Connect with us

សេដ្ឋកិច្ច

ទឹកមាត់ត្រចៀកកាំ និងទុរេន រំពឹងនាំចេញទៅទីផ្សារចិននៅឆ្នាំ ២០២៥

បានផុស

នៅ

ផលិតផលកសិកម្មកម្ពុជា ២ មុខបន្ថែមទៀត រួមមានទឹកមាត់ត្រចៀកកាំ និងទុរេន រំពឹងទទួល​បាន​​​ការអនុញ្ញាតឱ្យនាំចេញទៅទីផ្សារចិន នៅឆ្នាំ ២០២៥ ខាងមុខនេះ ខណៈបច្ចុប្បន្ន​ស្ថិត​ក្នុង​ដំណាក់​កាលចរចារចុងក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន​កសិកម្ម មាន​ប្រសាសន៍នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ ថា កម្ពុជាកំពុងចរចារផលិត​ផលទឹកមាត់​ត្រចៀក​កាំ ដោយក្រសួងកសិកម្មកំពុងរៀបចំពិធីសារបច្ចេកទេស ទឹកមាត់ត្រចៀកកាំ និងទុរេន ហើយ​សង្ឃឹមថា នៅឆ្នាំ ២០២៥ នឹងទទួលបានការអនុញ្ញាតឱ្យនាំផលិតផលទាំង​ពីរមុខនេះ​ទៅទីផ្សារ​ចិន។

លោក ងិន ឆាយ៖ «យើងសង្ឃឹមថា ក្នុងឆ្នាំក្រោយនេះ យើងទទួលបានការនាំ​ចូលផ្លែទុរេន​ទៅ​ប្រទេស​​​​ចិនទៀត យើងបានដាក់ឯកសារហើយ ភាគីចិនកំពុងតែពិនិត្យ បន្ទាប់ពីពិនិត្យ​ឯកសារ​​បច្ចេក​​ទេសហើយ យើងឈានទៅដល់ការចុះពិធីសារបច្ចេកទេស បន្ទាប់មកភាគីចិននឹង​ចុះ​មក​ត្រួត​​​​ពិនិត្យនៅចម្ការទុរេន និងទីតាំងវេចខ្ចប់សម្រាប់នាំចេញ»។

លោក ងិន ឆាយ បានឱ្យដឹងថា ផលិតផលកសិកម្មកម្ពុជាជាង ៣០ មុខ នាំចេញទៅចិន ក្នុងនោះមានទាំងផលិតផលស្រស់ និងកែច្នៃ ក្នុងនោះដូចជាអង្ករ ដំឡូងមី ពោត ស្វាយ ចេកអំបូងលឿង មៀនប៉ៃលិន ដូងក្រអូប ស្វាយន្ទី និងផលិតផលកសិកម្មជាច្រើនទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម