Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ វាយឆ្មក់ទីតាំងលក់សម្ភារនិងឈុតកីឡាក្លែងក្លាយ រឹបអូសបានតម្លៃជាង ៦០លានបាត

បានផុស

នៅ

កាលពីចុងសប្តាហ៍កន្លងទៅ ប៉ូលិសថៃ បានចាត់វិធានការក្តៅ ដោយវាយឆ្មក់ចូលទីតាំងចំនួន៧កន្លែងក្នុងតំបន់ Pratunam ព្រមទាំងអគារពាណិជ្ជកម្មក្នុងសង្កាត់ Bang Kho Laem, Sathon និង Chom Thong ដោយរឹបអូសបានទំនិញក្លែងក្លាយដូចជា សម្ភារកីឡានិងឈុតសម្លៀកបំពាក់នៃក្លឹបបាល់ទាត់ល្បីៗ ដែលសរុបជាទឹកប្រាក់ស្មើនឹងជាង ៦០លានបាត។

(រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយឆ្មក់នេះកើតឡើង បន្ទាប់ពីតុលាការកម្មសិទ្ធិបញ្ញានិងពាណិជ្ជកម្មអន្តរជាតិនៃប្រទេសថៃ ចេញដីកាចំនួន៧ ឲ្យសមត្ថកិច្ចចុះឆែកឆេរទីតាំងដែលគេជឿថាជាកន្លែងចែកចាយទំនិញក្លែងក្លាយនៅក្នុងប្រទេស។

តាមការចុះផ្សាយរបស់ Bangkok Post កាលពីថ្ងៃអាទិត្យទី២៧ខែតុលាឆ្នាំ២០២៤, ក្នុងអំឡុងពេលចុះឆែកឆេរនោះ សមត្ថកិច្ចបានរកឃើញទំនិញក្លែងក្លាយជាង ១២០ ០០០មុខ ជាពិសេសសម្លៀកបំពាក់កីឡាដូចជាម៉ាក Nike, Adidas និង Puma តែម្តង។

ក្រោយការរឹបអូស ទំនិញទាំងនេះនឹងត្រូវបញ្ជូនទៅឲ្យក្រុមអ្នកស៊ើបអង្កេត ទុកធ្វើជាព័ស្តុតាងដើម្បី​ចាត់ការ​បន្តទៀត​តាម​ផ្លូវច្បាប់​ក្រោម​ច្បាប់​ម៉ាក​យីហោ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បង្ក្រាបទីតាំងលក់ប្រេងម៉ាស៊ីនក្លែងក្លាយ តាមពាក្យបណ្ដឹងម្ចាស់ក្រុមហ៊ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

LDA White ចេញ បទ “អូសវ៉ាលី-OS VALI” ដែលកំពុងល្បីខ្លាំង ស្ដាប់ហើយញ័រជើង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) លើការអភិវឌ្ឍវិស័យ TVET នៅកម្ពុជា 

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

LDA White ចេញ បទ “អូសវ៉ាលី-OS VALI” ដែលកំពុងល្បីខ្លាំង ស្ដាប់ហើយញ័រជើង

នយោបាយ៨ ម៉ោង មុន

ប្រធានក្រុមយុវជនសង្គមស៊ីវិល ៖ ទណ្ឌិត សម រង្ស៊ី និងបក្ខពួកកំពុងបំផុសបំផុលចរិត«ភេរវកម្ម»នៅកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងសាធារណការ៖ ការផ្សាយថា «គម្រោងព្រែកជីកហ្វូណនតេជោ ជាប់គាំងព្រោះបញ្ហាលុយវិនិយោគចិន» ជាព័ត៌មានមិនពិត

Sokha Hotels

ព័ត៌មានពេញនិយម