Connect with us

ព័ត៌មានជាតិ

មនុស្សជាង ៣០០នាក់ ចូលរួមរត់ប្រណាំងឡើងភ្នំគូលែន ដើម្បីស្វែងរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ

បានផុស

នៅ

លោក យុន លីណេ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា ដើម្បីរួមចំណែកដល់បេសកកម្មសប្បុរសរបស់មន្ទីរពេទ្យកុមារអង្គរ ក្រសួងបរិស្ថាន មន្ទីរពេទ្យកុមារអង្គរ សហការជាមួយ ក្រុមហ៊ុនហ្គ្រីន ជី៨ និងដៃគូពាក់ព័ន្ធ បានរៀបចំកម្មវិធីរត់ប្រណាំងឡើងភ្នំគូលែន។ ព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីបរិស្ថាន វិស័យទេសចរណ៍ និងស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងន័យគាំទ្រ ដល់សេវាពិនិត្យ ព្យាបាល និងថែទាំងសុខភាពកុមារកម្ពុជា នៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមទាំងអស់ប្រមាណ ៣០០នាក់។ លោកអភិបាលរងខេត្ត បានបញ្ជាក់ថា បើទោះបីជាថិវិកាដែលទទួលបានមានចំនួនតិចតួចយ៉ាងណាក្តី តែនេះគឺជាសន្តានចិត្តប្រកបដោយសេចក្តីមេត្តាករុណា ចេះជួយយកអសារគ្នានៅពេលមានអាសន្ន និងទឹកចិត្តដ៏ល្អប្រពៃរបស់អ្នកចូលរួមទាំងអស់។ លោកសង្ឃឹមថាកម្មវិធីនេះ នឹងត្រូវបានប្រារព្វឡើងជារៀងរាល់ឆ្នាំ សម្រាប់ជាឧត្តមប្រយោជន៍ នៃកុមារកម្ពុជា។

ចំណែកលោក សែម ហាក់ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានពិតជាមានមោទនភាពចំពោះវិស័យឯកជន ដែលបានគិតគូរពីបញ្ហារត់ប្រណាំងនៅតាមតំបន់ការពារធម្មជាតិនានា ដោយចាប់ផ្តើមដំបូងនូវទីតាំងតំបន់ឧទ្យានុរក្សកេសគោល។ លោកបានសង្កត់ធ្ងន់ថា «នៅពេលដែលយើងបានចូលរួមរត់ប្រណាំងទាំងអស់គ្នា យើងនឹងបានស្គាល់ពីតំបន់ការពារជាច្រើន ព្រមទាំងបានឃើញពីការងារថែរក្សាបរិស្ថានដ៏ស្រស់ស្អាតរបស់មន្រ្តីឧទ្យានុរក្សរបស់យើង»។

រីឯលោក ព្រាប កុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការចេះស្រលាញ់ និងចូលរួមការពារថែរក្សាបរិស្ថាន នេះ គឺជាការចាំបាច់ណាស់ ព្រោះការប្រែប្រួលអាកាសធាតុវាបានផ្តល់ផលអវិជ្ជាមានសម្រាប់ភពផែនដី។ ដូចនេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងតាក់តែងគោលនយោបាយសម្រាប់ការពារថែរក្សាបរិស្ថាននេះ។ លោកបន្តថា ការលើកកម្ពស់ផ្សព្វផ្សាយវិស័យទេសចរណ៍នៅខេត្តសៀមរាប ក៏ត្រូវបានរាជរដ្ឋាភិបាលផ្តោតសំខាន់ផងដែរ ពីព្រោះ វិស័យទេសចរណ៍ ជាកត្តាលិកសំខាន់ក្នុងការជំរុញ និងស្តារឡើងវិញនូវសេដ្ឋកិច្ចជាតិ។

លោកបន្ថែមថា ការបង្កើតឱ្យមានកម្មវិធីបែបនេះ គឺពិតជាមានសារប្រយោជន៍ជាច្រើន ទី១.ការចូលរួមផ្សព្វផ្សាយអំពីការពារថែរក្សាបរិស្ថាន ទី២.ការកៀងគរមូលនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរ និង៣.ការផ្សព្វផ្សាយពីសកក្តានុពលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅខេត្តសៀមរាប៕

ដោយ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទីutes មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម