Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំ G7 ឯកភាព​ផ្ដល់កម្ចី ៥០​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ុយក្រែន​ចាប់​ពី​ខែ​ធ្នូ​តទៅ

បានផុស

នៅ

មេដឹកនាំ​ក្រុម​ប្រទេស​ G7 កាលពីថ្ងៃសុក្របានឈានដល់ការឯកភាពគ្នាលើការផ្តល់ប្រាក់កម្ចីប្រហែល ៥០​ពាន់លានដុល្លារទៅឲ្យ​អ៊ុយក្រែន ដែល​ប្រាក់​ទាំង​នេះ​​ទាញ​ចេញ​ពី​ចំណូល​ដែល​រក​បាន​ពីទ្រព្យសម្បត្តិ​​របស់​រុស្ស៊ីដែល​ត្រូវ​បានបង្កក។

(រូបភាព៖ BBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៏​របស់ G7 បាន​ប្រកាស​ថា៖ «គោលបំណងរបស់យើងគឺដើម្បីចាប់ផ្តើមបញ្ចេញមូលនិធិ​នេះ​នៅចុងឆ្នាំ»។ កម្ចីនឹងត្រូវបានបញ្ចេញតាមរយៈប្រាក់កម្ចីទ្វេភាគីជាបន្តបន្ទាប់ ដោយចាប់ផ្តើមពីថ្ងៃទី១​ខែធ្នូ និងបន្តរហូតដល់ចុងឆ្នាំ២០២៧ ជា​ដំណាក់កាលៗ «ដែលនឹងឆ្លុះបញ្ចាំងពីតម្រូវការហិរញ្ញវត្ថុបន្ទាន់របស់អ៊ុយក្រែន»។

G7 បន្ត​ថា៖ «G7 នៅតែប្រកាន់ខ្ជាប់នូវសាមគ្គីភាពរបស់ខ្លួន ក្នុង​ការ​គាំទ្រដល់ការប្រយុទ្ធ ដើម្បីសេរីភាព ព្រមទាំង​ការងើបឡើងវិញ និងការកសាងឡើងវិញរបស់អ៊ុយក្រែន»។

សូម​បញ្ជាក់​ថា ទ្រព្យសកម្មរុស្ស៊ីប្រមាណ ២៨០​ពាន់លានដុល្លារ ត្រូវ​បាន​បង្កក​ក្រោមការដាក់ទណ្ឌកម្ម​បន្ទាប់ពីការលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែនក្នុងខែកុម្ភៈ​ឆ្នាំ​២០២២។ ភាគច្រើន​នៃទ្រព្យ​សកម្មទាំង​នោះ ត្រូវ​បានកាន់កាប់​នៅក្នុងក្រុមហ៊ុនផ្តល់សេវាប្រតិបត្តិការហិរញ្ញវត្ថុ Euroclear ដែលមានមូលដ្ឋាននៅ​ប្រទេសបែលហ្ស៊ិក។ កត្តា​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​សហភាពអឺរ៉ុបក្លាយជាតួអង្គសំខាន់ក្នុងផែនការប្រើប្រាស់ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី​ដែលត្រូវ​បាន​បង្កក​​៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១ នាទីute មុន

ក្លិប​ប្រដាល់​ខ្លះ​​ពិត​ជា​ទទួល​តម្លៃ​៥០០​ដុល្លារ​មែន​ពី​ម្ចាស់​ឧបត្ថម្ភកម្មវិធី

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានជាតិ៣៦ នាទីutes មុន

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ និងគ្រួសារកងទ័ព ជិត២ពាន់នាក់នៅស្រុកបន្ទាយស្រី

សន្តិសុខសង្គម៥២ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋនៅក្រុងតាខ្មៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ផ្ទុះការបាញ់តដៃគ្នា រវាងមន្ត្រីអាមេរិកនិងក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក នៅព្រំដែន

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

លោក ហ្សេលេនស្គី បញ្ចេញ​ប្រតិកម្ម​ជុំវិញ​រឿង​ដែល​អាមេរិក​ផ្អាក​ជំនួយ​រយៈពេល​៩០ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម