Connect with us

ព័ត៌មានជាតិ

រយៈពេលពីរថ្ងៃសមត្ថកិច្ចខេត្តព្រះសីហនុឃាត់រថយន្ដ៣គ្រឿងដែលបើកគេចពីគោលដៅត្រួតពិនិត្យ

បានផុស

នៅ

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា រយៈពេលពីរថ្ងៃកម្លាំងគណៈបញ្ចាការឯកភាព​ស្រុកព្រៃនប់បានឃាត់រថយន្ដ៣គ្រឿង​ករណី​លួច​ដឹក​មនុស្ស​ឆ្លង​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​ព្រំប្រទល់​ខេត្ត​ព្រះសីហនុ​និង​ខេត្តកំពត​។​

ករណីនេះ បាន​ធ្វើឡើង​រយៈពេលពីរថ្ងៃគឺថ្ងៃទី១០​ទី១១ ខែមីនានេះ នៅចំនុច​ព្រំប្រទល់​ខេត្ត​ព្រះ​សីហនុ​ ជាមួយខេត្តកំពត លើផ្លូវ​ជាតិ​លេខ​៣ ស្ពាន​ត្រពាំងរ​ពៅ ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បានធ្វើការ​ឃាត់​រថយន្ត​​ម៉ាក HYUNDAI ពណ៍ ស ពាក់​ផ្លាកលេខ ភ្នំពេញ 3B-7264 និង​អ្នកបើកបរ​ឈ្មោះ សាធ វាចា ភេទ​ប្រុស អាយុ៣៤​ឆ្នាំ មុខរបរ បើកបរ មាន​ទីលំនៅ ភូមិ​ក្រូច ឃុំ​រកា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ដែល​បាន​ដឹក​មនុស្ស​៣​នាក់ (​ស្រី​២​នាក់​ប្រុស ១​នាក់​) ពី​ចំណុច​កន្លែង​ត្រួតពិនិត្យ ព្រំប្រទល់​ខេត្តកំពត ចូលមក​ខេត្ត​ព្រះសីហនុ ។​

រថយន្ត​ដឹកទំនិញ​ម៉ាក HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ កណ្ដាល 3A-1571 បើកបរដោយឈ្មោះ​ឈ្មោះ ប្រាក់ សីហា ភេទ​ប្រុស អាយុ២៦​ឆ្នាំ បើកបរ​គោលដៅ​ពី​ខេត្ត​ព្រះសីហនុ ទៅ​ភ្នំពេញ មកដល់​ចំណុច​ចំការ​ដូងប្រេងត្រូវបានមនុស្ស​ប្រុស០៣នាក់​(​ជនជាតិខ្មែរ​) ឃាត់​រថយន្ត​ជិះ ដោយសារ​ម៉ូតូ​របស់​ពួកគេ​បែក​កង់​ជិះ​មិនកើត ហើយក៏​បន្តដំណើរ​ទៅមុខទៀត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ មក​ដល់​ចំណុច​គោលដៅ​ត្រួតពិនិត្យ​ច​ត្តា​ឡី​ស័ក រថយន្ត​ដឹកទំនិញ​នោះបាន​បើកបរ​វាង​តាមផ្លូវ​ល្បឿន ក៏​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ទុក​ដើម្បី​ធ្វើការ​សួរនាំ ដោយឡែក​អ្នករួមដំណើរ​ត្រូវបាន​សមត្ថកិច្ច​ឱ្យ​ត្រឡប់ក្រោយ​វិញ​។​

​រថយន្តម៉ាក High Lander ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2J-7577 បើកបរដោយឈ្មោះ សាម ស្រ៊ុន ភេទ​ប្រុស អាយុ៥៦ ឆ្នាំ បើកបរគោលដៅ​ពី​ខេត្ត​ព្រះសីហនុ​ទៅ​ភ្នំពេញ ដឹក​អ្នកដំណើរ​ចំនួន ០៣ នាក់​ប្រុស​(​ជនជាតិខ្មែរ​) មកដល់​ចំណុច​គោលដៅ​ត្រួតពិនិត្យ​ច​ត្តា​ឡី​ស័ក សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​គាត់ ដោយ​ឱ្យ​ត្រឡប់ក្រោយ​វិញ ពេលនោះ​អ្នកបើកបរ​រូបនេះ បានដាក់​អ្នកដំណើរ​ចុះ ហើយ​បាន​បន្តដំណើរ​បើករថយន្ត​តែម្នាក់ឯង ក្នុង​គោលបំណង​ជិះ​វាង​តាមផ្លូវ​ល្បឿន​លឿន​ឆ្ពោះទៅ​ភ្នំពេញ តែ​ត្រូវបាន​សមត្ថកិច្ច​បានឃើញ និង​ឃាត់ខ្លួន​រួមទាំង​រថយន្ត​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សីលា ដើម្បី​សាកសួរ​បន្ត​៕​

អត្ថបទ ៖ ស៊ុយ ចាន់ធា

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម