ជីវិតកម្សាន្ដ
រឿងអាស្រូវមិនចប់ MGI រងការចោទថា កម្មវិធីជ្រើសរើសបវរកញ្ញាដើម្បីរកលុយសងកម្មវិធីវិញ
មានការលើកឡើងថា «ស្រីស្អាតមានសមត្ថភាពរកលុយ ឬស្វែងរករាជិនីសម្រស់ដែលមានសមត្ថភាពរកប្រាក់បាន» របស់លោក ណាវ៉ាត់ ប្រធាន Miss Grand International បង្កឲ្យមានភាពចម្រូងចម្រាសជាខ្លាំងនៅពេលលើកប្រយោគមួយនេះឡើង។
ជាពិសេស ស្ថិតនៅក្នុងប្រព័ន្ធ BIG 5 នៃកម្មវិធីប្រកួតសម្រស់ដ៏ធំបំផុតរបស់ពិភពលោក ទិសដៅរបស់ MGI គឺខុសគ្នាទាំងស្រុង។ លក្ខណៈវិនិច្ឆ័យសម្រាប់ជ្រើសរើសអ្នកឈ្នះនៃការប្រកួតក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំមុនគឺជាស្ថានភាពនៃពាណិជ្ជកម្ម។ នេះត្រូវបានគេចាត់ទុកថាជាការឃ្លាតពីការប្រកួតសម្រស់សុទ្ធសាធ។
ក្នុងកិច្ចសន្ទនាជាមួយអ្នកសារព័ត៌មាន លោកណាវ៉ាត់ធ្លាប់បានប្រកាសចំៗថា «ស្ថាប័នរបស់យើងមិនជ្រើសរើសនារីសម្រស់តាមគណៈវិនិច្ឆ័យទេ។ ខ្ញុំមិនទុកចិត្តពួកគេទេ ព្រោះពួកគេគ្រាន់តែឃើញស្រីៗពីរបីម៉ោងនៅលើឆាក។ យើងជ្រើសរើសតាមគំនិតរបស់បុគ្គលិកនៅក្នុងស្ថាប័ន និងអ្នកអមដំណើរ បេក្ខនារីទូទាំងប្រទេស ខ្ញុំត្រូវតែជាអ្នកធ្វើការសម្រេចចិត្តចុងក្រោយក្នុងការស្វែងរករាជិនីសម្រស់ដែលមានសមត្ថភាព ដើម្បីជួយរកប្រាក់»។
ដ្បិតថាយ៉ាងនេះក្ដី សេចក្តីថ្លែងការណ៍របស់ប្រធាន MGI បាន បញ្ឆេះនូវភាពចម្រូងចម្រាសយ៉ាងឆាប់រហ័សនៅក្នុងវេទិកាបណ្តាញទំនាក់ទំនងសង្គម។ មហាជនជាច្រើនសម្តែងការមិនពេញចិត្ត និងងឿងឆ្ងល់ថា តើបេសកកម្មរបស់ម្ចាស់ជ័យលាភីឈប់ត្រឹមតែជួយស្ថាប័ននេះរកលុយជំនួសការផ្សព្វផ្សាយបេសកកម្មក្នុងសហគមន៍ និងសង្គមជាតិឬយ៉ាងណា? ជាក់ស្តែង ទម្រង់ពាណិជ្ជកម្មរបស់ MGI មិនត្រឹមតែធ្វើឡើងសម្រាប់អ្នកឈ្នះប៉ុណ្ណោះទេ។ វាមានវត្តមានតាំងពីចាប់ផ្តើមរដូវកាលនីមួយៗ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ MGI បានណែនាំផ្នែកបោះឆ្នោតបន្ថែមមួយទៀតដែលមានឈ្មោះថា Miss Popular។ ការប្រកួតនេះផ្តោតលើការទទួលបានប្រាក់ចំណេញពីការបោះឆ្នោតដែលបានបង់។ គេដឹងថា ពេលប្រើសំឡេងឆ្នោត១ ទស្សនិកជនត្រូវចំណាយយ៉ាងហោចណាស់ ១ ដុល្លារ ហើយមួយផ្នែកនេះបានជួយកម្មវិធីទទួលបានប្រាក់យ៉ាងច្រើនពីសកម្មភាពនេះ។ លទ្ធផលសម្រាប់អ្នកឈ្នះចុងក្រោយគឺសំបុត្រចូលទៅកាន់វគ្គផ្ដាច់ព្រ័ត្រកំពូលទាំង ១០ និងទទួលបានតំណែងលេខ៥។ ដូច្នេះ អ្វីដែលត្រូវបានគេសួរថា តើ MGI នៅតែយុត្តិធម៌ចំពោះបេក្ខនារីដែលមានទេពកោសល្យ ប៉ុន្តែខ្វះការផ្សព្វផ្សាយ ឬមិនទទួលបានការគាំទ្រ និងគាំទ្រខ្លាំងពីទស្សនិកជន?
ទោះបីជាយ៉ាងណា ស្របពេលដែលរឿងអាស្រូវលើឆាកអន្តរជាតិមិនចេះចប់មិនចេះហើយ កាលពីរាត្រីនៃវគ្គផ្ដាច់ព្រ័ត្រ លោកណាវ៉ាត់បានស្នើឲ្យ ND របស់មីយ៉ាន់ម៉ា បោះឆ្នោត ២៥ ០០០ ដុល្លារនៅក្នុងការបោះឆ្នោតប្រជាប្រិយ នោះលោកនឹងផ្តល់ឲ្យនូវអ្វីដែលខាងមីយ៉ាន់ម៉ាចង់បានដូចជាមកុដ។ ទោះបីជាវាមិនងាយស្រួលក្នុងការបោះឆ្នោតតាមអ៊ីនធឺណិតក៏ដោយ តែលោកណាវ៉ាត់បានបញ្ចាក់ថា ND ក៏អាចផ្តល់សាច់ប្រាក់ក៏បាន។ ប៉ុន្តែ ND មីយ៉ាន់ម៉ា ថា មិនចង់ទិញមកុដទេ។ គាត់ចង់បានមកុដដោយខ្លួនឯង ដោយសមត្ថភាពរបស់បវរកញ្ញាខ្លួនវិញ។
ដោយសារបែបនេះហើយទើបខាងភាគីមីយ៉ានម៉ាមិនពេញចិត្តនឹងតំណែងលេខ២រហូតឈានដល់តំណាង ND របស់ មីយ៉ាន់ម៉ាបានទាញមកុដពីក្បាលរបស់បវរកញ្ញា Thae Su Nyein និងប្រញាប់នាំនាងចុះពីចេញឆាករៀបចំឥវ៉ាន់ត្រលប់មកទឹកដីកំណើតខ្លួនភ្លាមៗដែរ។
គួររម្លឹកថា កម្មវិធី Miss Grand International 2024 នៅយប់ចុងក្រោយថ្ងៃទី ២៥ ខែតុលា បានបញ្ចប់ទៅដោយជ័យជម្នះបានទៅលើបវរកញ្ញា Rachel Gupta តំណាងមកពីប្រទេសឥណ្ឌា។ តំណែងនៃលំដាប់រងដែលនៅសេសសល់រួមមានតំណាងប្រទេសហ្វីលីពីន, មីយ៉ាន់ម៉ា បារាំង និងប្រេស៊ីល៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បវរកញ្ញាថៃ ចោទបវរកញ្ញាមីយ៉ានម៉ាថា បោកប្រាស់ទំនុកចិត្តអ្នកទស្សនា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
២រសៀលថ្ងៃនេះ! សពលោក កៅ សីហា នឹងត្រូវបូជា នៅវត្តព្រែកឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទឹកជំនន់ភ្លាមៗវាយប្រហាររដ្ឋ New Mexico បណ្តាលឱ្យស្លាប់និងរបួសច្រើន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឧកញ៉ា ហ៊ួត ជា ស្នើឲ្យម្ចាស់ពាក្យបណ្ដឹងមានងារជា អ្នកឧកញ៉ា ដកពាក្យបណ្ដឹងងាកមកចរចាគ្នាដោយសន្តិវិធី
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ធ្លាយពាក្យចចាមអារ៉ាមថា Michael Jackson នៅមានជីវិត ត្រៀមវិលមកបកអាក្រាត Diddy
-
កីឡា៦ ថ្ងៃ ago
ម្ចាស់មេដាយទាំងអស់ក្នុងការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ចន ច័ន្ទលក្ខិណា ត្រៀមលេងផ្លូវច្បាប់លើតារាចម្រៀងស្រីម្នាក់ ក្រោយប៉ះសម្តីគ្នា
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
យល់យ៉ាងណា! ព្រលឹងលោក កៅ សីហា ចូលអ្នកសិល្ប: ម្នាក់ពេលកំពុងបូជា យំថា ហេតុអ្វីឆាប់យកលោកទៅ?
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តាមពិត Kan ផ្ទុករឿងអាស្រូវច្រើនសន្ធឹក ខណៈដែលមហាជនសម្រុកជីកកកាយឡើងវិញ