Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមស្នើដំឡើងពន្ធ​​​លើ​បុគ្គល​កាន់​កាប់​អចលនទ្រព្យ​​ច្រើន​​កន្លែង​

បានផុស

នៅ

​សភា​វៀតណាម​បានស្នើឱ្យដាក់ចេញនូវគោលនយោបាយ​បន្ថែម​ពន្ធ​លើបុគ្គលដែលជាម្ចាស់អចលនទ្រព្យច្រើនកន្លែង ឬទុកវាឱ្យនៅទំនេរ។ នេះបើ​តាម​ការ​ចុះ​ផ្សាយរបស់​កាសែត​ V​nExpress​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសំណើរបស់គណៈកម្មាធិការត្រួតពិនិត្យនៃរដ្ឋសភាដែលត្រូវបានពិភាក្សាកាលពីថ្ងៃចន្ទ គោលនយោបាយបែបនេះនឹងជំរុញទីផ្សារអចលនទ្រព្យប្រកបដោយនិរន្តរភាព ខណៈ​ទីផ្សារអចលនទ្រព្យវៀតណាម​ ​មាន​ភាពខុសគ្នារវាងការផ្គត់ផ្គង់ និងតម្រូវការ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​។

V​nExpress​ មិន​បាន​ផ្សាយ​ថា​ អត្រា​ពន្ធ​ដែល​ត្រូវ​ដំឡើង​នោះ​ មាន​ប៉ុន្មាន ឬ​មាន​លក្ខណៈ និង​ក្នុង​លក្ខខណ្ឌ​បែប​ណា​ខ្លះ​នោះ​ទេ​ យ៉ាង​ណា​ថា​ រដ្ឋាភិបាលបាននឹងកំពុងពិភាក្សាអំពីការដាក់ពន្ធ​អចលនទ្រព្យ​បន្ថែមទៀតក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ ដើម្បីកាត់បន្ថយការទិញ​អចលនទ្រព្យ​ដើម្បីជួញដូររក​ប្រាក់​ចំណេញ​​​​ (Speculation) ប៉ុន្តែ​មក​ទល់​ពេល​នេះ​ មិន​ទាន់​មានការសម្រេចចិត្តណាមួយ​នៅ​ឡើយ​ទេ​។

​លទ្ធផល​ស្ទង់​មតិ​របស់​ VnExpress ដែល​ធ្វើ​លើ​មនុស្ស​ ៣២ ០០០ នាក់​ បាន​បង្ហាញ​ថា​ អ្នក​ឆ្លើយ​តប​ ៧០ ភាគរយ​ បាន​គាំទ្រ​លើ​ការ​បន្ថែម​ពន្ធ​​អចលនទ្រព្យ​លើ​បុគ្គល​ដែល​កាន់​កាប់​លើស​ពី​១​កន្លែង​ និង​ដែល​មាន​​អចលនទ្រព្យ​ទំនេរទុក​ចោល​។ ​

សូម្បី​តែ​ក្រសួង​ហិរញ្ញវត្ថុវៀតណាម​ ក៏​បាន​ធ្វើ​ការ​អំពាវ​នាវ​ដូច​គ្នា​ផង​ដែរ​នា​ពេល​កន្លង​មក​ ដើម្បី​ទប់​ទល់​នឹង​ Speculation ក្នុង​វិស័យ​អចលនទ្រព្យ​ ខណៈ​អះ​អាង​ថា​​ ក្រសួង​នឹងពិចារណា និងស្រាវជ្រាវគោលនយោបាយ ដើម្បីកែលម្អតម្លាភាពនៃទីផ្សារអចលនទ្រព្យវៀតណាម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ៖ មន្ត្រីរាជការ អាចស្នើធ្វើប័ណ្ណ ប.ស.ស ជូន ប្ដី ឬ ប្រពន្ធ និង កូន ក្នុងបន្ទុក ដោយមិនបង់វិភាគទានទេ

សន្តិសុខសង្គម៣ ម៉ោង មុន

រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាពអត់ឃ្លាន និង ការគំរាមកំហែងបង្ខំឱ្យ​គ្រិស្តបរិស័នៅមីយ៉ាន់ម៉ាប្ដូរមកកាន់ព្រះពុទ្ធសាសនា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ីស្រាអែល​​​​​លក់​​ប្រព័ន្ធ​​ការពារ​ដែន​អាកាស​​​និង​មីស៊ីល​តម្លៃ​ជិត​៦០០លានដុល្លារ​​ដល់​ស្លូវ៉ាគី​

សន្តិសុខសង្គម៥ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៣ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

សន្តិសុខសង្គម៩ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

សន្តិសុខសង្គម៦ ម៉ោង មុន

ក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែងអធិការ​នគរបាលស្រុកដំណាក់ចង្អើរ ឲ្យមកជាមន្ត្រីធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម