Connect with us

សេដ្ឋកិច្ច

កម្ពុជានឹងរៀបចំ«វេទិការពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី១ និងពិព័រណ៍អនឡាញ»​ នាខែធ្នូ

បានផុស

នៅ

ក្រសួងពាណិជ្ជកម្ម​នឹងរៀបចំពិព័រណ៍«វេទិការពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី១ និងពិព័រណ៍អនឡាញ»​  (Digital Trade Forum និង Online Expo​) ​នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នាពេលខាងមុខនេះ ដើម្បីផ្សព្វផ្សាយផលិតផលខ្មែរទៅកាន់ទីផ្សារជាតិ និងអន្តរជាតិតាមរយៈ ខេមបូឌាត្រេដ (CambodiaTrade.com)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីរសៀលថ្ងៃសុក្រ ​ទី២៥ ខែតុលា ឆ្នាំ២០២៤ លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងសមាជិក២០ ក្រុមហ៊ុនផ្សេងទៀត​បានចូលរួមក្នុងកិច្ចប្រជុំជាមួយ លោកស្រី ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ស្តីអំពីការផ្សព្វផ្សាយពីអត្ថប្រយោជន៍ក្នុងការចូលរួម Digital Trade Forum និង Online Expo ដែលគ្រោងនឹងធ្វើនៅខែធ្នូខាងមុខនេះ។

បើយោងតាមលោក ងួន ម៉េងតិច កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយផលិតផលខ្មែរទៅកាន់ទីផ្សារជាតិ និងអន្តរជាតិតាមរយៈ ខេមបូឌាត្រេដ (CambodiaTrade.com) ដែលគ្រោងរៀបចំពិព័រណ៍ នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នាពេលខាងមុខនេះ នៅ Peng Hout Euro Park ភ្នំពេញ ។

លោកថា៖«ក្រសួងក៏បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីអត្ថប្រយោជន៍ក្នុងការចូលរួម Digital Trade Forum និង Online Expo ដើម្បីធ្វើបច្ចប្បន្នភាពកែសម្រួល CambodiaTrade.com និងជំរុញការដាក់លក់ផលិតផលខ្មែរទៅកាន់អតិថិជនទាំងក្នុងស្រុក និងក្រៅស្រុក កាលពីរសៀលថ្ងៃទី២៥ ខែតុលាកន្លងទៅនេះផងដែរ »។

បើយោងតាមក្រសួងពាណិជ្ជកម្ម កិច្ចប្រជុំខាងលើ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពី អត្ថប្រយោជន៍ដែលទទួលបានពីការចូលរួម «វេទិការពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី១ និងពិព័រណ៍អនឡាញ» ដែលជាព្រឹត្តិការណ៍ដំបូងគេបង្អស់នៅកម្ពុជា និងជាកម្មវិធីអមពិព័រណ៏ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លេីកទី១៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ នៅបុរីប៉េងហួត បឹងស្នោរ រាជធានីភ្នំពេញ ក្នុងគោលបំណងជំរុញការបង្កើតថ្មី លើកកម្ពស់វិស័យពាណិជ្ជកម្មឌីជីថលនៅកម្ពុជា និងគាំទ្រការជំរុញផលិតផលក្នុងស្រុកឈានទៅកាន់សកលលោក ក្រោមប្រធានបទ “ផលិតផលកម្ពុជា ឆ្ពោះទៅកាន់ពាណិជ្ជកម្មសកល” From Cambodian Made to Global Trade (Cambodian2Global) នឹងបង្ហាញពីភាពរីកចម្រើននៃតួនាទីរបស់កម្ពុជា នៅក្នុងបរិបទសេដ្ឋកិច្ចឌីជីថល ព្រមទាំងជំរុញឱ្យមានភាពរីកចម្រើននៃវិស័យពាណិជ្ជកម្មឌីជីថលនៅកម្ពុជា។

ក្រសួងថា៖«សហគ្រិនកម្ពុជាទាំងអស់ អាចចូលរួមសហការក្នុងការដាក់តាំងបង្ហាញលក់ផលិតផលជាតិខ្មែរចូលទៅក្នុងទីផ្សារជាតិ និងអន្តរជាតិ តាមរយៈបណ្ដាញ CambodiaTrade.com ក្នុងឱកាសពិព័រណ៍ខាងមុខនេះ ហើយអ្នកចូលរួមនឹងទទួលបាននូវបទពិសោធន៍ថ្មីៗ គួរឱ្យកត់សម្គាល់សំរាប់អនាគតនៃអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងរបៀបបង្កើតទំនុកចិត្តជាមួយអតិថិជនដូចជាកម្មវធីពាណិជ្ជកម្មឌីជីថល និង AI, ការការពារអ្នកប្រើប្រាស់, ការការពារទិន្នន័យ, សញ្ញាទុកចិត្តសម្រាប់ eCommerce, ជាពិសេស ក៏មានកម្មវិធីជជែកដេញដោលរបស់យុវជននៅក្នុងប្រធានបទពាណិជ្ជកម្មឌីជីថល, កម្មវិធី E-Commerce Awards Night និងអបអរសាទរសមិទ្ធផលក្នុងវិស័យពាណិជ្ជកម្មឌីជីថលរបស់កម្ពុជា ផងដែរ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៤ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២២ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៩ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម