កីឡា
តើមានអ្វីពិសេសបានជា Beckham ទិញវីឡាតម្លៃ៧២លានដុល្លារ?
អតីតតារាបាល់ទាត់អង់គ្លេសលោក David Beckham រួមជាមួយភរិយាលោកស្រី Victoria Beckham ត្រូវបានគេរាយការណ៍ពីការបានទិញវីឡាថ្មីដ៏ប្រណីតមួយ តម្លៃ៧២លានដុល្លារ ក្នុងទីក្រុង Miami សហរដ្ឋអាមេរិក។
មូលហេតុដែលវីឡាមួយនេះមានតម្លៃរហូតដល់៧២លានដុល្លារ ដោយសារស្ថិតនៅតំបន់មួយមានទេសភាពស្រស់ស្អាតជាប់មាត់សមុទ្រក្នុងតំបន់ Biscayne Bay ឆ្នេរសមុទ្រអាត្លង់ទិក ភាគខាងត្បូងរដ្ឋ Florida។ វីឡាដ៏ប្រណីតនេះមានបន្ទប់គេងចំនួន៩ មានអាងហែលទឹកទំហំ៣៧.៧ម៉ែត្រ ផ្ទះបាយ និងបន្ទប់រោងកុន។ លោក David និងលោកស្រី Victoria អាចរីករាយជាមួយរោងកុនផ្ទាល់ខ្លួន កន្លែងហាត់ប្រាណ ស្ប៉ា អាងហែលទឹក ផ្ទះបាយខាងក្រៅផ្ទះ និងកន្លែងទទួលភ្ញៀវនៅលើដំបូល។ យោងតាមការចុះផ្សាយរបស់ The Sun ប្ដីប្រពន្ធមួយនេះស្រលាញ់វីឡានេះណាស់ ហើយចង់ចំណាយពេលនៅទីនោះឲ្យបានច្រើន។
វីឡាដ៏ធំនៅទីក្រុង Miami គឺគ្រាន់តែជាអចលនទ្រព្យមួយក្នុងចំណោមអចលនទ្រព្យមានតម្លៃរាប់លានដុល្លាររបស់ប្តីប្រពន្ធមួយគូនេះប៉ុណ្ណោះ។ កាលពីឆ្នាំ២០២០ ពួកគេបានទិញផ្ទះល្វែងតម្លៃ២៣.៣លានដុល្លារនៅអគារ One Thousand Museum ក្នុងទីក្រុង Miami។ ពួកគេក៏មានផ្ទះជួលតម្លៃ៤០,២លានដុល្លារនៅ Holland Park ភាគខាងលិចទីក្រុងឡុងដ៍ផងដែរ។
គូស្នេហ៍ទាំងពីរក៏បានទិញផ្ទះបុរាណមួយតម្លៃ១៥.៥លានដុល្លារនៅ Cotswolds ជាកន្លែងដែលពួកគេបានចំណាយពេលច្រើនជាមួយកូន៤នាក់គឺ Brooklyn, Romeo, Cruz និង Harper។ ទ្រព្យសម្បត្តិរបស់គូស្នេហ៍ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនជាង៥៨៤លានដុល្លារ។
បន្ទាប់ពីចូលនិវត្តន៍ពីបាល់ទាត់ក្នុងឆ្នាំ២០១៤ លោក David Beckham ក៏បន្ដភាពជោគជ័យក្នុងជីវិតដោយបន្តរកប្រាក់ជាច្រើនពីភាពជាដៃគូម៉ាកយីហោ និងកិច្ចព្រមព្រៀងផ្សេងៗទៀត។
លោក David Beckham កាន់តែជោគជ័យ ក្រោយបានទិញក្លិបបាល់ទាត់ Inter Miami ក្នុងឆ្នាំ២០១៤។ លោកបានជួយឲ្យក្លិបមួយទទួលបានអ្នកគាំទ្រនៅជុំវិញពិភពលោកក្នុងឆ្នាំ២០២៣ បន្ទាប់ពីបានចុះហត្ថលេខានាំយកតារាបាល់ទាត់ឆ្នើមដូចជា Lionel Messi, Luis Suarez និង Sergio Busquets ។ គិតមកទល់ពេលនេះតម្លៃក្លិប Inter Miami ត្រូវបានគេរាយការណ៍ថា មានតម្លៃប្រមាណជាង១ពាន់លានដុល្លារ៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព១០ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍២ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៤ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់