ោង មុន

អគ្គិភ័យឆាបឆេះទីតាំងលក់ម្ហូបឥណ្ឌាមួយកន្លែង យ៉ាងសន្ធោសន្ធៅ នៅខណ្ឌដូនពេញ

Sokha Hotels

ព័ត៌មានពេញនិយម