Connect with us

ព័ត៌មានអន្ដរជាតិ

អេហ្ស៊ីប ស្នើ​បទ​ឈប់​បាញ់​២​ថ្ងៃ​នៅ​ហ្គាហ្សា ដើម្បី​ដោះដូរ​ចំណាប់​ខ្មាំង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន

បានផុស

នៅ

លោក Abdel-Fattah el-Sissi បាន​និយាយ​កាល​ពី​ថ្ងៃ​ទី​២៧​ខែ​តុលា​ថា ប្រទេស​អេហ្ស៊ីប​​​បាន​ស្នើឲ្យ​មាន​បទ​ឈប់​បាញ់​​រយៈពេល​២​ថ្ងៃ​​រវាង​​អ៊ីស្រាអែល និង​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស ដើម្បី​​ធ្វើ​ការ​ដោះដូរ​ចំណាប់​ខ្មាំង​៤​នាក់​នៅ​ហ្គាហ្សា ជាមួយ​ក្រុម​អ្នក​ទោស​ប៉ាឡេស្ទីន​មួយ​ចំនួន​នៅ​អ៊ីស្រាអែល។

លោក Abdel-Fattah el-Sissi (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតី​អេហ្ស៊ីប បាន​​ប្រាប់​ថា សំណើ​​នេះ​ក៏​មាន​បញ្ចូល​ទាំង​ការ​បញ្ជូន​ជំនួយ​មនុស្សធម៌​ទៅ​កាន់​​តំបន់​ហ្គាហ្សា​ផង​ដែរ។ វា​ជា​លើក​ទី​១​ហើយ​ដែល​មេ​ដឹក​នាំ​អេហ្ស៊ីប​បាន​លើក​ឡើង​អំពី​គម្រោង​​សំណើ​បែប​នេះ​ជា​សាធារណៈ។

លោក El-Sissi បាន​រៀបរាប់​ថា គោល​បំណង​នៃ​សំណើ​នេះ​គឺ​ធ្វើ​ឲ្យ​ស្ថានការណ៍​មាន​ការ​​​វិវឌ្ឍ​ទៅ​មុខ​ ដោយបន្ថែម​ថា នៅ​ពេល​បទ​ឈប់​បាញ់​រយៈពេល​២​ថ្ងៃ​​ត្រូវ​បាន​អនុម័ត នោះ​កិច្ច​ចរចា​​​​ជា​បន្ត​បន្ទាប់​ទៀត​នឹង​ធ្វើ​ឲ្យ​បទ​ឈប់​បាញ់​នេះ​ក្លាយ​ជា​ការ​អនុវត្ត​អចិន្ត្រៃយ៍។

ទាំង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស មិន​ទាន់​មាន​ការ​ឆ្លើយតប​ភ្លាមៗ​នោះ​ទេ ពាក់ព័ន្ធ​នឹង​សំណើ​ដែល​លើក​ឡើង​ដោយ​អេហ្ស៊ីប។

អស់​រយៈពេល​១១​ខែ​​ទៅ​ហើយ​ដែល​ពុំ​មាន​បទ​ឈប់​បាញ់ គិត​ចាប់​តាំង​ពី​​បទ​ឈប់បាញ់​រយៈពេល​១​សប្ដាហ៍​កាល​ពី​ខែ​វិច្ឆិកា​​ឆ្នាំ​មុន ដោយ​កាល​ណោះ​មាន​ការ​ដោះដូរ​ចំណាប់​ខ្មាំង​​​ចំនួន ១០៥​នាក់ ជាមួយ​អ្នក​ទោស​ប៉ាឡេស្ទីន​ចំនួន ២៤០​នាក់។

អេហ្ស៊ីប កាតា និង​សហរដ្ឋ​អាមេរិក គឺ​ជា​​ក្រុម​ប្រទេស​សម្របសម្រួល​ដ៏​សំខាន់​ក្នុង​កិច្ច​ចរចា​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ហាម៉ាស ចាប់​តាំង​ពី​​ផ្ទុះ​សង្គ្រាម​​ថ្ងៃ​ទី​៧​ខែ​តុលា​ឆ្នាំ​២០២៣៕

ដោយ៖ ឈាង

ចុចអាន៖ អាមេរិក និង​អ៊ីស្រាអែល ត្រៀម​ចរចា​គ្នា​ជា​ថ្មី​ក្នុង​ប្រទេស​កាតា ជុំវិញ​សង្គ្រាម​នៅ​ហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រធាន​វិទ្យាស្ថាន​មួយ​របស់​ប្រទេសអូស្ត្រាលី សន្យាជួយបណ្ដុះបណ្ដាល​បច្ចេកទេស​យានយន្ត​ដល់​ប្រជាជនកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋ​នៅ​ខណ្ឌមានជ័យ​សំណូមពរផ្ទាល់មាត់១៥បញ្ហា ដើម្បី​ឱ្យ​រដ្ឋបាល​រាជធានី​ជួយ​ដោះស្រាយរឿងលូ ផ្លូវថ្នល់ និង​ភ្លើង​បំភ្លឺ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមសហជីពធំៗនៅកម្ពុជាថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពបានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខមាលភាព និងជីវភាពរបស់កម្មករនិយោជិត

សន្តិសុខសង្គម១០ ម៉ោង មុន

បែកធ្លាយសារសំឡេងចៅសង្កាត់ចោមចៅទី២ ចចារលុយកាក់ជាមួយអ្នកពាក់ព័ន្ធគ្រឿងញៀន

សេដ្ឋកិច្ច១១ ម៉ោង មុន

សម្ដេចនាយករដ្ឋមន្ត្រីឱ្យរៀបចំគោលការណ៍ លើកលែងពន្ធសម្រាប់អ្នកទិញលំនៅឋានជាលក្ខណ:បុរីលើកទី១ តម្លៃក្រោម ២១ ម៉ឺនដុល្លារ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

អស្ចារ្យណាស់! ចាប៉ីខ្មែរជាង100ចាប៉ី ផ្ដុំគ្នាប្រគំភ្លេង បុរាណលាយសម័យក្នុងបទ(សែកមន្ត) ដើម្បីអបអរសាទរគម្រប់ខួប8ឆ្នាំនៃការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ភ្នាក់ងារឆ្លើយ​តប​នឹង​ជម្លោះ​រឹបអូស​ផ្ទះ​វីឡា របស់តារាចម្រៀង ​Psy

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កាន់តែក្តៅ! អឺរ៉ុប ៥ប្រទេស ប្រកាសរួមដៃគ្នាសម្រុកផ្តល់ជំនួយយោធាដល់ អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

លោក ត្រាំ គំរាម​ដំឡើង​ពន្ធ​​លើ​ប្រទេស​ចំនួន​៣ ពេល​ឡើង​កាន់​តំណែង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាជ្ញាធរសម្រុកស៊ើបអង្កេតនាយក Icon ២ រូប លួចបាញ់លុយឲ្យម្ដាយអ្នកនយោបាយថៃ

Sokha Hotels

ព័ត៌មានពេញនិយម