Connect with us

ព័ត៌មានអន្ដរជាតិ

ភាគខាងជើងវៀតណាម រងគ្រោះធ្ងន់ដោយជំនន់ ជន់លិចផ្ទះជិត ២ម៉ឺនខ្នង រីឯមនុស្សរាប់រយនាក់ ត្រូវជម្លៀស

បានផុស

នៅ

តាមការចុះផ្សាយរបស់ VN Express នៅថ្ងៃអង្គារទី២៩ខែតុលាឆ្នាំ២០២៤, ឥទ្ធិពលព្យុះត្រាមី បានបណ្តាលឲ្យខេត្តក្វាងប៊ិញ ភាគខាងជើងប្រទេសវៀតណាម ត្រូវរងគ្រោះធ្ងន់ធ្ងរដោយភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ ដែលជន់លិចផ្ទះជាង ១៩ ០០០ខ្នង ខណៈមនុស្សរាប់រយនាក់ ត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមល្ងាចថ្ងៃចន្ទ កម្ពស់ទឹកទន្លេ គៀនយ៉ាង បានហក់ឡើងផុតកម្រិតព្រមានទី៣ ប្រមាណ១.២៨ម៉ែត្រ ដោយផ្ទះខ្លះសឹងតែលិចដល់ដំបូលទៅហើយ។

លោក Le Van Son អភិបាលរងស្រុក Le Thuy និយាយថា «ស្ថានភាពកំពុងគ្រោះថ្នាក់ព្រោះទឹកទន្លេគៀនយ៉ាង នៅតែបន្តហក់ឡើង។ ក្រុមជួយសង្គ្រោះក៏កំពុងប្រយ័ត្នខ្លួនផងដែរ ដោយសារភ្លៀងធ្លាក់យ៉ាងគំហុកនិងខ្យល់បក់ខ្លាំង»។

(រូបថត៖ VN Express)

សូមបញ្ជាក់ថា នេះគឺជាលើកទី២ហើយក្នុងរយៈពេល៤ឆ្នាំដែលខេត្ត ក្វាងប៊ិញ ជួបទឹកធំបែបនេះ ខណៈលើកមុនគឺកាលពីខែតុលាឆ្នាំ២០២០។

បច្ចុប្បន្ន វៀតណាម កំពុងរងការវាយប្រហារដោយព្យុះ ត្រាមី ដែលចូលមក កាលពីរសៀលថ្ងៃអាទិត្យទី២៧ខែតុលាឆ្នាំ២០២៤ ជាមួយល្បឿនខ្យល់៨៨គីឡូម៉ែត្រក្នុងមួយម៉ោង។

មុនមកដល់វៀតណាម ព្យុះ ត្រាមី បានបង្កទុកវេទនានៅប្រទេសហ្វីលីពីនរួចទៅហើយ ដោយបង្កជាទឹកជំនន់និងគ្រោះបំណាក់ដី សម្លាប់មនុស្សជាង១០០នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្យុះត្រាមី វាយប្រហារវៀតណាម ជាមួយកម្លាំងខ្យល់ល្បឿន ៨៨គីឡូម៉ែត្រក្នុងមួយម៉ោង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

Agoda៖ វៀតណាម​ក្លាយជាទិសដៅទេសចរណ៍ឆ្លងឆ្នាំដ៏ពេញនិយមមួយ​ សម្រាប់ភ្ញៀវអន្តរជាតិ

វប្បធម៌ ជំនឿ៩ នាទីutes មុន

ប្រពៃណីផលិតកុលាលភាជន៍(ស្មូនក្អម ឆ្នាំង) នៅកម្ពុជាប្រឈមការបាត់បង់

ព័ត៌មានជាតិ១២ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ការងារ បន្តអំពាវនាវម្ចាស់ផ្ទះជួល និងអ្នកលក់ទំនិញ កុំតម្លើងថ្លៃតាមប្រាក់ឈ្នួលកម្មករ

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

រដ្ឋញូវយ៉កចេញ​ច្បាប់អាកាសធាតុថ្មី ពិន័យ ក្រុមហ៊ុន​ឥន្ធនៈហ្វូស៊ីល ៧៥ ប៊ីលានដុល្លារ

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

រុស្ស៊ីបិទ​ព្រលានយន្តហោះ​៤កន្លែង​​នៅ​មូស្គូ​ដោយ​បញ្ហា​សន្តិសុខ​ ខណៈសង្គ្រាម​​​កាន់តែ​កញ្ជ្រោលខ្លាំង​

Sokha Hotels

ព័ត៌មានពេញនិយម