Connect with us

ព័ត៌មានជាតិ

នៅ​ថ្ងៃទី​១១ មីនា ២០២១​នេះ​ឃើញថា​អ្នកដំណើរ​តាម​រថយន្ត​មកកាន់​ខេត្ត​សៀមរាប​មានការ​ថយចុះ

បានផុស

នៅ

សៀម​រា​ប ៖ រួមគ្នា​ប្រយុទ្ធប្រឆាំង​បង្ការ​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដើម្បី​អនុវត្ត​នូវ​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​យកចិត្តទុកដាក់​ខ្ពស់ អំពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ក្នុងពេលដែល​ពិភពលោក​បាន​ជួប​នូវ​វិបត្តិ​កូ​វីដ​១៩ សំខាន់​នោះ​ក្នុង​ព្រឹត្តិការណ៍ ២០​កុ​ម្ភៈ ដែល​បាន​ធ្វើ​ឲ្យ​មាន​ការឆ្លង​រាលដាល​ជា​សហគមន៍ ។ កត្តា​នេះហើយ​អាជ្ញាធរ​ខេត្តសៀមរាប លោក ទៀ សីហា ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បា​នប​ង្កើត​ក្រុមការងារ​ចម្រុះ​ខេត្ត ធ្វើការ​ពិនិត្យ អំពី​ស្ថានភាព​ប្រជាពលរដ្ឋ​ចូល​មក​កាន់​ខេត្តសៀមរាប តាមផ្លូវ​ជាតិ​លេខ​៦ ចំណុច​ព្រំប្រទល់​ខេត្តកំពង់ធំ និង ខេត្តសៀមរាប ហើយ​មកដល់​ព្រឹក​ថ្ងៃទី​១១ មីនា ឆ្នាំ​២០២១​នេះ ឃើញថា​អ្នកដំណើរ​តាម​រថយន្ត ផ្ទាល់ខ្លួន និង រថយន្ត​ឈ្មួ​ល រថយន្តក្រុង​មានការ​ថយចុះ​ជាមុន បន្ទាប់ពី​អាជ្ញាធរ​ត្រួតពិនិត្យ​សុខភាព​បឋម​នៅ​ព្រំប្រទល់​ខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចឹក គឹម​ជុន នាយករង​រដ្ឋបាល​សាលាខេត្ត​សៀមរាប និង លោក ពៅ ប៊ុនធឿន ប្រធាន គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ជីក្រែង បាន​បញ្ជាក់​ថា ​ខេត្តសៀមរាប ដែល​បាន​ប្រចាំការ​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​សុខភាព​បឋម​នៅ​ព្រំប្រទល់​ខេត្តសៀមរាប​ជាមួយ​ខេត្ត​កំពង់ បាន​ឲ្យ​ដឹង​នៅ ថ្ងៃទី​១១​ខែមីនា​ឆ្នាំ​២០២១​នេះ​ថា នៅក្នុង​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​០៩​ដល់ទី​១០​ខែមីនា​ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្តសៀមរាប បានរៀបចំ​កម្លាំង​ចម្រុះ មក​ប្រចាំការ​ត្រួតពិនិត្យ​សុខភាព​បឋម​សម្រាប់​ប្រជាពលរដ្ឋ ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់​ចូលមក​ខេត្តសៀមរាប​នៅ​ព្រំប្រទល់​ខេត្តសៀមរាប​ជាមួយ​ខេត្តកំពង់ធំ គឺ​បាន​ចំនួន​២​ពាន់​៧៣១​នាក់ ក្នុង​នោះបាន​ស្កែ​ន QR Code Stop COVID-19 បាន​ចំនួន​៧៣៩​នាក់​។ ក្នុង​ប្រជាពលរដ្ឋ​ទាំងនេះ មិនទាន់​ឃើញ​មាន​ជនណាម្នាក់​សង្ស័យ​ពាក់ព័ន្ធ​កូ​វីដ​១៩ ហើយ​ត្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ន​នៅឡើយ​ទេ។

លោក​បាន​បញ្ជាក់​ថា សម្រាប់​ថ្ងៃទី​១១​ខែមីនា​នេះ គិត​ត្រឹម​រសៀល​ថ្ងៃទី​១១​នេះ ស្ថានភាព​ប្រជាពលរដ្ឋ​ចូល​មក​ខេត្តសៀមរាប តាមផ្លូវ​ជាតិ​លេខ​៦ តាម​ចក្រ​មកពី​ខេត្តកំពង់ធំ​មានការ​ថយចុះ​ជាង​មុន កត្តា​ទាំងនេះ​អាច​បណ្តាលមកពី​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ជាង​មុន ហើយ​មិន​ហាន​ចេញ​ដើរ ដោយសារ​ការឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វិដ​កាន់តែខ្លាំង​នៅ​កម្ពុជា។

ជា​មួយ​គ្នា​នេះ​ដែរ លោក​ទាំងពីរ​ក្នុងនាម​អាជ្ញាធរ​ខេត្ដ​សៀមរាប ក៏​សូម​ឲ្យ​បងប្អូន​ធ្វើដំណើរ​ឆ្លងកាត់​ចំណុច​នេះ សូម​ចូលរួម​អនុវត្តន៍ តាម​ការណែនាំ​របស់​ក្រុមការងារ​ដែល​ប្រចាំការ​នៅ​ទីនោះ ព្រមទាំង​សុំ​ការ​អធ្យាស្រ័យ​ចំពោះ​រាល់​ការធ្វើដំណើរ​របស់​បង​ប្អូន ក្នុង​គោល ដៅ​រួមគ្នា​បង្កា​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩។ ដូច្នេះ​ចូល​ជនរួមជាតិ​ទាំងអស់​ត្រូវ​ចងចាំ​ថា កូ​វីដ​មិន​ភ្លេច​យើង​ទេ មានតែ​យើង​ទេ​ភ្លេច​កូ​វីដ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​០៩​ ខែមីនា​ ឆ្នាំ​២០២១ លោក​ទៀ សីហា ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តសៀមរាប បានសម្រេច​ដាក់ចេញ​វិធានការ​ត្រួតពិនិត្យ​សុខភាព​បឋម​នេះ នៅ​ចំណុច​ព្រំប្រទល់​ស្រុក​ជីក្រែង ខេត្តសៀមរាប និង​ស្រុក​ស្ទោង ខេត្តកំពង់ធំ ។ ក្នុងករណី​នេះដែរ​ចំណោះ​រថយន្ត​ដឹកទំនិញ និង ប្រជាពលរដ្ឋ អាចធ្វើ​ដំណើរ​ឆ្លងកាត់​បានជា​ធម្មតា ដោយ​មិន​មាន​ការ​ហាមឃាត់​នោះឡើយ ដោយ​គ្រាន់តែ​មានការ​ត្រួតពិនិត្យ​សុខភាព​បឋម ដោយ​មិនបាន​តម្រូវ​ឲ្យ ពួកគាត់​ធ្វើ​ច​ត្តា​ឡី​ស័ក លើកលែង​តែ​មាន​ករណី​សង្ស័យ​តែប៉ុណ្ណោះ។ ក្នុង​នោះ​ក្រុមការងារ​ក៏បាន​ដាក់​ដំណើរ​ត្រួតពិនិត្យ​សុខភាព​បឋម និង ស្រង់​ស្ថិតិ នៅ​ចំណុច​ព្រំប្រទល់​នេះ ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង ព្រម​ណែនាំ​ឲ្យ​បងប្អូន​អនុវត្ត​ការ​ស្កែ​ន QR Code Stop COVID-19 “​ទប់ស្កាត់ ជំងឺ​កូន​វីដ​១៩”​ផងដែរ៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម