Connect with us

ព័ត៌មានអន្ដរជាតិ

អាក្រក់ៗ​ទៅ​ ថ្ងៃ​​​នេះ​ ស្លាប់​៨​​នាក់​​ទៀត​ ខណៈ​​​យោធា​ចោទ​​លោក​​ស្រី​ ស៊ូជី​ ទទួល​​​ប្រាក់​សំណូក

បានផុស

នៅ

អ្នក​តវ៉ា​៨​នាក់​ត្រូវ​បាន​សម្លាប់​នៅ​មីយ៉ាន់ម៉ា នា​ថ្ងៃ​ព្រហស្បតិ៍​ ទី​១១ ខែ​មីនា ​ពេលកម្លាំង​សន្តិសុខ​បាន​បាញ់​ប្រហារ​លើ​ក្រុម​តវ៉ា​ប្រឆាំង​នឹង​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ។ សាក្សី និងសារព័ត៌មាន​ក្នុង​ស្រុក​បាន​និយាយ។

បុរស​ម្នាក់​​ដែល​ចូល​រួម​​បាតុកម្ម និង​ជួយ​យក​សព​ទៅ​ទុក​នៅ​មន្ទីរ​ពេទ្យ​ប្រាប់ Reuters តាម​ទូរសព្ទ​ថា មនុស្ស​៦​នាក់​ត្រូវ​បាន​សម្លាប់​កណ្តាលទី​ក្រុង Myaing នៅ​ពេល​កម្លាំង​សន្តិសុខ​បាញ់​ទៅ​លើ​ក្រុម​តវ៉ា​មួយ។ ចំណែក​បុគ្គលិខ​សុខាភិបាល​នៅ​ទី​នោះ​បញ្ជាក់​ពី​ការស្លាប់​​​៦​នាក់នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរស​អាយុ​៣១​ឆ្នាំ​បាន​និយាយ​ថា ៖«យើង​តវ៉ា​ដោយ​សន្តិវិធី។ ខ្ញុំ​មិន​ជឿ​ថា ពួក​គេ​ធ្វើ​បែប​នេះ​សោះ»។

ព័ត៌មាន​ក្នុង​ស្រុក​ផ្សាយ​ថា មនុស្ស​ម្នាក់​ត្រូវ​បាន​សម្លាប់​នៅ​ខណ្ឌ North Dagon ក្នុង​ទី​ក្រុង​យ៉ាំងហ្គោន​។

មុន​ការស្លាប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ម្សិល​មិញ ក្រុម​តស៊ូ​មតិ​ សមាគម​ជំនួយ​អ្នក​ទោស​នយោបាយ​បាន​និយាយ​ថា មនុស្ស​ជាង​៦០​នាក់​ត្រូវ​បាន​សម្លាប់ និង​ប្រហែល​២​​ពាន់​នាក់​ត្រូវ​​បាន​ឃុំ​ខ្លួន​​​ដោយ​កម្លាំង​សន្តិសុខ​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ ថ្ងៃ​ទី​១​ ខែ​កុម្ភៈ ប្រឆាំង​នឹង​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​លោក​ស្រី អ៊ុង​សាន ស៊ូជី។

សកម្មភាព​តវ៉ា

អង្គការ​លើក​លែង​ទោស​អន្តរជាតិ​បាន​ចោទ​ប្រកាន់​យោធា​ពី​ការ​ប្រើ​កម្លាំង​សាហាវ​ឃោឃៅ​​លើ​អ្នក​តវ៉ា និង​និយាយ​ថា ការ​សម្លាប់​ជា​ច្រើន​ដែល​ត្រូវ​បាន​ចង​ក្រង​​ជា​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ។

លោក Joan Mariner នាយក​ឆ្លើយតបវិបត្តិ​នៅ​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ បាន​និយាយ​ថា ៖«ទាំង​នេះ​មិន​មែន​ជា​សកម្មភាព​ធុញ​ថប​ទេ មន្ត្រី​ម្នាក់​ៗ​សម្រេច​ចិត្ត​ដ៏​អាក្រក់»។

«មាន​មេ​បញ្ជាការ​ដែលមិន​ដឹង​ខុស​ត្រូវ​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្ស​ជាតិ ដាក់​ពង្រាយ​កម្លាំង​ទ័ព​ និងវិធី​សាស្ត្រ​ឃាតកម្ម​ជា​សាធារណៈ»។

សាក្សី​ម្នាក់​និយាយ​ថា មាន​ការ​ជួប​ជុំ​តូច​មួយ​នៅ​ខណ្ឌ Sanchaung ក្នុងទី​ក្រុងយ៉ាំងហ្គោន​ កម្លាំង​សន្តិសុខក្នុង​សប្តាហ៍​នេះ​បាន​ផ្ទុះ​អាវុធ និង​បំផ្ទុះ​គ្រាប់​បែក នៅ​ពេល​ពួក​គេ​​រុក​រក​ពី​​ផ្ទះមួយ​ទៅ​ផ្ទះ​មួយ​ដើម្បី​រក​អ្នក​តវ៉ា​​លាក់​ខ្លួន។

លោកឧត្តម​សេនីយ៍​ត្រី​ Zaw Min Tun ​អ្នក​នាំ​ពាក្យ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​រដ្ឋធានី Naypyidaw ថា លោក​ស្រី​ អ៊ុនសាន ស៊ូជី បាន​ទទួល​​យក​ប្រាក់​ខុស​ច្បាប់​ចំនួន​៦០​០ ០០០​​ដុល្លារ​អាមេរិក (៦០​ម៉ឺន​ដុល្លារ) និង​មាស​ នៅ​ពេល​ដែល​នៅ​ក្នុង​រដ្ឋាភិបាល។

សកម្មភាព​តវ៉ា

លោក​បន្ថែម​ថា ព័ត៌មាន​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ ហើយ​មនុស្ស​ជា​ច្រើន​នាក់​​កំពុង​ត្រូវបាន​សាក​សួរ។

លោក​ថា លោក​ប្រធានាធិបតី Win Myint និង​រដ្ឋ​មន្ត្រី​​គណៈ​រដ្ឋ​មន្ត្រី​ជា​ច្រើន​​បាន​ជាប់​​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ដែរ​ ហើយ​ថា លោក​បាន​ដាក់​សម្ពាធ​លើ​គណកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​កុំ​​ប៉ះ​ពាល់​នឹង​របាយ​ការណ៍​មិន​ប្រក្រតី​របស់​យោធា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

លោក ឈាង រ៉ា អំពាវនាវដល់អង្គការជាតិ និងអន្តរជាតិ បន្តជួយវិស័យសុខាភិបាលសម្រាប់បង្ការការធ្វើអត្តឃាត

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

តម្លៃប្រេង​អន្តរជាតិ​ធ្លាក់ចុះ ជុំវិញ​គម្រោង​បង្កើនផលិតកម្មប្រេងអាមេរិក របស់​ ត្រាំ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ខ្យល់ពុលនៅថៃ ធ្ងន់ខ្លាំង ដល់ថ្នាក់ក្រសួងសុំឲ្យប្រជាជនធ្វើការពីផ្ទះ ឯបាងកក ក៏បិទសាលារៀន 

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

កីឡា១៨ នាទីutes មុន

បុគ្គល៤​នាក់​ធ្លាប់​ដឹក​នាំ​សហព័ន្ធ​គុន​ខ្មែរ ខណៈថ្ងៃនេះបោះឆ្នោតប្រធានថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

សន្តិសុខសង្គម២២ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានជាតិ២៤ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

Sokha Hotels

ព័ត៌មានពេញនិយម