Connect with us

ព័ត៌មានជាតិ

តំបន់ទេសចរណ៍មួយកន្លែង​ នៅ​ខេត្ត​មណ្ឌលគិរី មានទឹក​ជ្រោះ ៣ ជាន់ ល្បីសំបូរសត្វព្រៃចម្រុះ និងធម្មជាតិ

បានផុស

នៅ

សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ «ឡែងកៅ» ជា​ទីតាំង​ទេសចរណ៍ដែលទើបបង្កើតឡើងថ្មី​ដ៏​ទាក់ទាញ​មួយ​ក្នុង​ខេត្ត​មណ្ឌល​គិរី សម្បូរ​ទៅ​ដោយ​ធម្មជាតិ​ស្រស់​បំព្រង និង​សត្វ​ព្រៃ​ចម្រុះ​ជា​ច្រើន​ប្រភេទ បាន​នឹង​កំពុង​សម្ងំ​លាក់​ខ្លួនក្នុងខេត្តភាគឦសាន​កម្រ​មាន​ភ្ញៀវ​ទេសចរ​បាន​ស្គាល់​ និងបាន​ទៅ​ដល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានឱ្យដឹងថា សហគមន៍​ទេសចរណ៍​ធម្មជាតិទឹកធ្លាក់ «ឡែងកៅ» ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ថ្មី​មួយ​ដែល​ទើប​តែ​បង្កើត​ថ្មី​កាល​ពី​ឆ្នាំ​២០២៣ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​​សហគមន៍​​ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោរម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី។

លោករដ្ឋមន្រ្តីបានគូស​បញ្ជាក់ថា ដោយ​សារ​តែ​សហគមន៍​ទេសចរណ៍​ធម្មជាតិទឹកធ្លាក់ «ឡែងកៅ» ទើប​តែ​បង្កើត​ឡើង​ បាន​ជា​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ពុំ​ទាន់​បាន​ស្គាល់​ច្រើន​នៅ​ឡើយ ប៉ុន្តែ​នៅ​ទីនោះ​មាន​ទេសភាព​ស្រស់​ស្អាត អម​ជា​មួយ​នឹង​ទឹក​ធ្លាក់​មក​ពី​លើភ្នំ​បែប​ធម្មជាតិ និង​ទេសភាព​ព្រៃភ្នំ​ខៀវស្រងាត់ មាន​​ខ្យល់​អាកាស​បរិសុទ្ធ និង​មាន​​ទឹក​ត្រជាក់​​អាច​ងូត​លេង​កម្សាន្ត ហើយ​ស្តាប់​នូវ​សំឡេង​សត្វព្រៃ​យំកំដរ​អារម្មណ៍​របស់​អ្នក​ទេសចរ ដែល​​បាន​មក​​ដល់​នៅទី​នេះ​ហើយ​ពិត​ជា​មានភាព​​ស្រស់ស្រាយ​ដក់ជាប់​ជាមួយ​នឹងធម្មជាតិ​ដ៏ស្រស់បំព្រងនៅទីនេះ។

សហគមន៍ទេសចរណ៍ទឹកធ្លាក់ «ឡែងកៅ» មាន​ជ្រោះ​ចំនួន ៣ ជាន់ ព្រមទាំង​មាន​ផ្ទាំង​ថ្ម​ធម្មជាតិ និង​ដើម​ឈើ​ធំៗ ដែល​មាន​ភាព​ស្រស់​បំព្រង រួម​ទាំង​មាន​សត្វ​ព្រៃ​ចម្រុះ ៥៨ ប្រភេទ។ សម្រាប់​ភ្ញៀវ​ទេសចរដែល​ទៅ​លេង​កម្សាន្ត​ ក៏​អាច​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​នៅ​ជុំ​វិញ​តាម​ព្រៃ​សហគមន៍​ប្រមាណ ១៨​ ហិតា ដែល​អាច​សិក្សា​ស្វែង​យល់​ពី​ព្រៃ​ឈើ សត្វ​ព្រៃ​ និង​ជីវៈ​ចម្រុះ​យ៉ាង​សម្បូរ​បែប។ មិន​តែ​ប៉ុណ្ណោះ ភ្ញៀវ​ទេសចរ​ក៏​អាច​បោះ​តង់​សម្រាក​កម្សាន្ត​នៅ​តំបន់​ទឹក​ធ្លាក់​នៅ​ក្នុង​សហគមន៍​ ក៏​ដូច​ជា​ជួយ​ផ្សព្វផ្សាយ​ពី​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា​ផង​ដែរ។

ក្រៅពីសហគមន៍ទេសចរណ៍ទឹកធ្លាក់ «ឡែងកៅ» នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី មាន​រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ​ចំនួន ២ កន្លែង គឺ​ភ្នំដោះក្រមុំ នៅ​ក្រុងសែនមនោរម្យ និង ភ្នំក្រោល នៅ​ស្រុកកោះញែក។ រមណីយដ្ឋានធម្មជាតិ មាន​ចំនួន ១០៣ កន្លែង ជា​តំបន់ទឹកជ្រោះ តំបន់ទេសភាព ធម្មជាតិ វាលស្មៅ តំបន់ភ្នំ ដូច​ជា​ទឹកជ្រោះប៊ូស្រា ទឹក ជ្រោះរមនាទី១ រមនាទី២ ជ្រៃយស់ លែងអង លែងឃិន ភ្នំណាមលៀរ វាលស្មៅ និងតំបន់ព្រៃ នៃដែនជម្រកសត្វព្រៃចំនួន ៥ កន្លែង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេបក្ស​ប្រជាធិបតេយ្យ​ដែលស្ទើរ​ក្លាយ​ជាអ្នក​ទោស​ ថា ប្រជាជន​បង្កើត​ប្រវត្តិសាស្រ្តថ្មី​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រយៈពេល​៨ឆ្នាំ ប្រធានាធិបតី​កូរ៉េខាងត្បូង​​២រូប​ត្រូវ​សភា​ដក​ហូត​អំណាច​​​ក្នុងខែ​ធ្នូដូចគ្នា​

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញ​ជា​អធិបតី​បើក​ពិធីបុណ្យ​រំលឹក​គុណ​អង្គរ​លើកទី៤

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​លោក Yoon ដែលប្តេជ្ញា​ប្រយុទ្ធ​ដល់​ទីបញ្ចប់នោះ សន្យា​ចុះ​ចេញ ក្រោយសភា​ទម្លាក់​

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស ជំរុញឱ្យសិស្សានុសិស្សវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគត

Sokha Hotels

ព័ត៌មានពេញនិយម