Connect with us

ព័ត៌មានជាតិ

អ្នកវិភាគ៖បាតុកម្មគ្មានអ្នកចូលរួមបង្ហាញថា មួរ សុខហួរ និងបក្សប្រឆាំងលែងមានប្រជាប្រិយក្នុងឆាកនយោបាយ

បានផុស

នៅ

អ្នកវិភាគ និងអ្នកតាមដានយោបាយខ្មែរមើលឃើញថា ប្រជាប្រិយភាពលោកស្រីមួរ សុខហួរ និងបក្សប្រឆាំងធ្លាក់ចុះដល់កម្រិតសូន្យ ជាក់ស្តែងបាតុកម្មនៅកូរ៉េ ទោះបីជាមានលោកស្រីមួរ សុខហួរ ជាមេដឹកនាំក្រុមប្រឆាំងចូលរួមដោយផ្ទាល់ក៏ដោយ នៅតែគ្មានអ្នកចូលរួមជាមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ក្រុមដែលមាននិន្នាការប្រឆាំងបានធ្លាក់ប្រជាប្រិយជាហូរហែរហូតស្ទើរតែសូន្យ។ មូលហេតុ ដោយសារតែ អ្នកចូលរួម មិនដែលឃើញធ្វើអ្វីជាផលប្រយោជន៍ ហើយបែរជានាំឱ្យពួកគាត់ខាតបង់ពេលវេលាប្រាក់កាស និងធ្វើឱ្យពួកគាត់បាត់បង់សុខសុវត្ថិភាព ប្រឈមមុខនឹងផ្លូវច្បាប់។

លោកថ្លែងថា៖«ទី១អត់បានឃើញអ្វីជាផលសម្រាប់ជាតិសម្រាប់សង្គម ទី២ខាតពេលវេលាប្រាក់កាសផ្ទាល់ខ្លួនរបស់អ្នកចូលរួម ទី៣ខាតបង់លើសុខសុវត្ថិភាពអីហូរហែកន្លងទៅ ដើរតាមគាត់វាទៅជាមានទោសទណ្ឌដោយសារគាត់ជំរុញអ្នកចូលរួមឱ្យប្រព្រឹត្តខុសច្បាប់»។

លោកបណ្ឌិតបន្ថែមថា អ្វីដែលធ្វើឱ្យអ្នកគាំទ្រលែងចូលរួមជាមួយក៏ដោយសារតែក្រុមដែលមាននិន្នាការប្រឆាំងគ្មានសណ្តាប់ធ្នាប់ក្នុងការដឹកនាំ និងតែងតែភូតភប្រមូលយកតែប្រយោជន៍សម្រាប់ក្រុមបក្ខពួកខ្លួន។   

ចំណែក លោកថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខ យល់ឃើញថា ភាពបរាជ័យអស់ប្រជាប្រិយភាព របស់អ្នកស្រី មួរ សុខហួរ ក្នុងឆាកនយោបាយ ដោយសារតែ ពលរដ្ឋលែងទុកចិត្ត ហើយយល់ដឹងពីការពីចារិកឆបោក បក្ខពួកនិយម ប្រមូលគ្នាធ្វើបាតុកម្មប្រមូលលុយចិញ្ចឹមឆ្នាំងបាយរបស់ខ្លួន។

លោកថា៖«តាមការយល់ឃើញរបស់ខ្ញុំអំពីភាពបរាជ័យរបស់លោកស្រីមួរ សុខហួរ ក្នុងការធ្វើបាតុកម្មនៅកូរ៉េថ្មីៗនេះដោយសារកត្តាមួយចំនួនដូចជាទី១ ការបាត់បង់ទំនុកចិត្តរបស់ប្រជាជនលើថ្នាក់ដឹកនាំក្រុមប្រឆាំង ទី២ការយល់ដឹងរបស់ប្រជាជនពីចារិកឆបោក និងបក្ខពួកនិយមរបស់ក្រុមប្រឆាំង ទី៣គឺការធ្វើនយោបាយជាឆ្នាំងបាយរបស់ខ្លួន និងទី៤ ការយល់ដឹងពីផលអវិជ្ជមាននៃការចូលរួមបាតុកម្មពីសំណាក់ប្រជាជន»។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា និងជាអ្នកតាមដាននយោបាយខ្មែរ មើលឃើញថា ប្រជាប្រិយភាពរបស់លោកស្រី មួរ សុខហួរ និងបក្សប្រឆាំង ធ្លាក់ចុះដល់ចំណុចសូន្យ ដោយសារតែពលរដ្ឋបានដឹងថាក្រុមនេះតែងតែធ្វើបាតុកម្មប្រឆាំងប្រយោជន៍ និងការអភិវឌ្ឍប្រទេសជាតិ ប៉ុនប៉ងបំផ្លាញសន្តិភាព បាតុកម្មដើម្បីតែប្រមូលលុយ  និងញុះញង់ឱ្យពលរដ្ឋខឹងស្អប់ប្រឆាំងរដ្ឋាភិបាលស្របច្បាប់។

លោកថ្លែងថា៖«ការធ្លាក់ចុះនូវការគាំទ្រប្រជាប្រិយភាពរបស់លោកស្រីមួរ សុខហួរ គឺធ្លាក់ចុះដល់កម្រិតសូន្យ ដែលពុំមានអ្នកណាជឿជាក់ចូលរួមតាមចលនាអូសទាញ ធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ប្រឆាំងជាមួយការអភិវឌ្ឍប្រទេសជាតិ»។

លោកបន្តថា កន្លងមកបាតុកម្មរបស់ក្រុមទណ្ឌិតសម រង្ស៊ី និងលោកស្រីមួរ សុខហួរ តែងតែធ្វើការ កៀរគរឱ្យពលរដ្ឋឱ្យចូលរួមចលនាក្បត់ជាតិ  ប្រឆាំងការអភិវឌ្ឍប្រទេស ប្រឆាំងសេដ្ឋកិច្ចប្រជាជន ពិសេសគឺប្រឆាំងសន្តិភាពកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២ នាទី មុន

អ្នកជំនាញ៖ ការកើនឡើងនៃហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៥ គឺស្របតាមកំណើនសេដ្ឋកិច្ចកម្ពុជា

ព័ត៌មានជាតិ៧ នាទី មុន

អ្នកវិភាគ៖បាតុកម្មគ្មានអ្នកចូលរួមបង្ហាញថា មួរ សុខហួរ និងបក្សប្រឆាំងលែងមានប្រជាប្រិយក្នុងឆាកនយោបាយ

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

សិង្ហបុរី៖ បុរស​ម្នាក់​ត្រូវ​ជាប់​គុក​ពី​បទ​លួច​ត្រីបបែល albino

សេចក្ដីជូនដំណឹង៣០ នាទី មុន

ឯកឧត្តម ឃួង ស្រេង ផ្ញើសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសព្រះរាជពិធីគម្រប់ខួប២០ព្រះវស្សា នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ

ចរាចរណ៍៣៦ នាទី មុន

គោយន្តកែច្នៃជាប់ចង្កូត ជ្រុលទៅបុកម៉ូតូបណ្តាលឱ្យ២នាក់ប្តីប្រពន្ធស្លាប់ នៅស្រុកពួក ខេត្តសៀមរាប

Sokha Hotels

ព័ត៌មានពេញនិយម