ព័ត៌មានជាតិ
ស ស យ ក ខេត្តព្រះសីហនុ និងវិស័យឯកជនរួមគ្នាបើកយុទ្ធនាការ«ឆ្នេរសមុទ្រស្អាត ឆ្នេរសមុទ្របៃតង»
សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) ខេត្ដព្រះសីហនុ និងក្រុមហ៊ុន ខេមប្រ៊ូវ កាសស្ប៊ែរ កម្ពុជាកាលពីពេលថ្មីៗនេះបានរួមគ្នាកៀរគរយុវជន អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ និងដៃគូពាក់ព័ន្ធប្រមាណជាង៥០០នាក់បើកយុទ្ធនាការ «ឆ្នេរសមុទ្រស្អាត ឆ្នេរសមុទ្របៃតង» ដើម្បីសម្អាតតំបន់ឆ្នេរអូរឈើទាល នៃក្រុងព្រះសីហនុ ក្រោមស្មារតីតែមួយ ដើម្បីឆ្ពោះទៅកាន់ឆ្នេរស្អាត ឆ្នេរបៃតង និងកម្ពុជាកាន់តែបៃតង។
យុទ្ធនាការនេះ ត្រូវបានផ្តួចផ្តើមឡើងក្រោមមូលបទ «ឆ្នេរសមុទ្រស្អាតឆ្នេរសមុទ្របៃតង» ដែលមានគោលបំណងលើសពីការប្រមូលសំរាមពាសវាលពាសកាល នោះគឺការបំផុសស្មារតីសហគមន៍ ក៏ដូចជាអំពាវនាវឲ្យមានការយកចិត្តទុកបន្ថែមទៀត និងជំរុញការអនុវត្តប្រកបដោយនិរន្តរភាពដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវភាពបរិសុទ្ធ ភាពបៃតង ក៏ដូចជា ភាពមានអនាម័យមានសោភណ្ឌភាព និងមានបរិស្ថានល្អ ដែលជាលក្ខណៈសម្បត្តិទី៦នៃគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលកម្ពុជា។
តាមរយៈយុទ្ធនាការនេះ ក៏មានសកម្មភាពសំខាន់ៗមួយចំនួនទៀតរួមមាន ការដាំដើមឈើបន្ថែមនៅតំបន់ឆ្នេរ
ការបរិច្ចាគកញ្ចប់ស្បៀងជំនួយបឋមដល់មនុស្សចាស់ជរា ការចែករំលែកអំពើល្អដោយការបរិច្ចាគសម្ភារៈឈប់ប្រើប្រាស់ដោយអ្នកចូលរួម ពោលគឺ «ចាស់អ្នក ថ្មីខ្ញុំ» និងសកម្មភាពកំសាន្តមួយចំនួនទៀតដើម្បីឆ្លុះបញ្ចាំងអំពីសារសំខាន់នៃបរិស្ថានបៃតង និងទំនួលខុសត្រូវរួមគ្នារបស់ប្រជាជនគ្រប់រូបក្នុងការនាំយកការផ្លាស់ប្តូរជាវិជ្ជមានមកក្នុងសង្គម
តាមរយៈការអនុវត្តជាប្រចាំក្នុងជីវភាពប្រចាំថ្ងៃ។
លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុបានមានប្រសាសន៍ថា «ការអភិវឌ្ឍប្រកបដោយនិរន្តរភាពគឺជាកត្តាដ៏សំខាន់សម្រាប់ភាពរីកចម្រើនយូរអង្វែងរបស់ខេត្តព្រះសីហនុក៏ដូចជាប្រទេសកម្ពុជាទាំងមូល។ តាមរយៈការផ្តល់អាទិភាពដល់ការយកចិត្តទុកដាក់ចំពោះបរិស្ថាន និងសហគមន៍ក្នុងខេត្តព្រះសីហនុ យើងអាចលើកមុខមាត់ក្រុងព្រះសីហនុរបស់យើងបង្កើនភាពទាក់ទាញ បង្កើនភ្ញៀវទេសចរ និងឈានទៅជំរុញសេដ្ឋកិច្ចក្នុងខេត្ត ព្រមទាំងរក្សាបាននូវធនធានធម្មជាតិដ៏មានសក្តានុពលរបស់យើងសម្រាប់មនុស្សជំនាន់ក្រោយ»។
លោកអភិបាលរង ក៏បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ យុវជន វិស័យឯកជន និងដៃគូពាក់ព័ន្ធទាំងអស់ធ្វើការរួមគ្នាជាធ្លុងមួយ ដើម្បីអភិរក្ស និងអភិវឌ្ឍខេត្តព្រះសីហនុក៏ដូចជាប្រទេសកម្ពុជាទាំងមូលឲ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាព។
លោក Vladimir Vava អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ខេមប្រ៊ូវ (Carlsberg Cambodia) ក៏បានសម្ដែងនូវការគាំទ្រចំពោះសារលើកទឹកចិត្តរបស់រដ្ឋបាលខេត្តព្រះសីហនុដោយលោកបានបន្ថែមសារជំរុញឲ្យមានសកម្មភាព និងចាត់វិធានការរួមគ្នាបន្ទាន់ដើម្បីដោះស្រាយបញ្ហាបរិស្ថានដែលជាបញ្ហារួមរបស់យើង។
លោកបានលើកឡើងថា «សហគមន៍ គឺជាផ្ទះរបស់យើងដែលស័ក្តិសមនឹងទទួលបានការមើលថែ និងយកចិត្តទុកដាក់ខ្ពស់ពីយើងគ្រប់គ្នា។ មិនថាយើងជាអ្នកណា មកពីមជ្ឈដ្ឋានខុសគ្នាបែបណា យើងមានតួនាទី និងទំនួលខុសត្រូវរួមគ្នាមួយ គឺស្រលាញ់ ថែរក្សា ការពារ និងអភិវឌ្ឍផ្ទះរបស់យើងឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ និងថ្ងៃស្អែក»។ លោកមានសុទិដ្ឋិនិយមថា យុទ្ធនាការនេះនឹងក្លាយជាចលករបំផុសស្មារតីរាល់ការអនុវត្តប្រកបដោយចីរភាពនៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនគ្រប់រូប។
គួរបញ្ជាក់ផងដែរថា នេះជាចលនាសម្អាតលើកទី៥ ដែលបានរៀបចំឡើងដោយក្រុមហ៊ុន ខេមប្រ៊ូវ (Carlsberg Camboida) និងដៃគូពាក់ព័ន្ធ ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញាឥតងាករេរបស់ក្រុមហ៊ុនចំពោះមហ្ឆិតាចីរភាពរបស់ខ្លួន និងជាក្រុមហ៊ុនដែលមានប្រតិបត្តិការអាជីវកម្មប្រកបដោយទំនួលខុសត្រូវខ្ពស់ស្របតាមគោលបំណងជាសកលរបស់ខ្លួន «អភិវឌ្ឍឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ និងថ្ងៃស្អែក»។
ស្របតាមគោលដៅជាសកលនេះ ខេមប្រ៊ូវបាននិងកំពុងបន្តភាពសកម្មក្នុងការដោះស្រាយបញ្ហាប្រឈមរបស់បរិស្ថាន និងសង្គមតាមរយៈកម្មវិធី ESG Program របស់ខ្លួន មានជាអាទិ៍៖ គ្មានការបំភាយកាបូនគ្មានការខ្ជះខ្ជាយទឹក
ការប្រគល់ត្រឡប់ទៅឲ្យសហគមន៍វិញនូវទឹកស្អាតស្មើនឹងបរិមាណទឹកដែលបានប្រើប្រាស់ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ជំរុញសេដ្ឋកិច្ចចក្រា និងការបង្កើនអត្រាប្រមូលសំបកវិចខ្ជប់ដើម្បីយកទៅកែច្នៃប្រើប្រាស់ឡើងវិញឲ្យបាន៩០% នៃបរិមាណដែលយើងបានប្រើប្រាស់ក្នុងខ្សែច្រវាក់ផលិតកម្ម ជាដើមនៅត្រឹម ២០៣០ និង ២០៤០៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឧកញ៉ា ហ៊ួត ជា ស្នើឲ្យម្ចាស់ពាក្យបណ្ដឹងមានងារជា អ្នកឧកញ៉ា ដកពាក្យបណ្ដឹងងាកមកចរចាគ្នាដោយសន្តិវិធី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ធ្លាយពាក្យចចាមអារ៉ាមថា Michael Jackson នៅមានជីវិត ត្រៀមវិលមកបកអាក្រាត Diddy
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
យល់យ៉ាងណា! ព្រលឹងលោក កៅ សីហា ចូលអ្នកសិល្ប: ម្នាក់ពេលកំពុងបូជា យំថា ហេតុអ្វីឆាប់យកលោកទៅ?
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ចន ច័ន្ទលក្ខិណា ត្រៀមលេងផ្លូវច្បាប់លើតារាចម្រៀងស្រីម្នាក់ ក្រោយប៉ះសម្តីគ្នា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ជាប់ជាង ១០ ម៉ឺននាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានជាង ២ ពាន់នាក់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
MGI ប្រកាសដកតំណែងបវរកញ្ញាមីយ៉ាន់ម៉ាជាប់លំដាប់រងលេខ២ ជាផ្លូវការហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មេប៉េអឹម បញ្ជាឱ្យធ្វើអធិការកិច្ចលើប៉េអឹមខេត្តកណ្ដាលម្នាក់ដែលបោចសក់តៃកុងឡាន បើល្មើសច្បាប់ ត្រូវបញ្ជូនទៅតុលាការ
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!