Connect with us

កីឡា

កំពូលកីឡាករបាល់បោះ៣រូបរកចំណូលបានច្រើនបំផុតក្នុងឆ្នាំ២០២៤

បានផុស

នៅ

បាល់បោះជាកីឡាពេញនិយមបំផុតនៅទឹកដីសហរដ្ឋអាមេរិក​ដែល​ប្រជុំ​ដោយកីឡាករកំពូលៗលំដាប់ពិភពលោក។ ថ្ងៃនេះសារព័ត៌មាន«កម្ពុជាថ្មី» សូម​បង្ហាញ​កីឡាករបាល់បោះ៣រូបដែលរកចំណូលបានច្រើនបំផុតក្នុងឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbes ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. កីឡាករ LeBron James

បន្ទាប់ពីចុះហត្ថលេខាម្តងទៀតជាមួយក្រុម Los Angeles Lakers រយៈពេល២ឆ្នាំ ក្នុងតម្លៃ១០៤លានដុល្លារ ក្នុងការបន្ត​អាជីព​បាល់បោះ​​កាលពីខែកក្កដា កីឡាករ LeBron James បានបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងក្រប​ខណ្ឌ​លីគ​បាល់បោះ​​អាមេរិក​ NBA ក្រោយបានចាប់ដៃគូលេងជាកូនប្រុសរបស់ខ្លួន Bronny James នៅលើទីលាន​​។

កីឡាករវ័យ៣៩ឆ្នាំ LeBron James ទទួលបានថ្លៃហត់នឿយចំនួន៤៨.៧លានដុល្លារក្នុង១រដូវកាលជាមួយក្លិប Los Angeles Lakers។ ក្រៅពីចំណូលក្នុងការប្រកបអាជីពជាកីឡាករបាល់​បាល់បោះ លោកក៏អាចរកចំណូលបាន៨០លានដុល្លារបន្ថែមទៀតពី​កិច្ចសហការជាមួយក្រុមហ៊ុនធំៗជាច្រើន​ទៀត។ សរុបចំណូលទាំងអស់ក្នុងឆ្នាំ២០២៤​​លោក​រកចំណូលបានសរុបចំនួន១២៨.៧លានដុល្លារ ឈរ​លំដាប់​ទី១។

២. កីឡាករ Stephen Curry

បើនិយាយពីប្រាក់ពលកម្មរបស់កីឡាករបាល់បោះវ័យ៣៦ឆ្នាំ Stephen Curry របស់ក្លិប Golden State Warriors ទទួលបានថ្លៃហត់នឿយចំនួន៥៥.៨លានដុល្លារក្នុង១​រដូវ​កាល​ ច្រើនជាង​ LeBron James ទៀត ប៉ុន្តែចំណូលក្រៅពីការលេងបាល់បោះ Stephen Curry រកបានត្រឹមតែ៥០លានដុល្លារប៉ុណ្ណោះ។ ដូច្នេះ​លោក​​ឈរនៅលេខ២ ក្នុងនាមជាកីឡាករបោះបង់រកចំណូលបានច្រើនបំផុតក្នុងឆ្នាំ២០២៤ ជាមួយចំណូលសរុបចំនួន​១០៥.៨​លានដុល្លារ។

៣. កីឡាករ Kevin Durant

កីឡាករវ័យ៣៦ឆ្នាំ Kevin Durant ជាអ្នកលេងបាល់បោះទី៣រកចំណូលបានច្រើនបំផុតក្នុងឆ្នាំ២០២៤ ជាមួយចំណូលសរុបចំនួន៩៩.៩លានដុល្លារ។ កីឡាករ​លេងឲ្យក្លិប Phoenix Suns ទទួលបានថ្លៃហត់នឿយក្នុង​១​រដូវ​កាល​ចំនួន៤៩.៩លានដុល្លារ។ លោក​រក​បាន​ចំណូលក្រៅពីបាល់បោះ​៥០លានដុល្លារមទៀត។

Kevin Durant បានក្លាយជាកីឡាករបាល់បោះបុរសដំបូងគេដែលឈ្នះមេដាយមាសចំនួន៤លើកជាប់គ្នាក្នុងព្រឹត្តិការណ៍​អូឡាំពិក។ មុនព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ លោក​បានបង្ហាញកិច្ចព្រមព្រៀងថ្មីមួយទៀតជាមួយភេសជ្ជៈកីឡា Prime បន្ថែម​លើ​ការងារ​ជា​មួយ​ក្រុមហ៊ុន Nike, FanDuel និង 2K៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១២ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១១ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៣ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៤ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម