Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានី កំពុងជួសជុលតុបតែងវិមានឯករាជ្យ សួនច្បារនានា និងបាញ់ទឹកសំអាត ត្រៀមរៀបចំខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិ និងបុណ្យអុំទូក

បានផុស

នៅ

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​មមាញឹក​ក្នុង​ការ​ជួសជុល តុបតែង កែលម្អ លាបថ្នាំ និង​ផ្លាស់ប្ដូរ អំពូល​ភ្លើង នៅ​វិមានឯករាជ្យ សួន​បាញ់​ទឹក​វិមានឯករាជ្យ សួនច្បារ សួន​កម្សាន្ត សម្រាប់​កុមារ ឱ្យ​មាន​សោភណភាព​ស្រស់​ស្អាត និង​ស្រស់​បំព្រង ដើម្បី​ត្រៀម​ព្រះ​រាជពិធី​បុណ្យ​ខួប​លើក​ទី ២០ នៃ​ការ​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ ថ្វាយ ព្រះករុណា ព្រះបាទ សម្ដេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី បុណ្យ​ឯករាជ្យ​ជាតិ និង​ព្រះ​រាជពិធី​បុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដែល​នឹង​ប្រព្រឹត្តិ​ទៅ​បន្តបន្ទាប់​គ្នា​នា​ពេល​ឆាប់ៗ ខាងមុខនេះ។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា ដោយ​មាន​ការ​យកចិត្តទុកដាក់​ពី លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ និង​បែងចែក​ក្រុម​ការងារ​មន្ត្រី​ជំនាញ​តាម​ផ្នែក ដើម្បី​អនុវត្ត​ការងារ​ទៅ​តាម​មុខ​ព្រួញ​ផ្សេងៗ ធ្វើ​យ៉ាងណា​ឱ្យ​ទាន់​ព្រះ​រាជពិធី និង​ពិធី​បុណ្យ ជា​បន្តបន្ទាប់​គ្នា​នេះ។

លោក​បន្ត​ថា ជាក់ស្ដែង​ការងារ​ជួសជុល កែលម្អ និង​បាញ់​ថ្នាំ នៅ​វិមាន​ឯករាជ្យ ការ​ជួសជុល កែលម្អ សួនច្បារ​ជុំ​វិមាន​ឯករាជ្យ ជួសជុល កែលម្អ និង​ប្តូរ​អំពូល​ភ្លើង សួន​នាគ​បាញ់​ទឹក​វិមានឯករាជ្យ សួន​កម្សាន្ត​បាញ់​ទឹក​មុខ​វត្ត​បទុមវតី បាន​ចាប់ផ្ដើម​អនុវត្ត​កាលពី​ពាក់កណ្ដាល​ខែ​កញ្ញា ឆ្នាំ ២០២៤ មក​ដល់​ពេល​នេះ បាន​រួចរាល់​ហើយ។

មន្ត្រី​ជំនាញ​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ចំពោះ​ការងារ​ជួសជុល កែលម្អ តួ​វិមានឯករាជ្យ ក្រុម​ការងារ បាន​ដុសខាត់​ស្លែ​តាំងពី​លើ​ដល់​ក្រោម លាង​សម្អាត​កម្រាល​ថ្ម​ក្រា​នី​ត សម្អាត​ផើង​ផ្កា​ឈូក​សម្រាប់​ដុត​ទៀនជ័យ និង​បាញ់ថ្នាំ។ ចំណែក​អាង​បាញ់​ទឹក​នៅ​ជុំវិញ​តួ​វិមាន​ឯករាជ្យ ត្រូវ​បាន​សម្អាត និង​បាញ់ថ្នាំ ព្រមទាំង​ធ្វើការ​ផ្លាស់ប្ដូរ​អំពូល​ភ្លើង​ទាំងអស់ និង​សារ៉េ​កម្រិត​កម្ពស់ នៃ​ការ​បាញ់​ទឹក​ក៏បាន​រៀបរយ​រួច​អស់​ហើយ​ដែរ។

ចំណែក​មន្ត្រី​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា ក្រុម​ការងារ​សាធារណការ បាន​និង​កំពុង​លាបថ្នាំ​តាម​គល់ឈើ លាបថ្នាំ​តាម​ខឿន​ចិញ្ចើម​សួន កាត់​តម្រឹម​ស្មៅ ដើម​ផ្កា លាបថ្នាំ​តាម​ចិញ្ចើម​ច្រាំង​ទន្លេ លាបថ្នាំ​តាម​បង់​អង្គុយ​នៅ​តាម​មាត់​ទន្លេ ជួសជុល​ការ៉ូឡា​ តុបតែង​ភ្លើង​ពណ៌​តាម​ដើមឈើ ព្រមទាំង​ពង្រាយ​បន្ទប់ទឹក និង​បង្គន់​អនាម័យ ពី​ផ្សារ​រាត្រី​ដល់​សួន សម្តេច ហ៊ុន សែន ដើម្បី​ត្រៀម​ទទួល​ប្រជាពលរដ្ឋ​ដើរ​លេងកម្សាន្ត៕

អត្ថបទ ៖ ស្រីរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

Sokha Hotels

ព័ត៌មានពេញនិយម