Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសម្រេចបិទការធ្វើចរាចរណ៍នៅមុខព្រះបរមរាជវាំងមួយព្រឹក នាថ្ងៃទី ៣០ តុលា ខាងមុខនេះ

បានផុស

នៅ

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ស្នើសុំ​ប្រជាពលរដ្ឋ​ពង្វាង​ចរាចរណ៍​ចេញ​ពី​ទីតាំង​សួន​ចន្ទ​ឆា​យ៉ា មុខ​ព្រះបរមរាជវាំង នៅ​ព្រឹក​ថ្ងៃ​ទី​ ៣០ ខែ​តុលា ឆ្នាំ​ ២០២៤ ខាងមុខ​នេះ ដោយ​ព្រះបាទ​សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា​ជា​អ​ម្ចាស់​ជីវិត​លើ​ត្បូង នឹង​យាង​ជា​ព្រះរាជា​ធិបតី​ក្នុង​ព្រះ​រាជពិធី​មិ​ទ្ទិញ​មហាជន នៃ​ព្រះ​រាជពិធី​បុណ្យខួប​លើក​ទី​ ២០ នៃ​ការ​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ ថ្វាយ ព្រះករុណា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​បាន​ជ្រាប​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ នឹង​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​ខួប​លើក​ទី ​២០ នៃ​ការ​គ្រង​ព្រះ​បរម សិរី​រាជសម្បត្តិ ថ្វាយ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​នឹង​ប្រព្រឹត្តទៅ​រយៈពេល​បី​ថ្ងៃ គឺ​ ថ្ងៃទី ២៨ ទី​ ២៩ និង​ទី ​៣០ ខែតុលា ឆ្នាំ​ ២០២៤ នៅ​ព្រះបរមរាជវាំង និង​សួន​ចន្ទ​ឆា​យ៉ា ស្ថិត​ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

ដោយឡែក​នៅ​ថ្ងៃ​ទី ​៣០ ខែ​តុលា ឆ្នាំ ​២០២៤ វេលា​ម៉ោង ០៨ និង ០០​ នាទី ព្រះករុណា​ជា​អ​ម្ចាស់​ជីវិត​លើ​ត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត យាង​ជា​ព្រះរាជាធិបតី​ក្នុង​ព្រះរាជ​ពិធី​មិ​ទ្ទិញ​មហាជន នៅ​សួន​ចន្ទ​ឆា​យ៉ា មុខ​ព្រះបរមរាជវាំង។ ដើម្បី​ឲ្យ​ព្រះរាជ​ពិធី​ខាងលើ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើសុំ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ត្រូវ​ធ្វើដំណើរ ឆ្លងកាត់​ជុំវិញ​ទីតាំង​ប្រារព្ធ​ព្រះរាជ​ពិធី​ខាងលើ ​មេត្តា​យោគយល់ អធ្យាស្រ័យ ធ្វើការ​ពង្វាង​ចរាចរណ៍ ដោយ​អនុគ្រោះ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម