Connect with us

ព័ត៌មានជាតិ

មជ្ឈមណ្ឌលនវានុវត្តន៍កូរ៉េ Gyeongbuk Technopark ចាប់អារម្មណ៍វិនិយោគលើ​សួនបច្ចេកវិទ្យានៅកម្ពុជា

បានផុស

នៅ

លោក Minjae Joung ប្រធាន បង្ហាញចំណាប់​អារម្មណ៍ក្នុងការសហកា​ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសួនបច្ចេកវិទ្យានៅកម្ពុជា ខណៈដែលខ្លួនមានជំនាញ និងបទពិសោធន៍ខ្ពស់លើវិស័យនេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបជាមួយលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុ  វត្តន៍ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ លោក  Minjae Joung ដែលបានដឹកនាំគណៈប្រតិភូធុរកិច្ចមកពីមជ្ឈមណ្ឌលនវានុវត្តន៍ នៃមជ្ឈមណ្ឌល Gyeongbuk Technopark សាធារណៈរដ្ឋកូរ៉េថា មជ្ឈមណ្ឌលរបស់លោកមានជំនាញលើការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា ហើយដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ គឺដើម្បីស្វែងយល់អំពីវិស័យអាទិភាពរបស់កម្ពុជាសម្រាប់ការវិនិយោគពីសាធារណៈរដ្ឋកូរ៉េ។

លោក ហែម វណ្ណឌី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាផ្តោតការយកចិត្តទុកដាក់លើការធ្វើពិពិធកម្មសេដ្ឋកិច្ច ពិសេសឧស្សាហូបនីយកម្ម ឆ្ពោះទៅការកសាងខឿនសេដ្ឋកិច្ចដែលផ្អែកលើចំណេះដឹង និង ជំរុញដោយបច្ចេកវិទ្យា។

លោករដ្ឋមន្រ្តីបានលើកទឹកចិត្តមជ្ឈមណ្ឌល Gyeongbuk Technopark ឱ្យពិចារណាបង្វែរទិសវិនិយោគរបស់កូរ៉េលើវិស័យបច្ចេកវិទ្យា ពីប្រទេសមួយចំនួនមកកម្ពុជា ដោយផ្អែកលើពីមូលដ្ឋាននៃបរិយាកាសវិនិយោគអំណោយផលនៅកម្ពុជា ដែលរួមមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធ គោលនយោបាយគាំទ្រធុរកិច្ច និងប្រជាជនវ័យក្មេងដែលចូលចិត្តបច្ចេកវិទ្យា។

លោក Minjae Joung បានបញ្ជាក់ថា៖« ជំនាញរបស់មជ្ឈមណ្ឌល Gyeongbuk Technopark ស្របនឹងអាទិភាពរបស់កម្ពុជា ជាពិសេសបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ បច្ចេកវិទ្យាសុខាភិបាល និងបច្ចេកវិទ្យាបៃតង។ លោកក៏បានចាប់អារម្មណ៍លើកិច្ចសហការក្នុងការបង្កើតមជ្ឈមណ្ឌលផលិត និងពិសោធន៍ឧបករណ៍វេជ្ជសាស្ត្រដើម្បីជំរុញបច្ចេកវិទ្យាវេជ្ជសាស្ត្រនៅកម្ពុជា»។

លោក ហែម វណ្ណឌីបានបន្ថែមថា៖«កម្ពុជាកំពុងផ្លាស់ប្តូរពីប្រទេសប្រើប្រាស់បច្ចេកវិទ្យា ទៅជាប្រទេសផលិតបច្ចេកវិទ្យា ហើយយើងស្វាគមន៍កិច្ចសហការដែលអាចបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យានៅក្នុងប្រទេស និងគាំទ្រសហគ្រាសធុនតូច និងមធ្យម ពិសេសក្នុងវិស័យកសិឧស្សាហកម្ម និងផលិតកម្មដែលផ្តោតលើការនាំចេញ»។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុ វត្តន៍ ប្តេជ្ញាគាំទ្រគម្រោងវិនិយោគឱ្យទទួលបានជោគជ័យ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យអ្នកវិនិយោគប្រើប្រាស់យន្តការវិនិយោគផ្លូវការ និងស្វែងរកដៃគូក្នុងស្រុកដែលអាចជឿទុកចិត្តបាន ដោយក្រសួងត្រៀមសហការ និងជួយសម្របសម្រួល។

​លោកបានលើកឡើងថា៖ កម្ពុជាអាចជាទីផ្សារតូច ប៉ុន្តែអ្នកវិនិយោគមិនគួរសម្លឹងតែទីផ្សារក្នុងស្រុកទេ។ យើងមានទីផ្សារអាស៊ាន ទីផ្សារក្រោមក្របខ័ណ្ឌ RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន រួមទាំងជាមួយប្រទេសចិន កូរ៉េ និងមជ្ឈិមបូព៌ា។ ការ​ទទួល​បាន​ព័ត៌មានពិតតាមរយៈយន្តការ​ផ្លូវការមានសារៈ​សំខាន់​​សម្រាប់ការសម្រេចចិត្តដែលត្រឹមត្រូវ»។ ​

Gyeongbuk Technopark គឺជាមជ្ឈមណ្ឌលនវានុវត្តន៍ឈានមុខមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលគាំទ្រដល់ការរីកលូតលាស់នៃឧស្សាហកម្មផ្អែកលើបច្ចេកវិទ្យា តាមរយៈការស្រាវជ្រាវ ការអភិវឌ្ឍ និងកិច្ចសហការវវាងវិស័យឯកជន ស្ថាប័នសិក្សាស្រាវជ្រាវ និងទីភ្នាក់ងាររដ្ឋាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ ម៉ោង មុន

MGI ប្រកាសដក​​​តំណែងបវរកញ្ញាមីយ៉ាន់ម៉ាជាប់លំដាប់រងលេខ២ ជា​ផ្លូវ​ការហើយ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម ចាប់ផ្តើមមានមនុស្សស្លាប់ ដោយសារព្យុះ ត្រាមី

ចរាចរណ៍១៩ ម៉ោង មុន

គោយន្តកែច្នៃជាប់ចង្កូត ជ្រុលទៅបុកម៉ូតូបណ្តាលឱ្យ២នាក់ប្តីប្រពន្ធស្លាប់ នៅស្រុកពួក ខេត្តសៀមរាប

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក៖ កូរ៉េខាងជើង ពិតបញ្ជូនទ័ព ១ម៉ឺននាក់ទៅជួយរុស្ស៊ីមែន ហើយនឹងចូលសមរភូមិ ប៉ុន្មានសប្តាហ៍ទៀត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ផុត​ពី​ព្យុះត្រាមី ឥលូវ​ហ្វីលីពីន​ត្រៀម​ខ្លួន​រង​ការ​វាយ​ប្រហារ​ពី​ព្យុះ កងរី វិញ​ម្ដង

Sokha Hotels

ព័ត៌មានពេញនិយម