Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន ថា សង្គ្រាម​នៅ​ហ្គាហ្សា​គួរ​តែ​បញ្ចប់ ខណៈ​តួ​លេខ​អ្នក​ស្លាប់​លើស​ពី ៤៣ ០០០​នាក់ហើយ

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃចន្ទថា សង្គ្រាមរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប «គួរតែបញ្ចប់» ខណៈដែលចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីននៅក្នុង​សង្គ្រាម​នេះ​​បានកើនឡើងដល់ ៤៣ ០០០​នាក់។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បៃដិន បាន​​ប្រាប់​​ថា៖ «យើងត្រូវការបទឈប់បាញ់មួយ។ សង្រ្គាមនេះគួរតែបញ្ចប់» ដោយ​បន្ថែម​ថា លោក​នឹងធ្វើការអំពាវនាវ​ឲ្យ​មាន​ការ​ «តាមដាន» លើកិច្ចខិតខំប្រឹងប្រែងបទឈប់បាញ់​ជា​បន្ត​បន្ទាប់​ទៀត។

ការ​លើក​ឡើង​របស់​ប្រធានាធិបតី​អាមេរិក ធ្វើ​ឡើង​ក្រោយ​អាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សាបាន​ប្រកាស​កាលពីថ្ងៃ​ទី​២៨​ខែ​តុលា​ថា ចំនួនអ្នកស្លាប់ដែលត្រូវបានបញ្ជាក់នៅក្នុងតំបន់​ហ្គាហ្សា​បានកើនឡើងលើសពី ៤៣ ០០០​នាក់ ខណៈដែលជាង ១០១ ០០០នាក់ផ្សេងទៀតបានរងរបួស។ អ្នកស្លាប់ភាគច្រើនជាស្ត្រី និងកុមារ។

សង្គ្រាមរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា បាន​ធ្វើ​ឲ្យ​ជន​ស៊ីវិល​ស្ទើរ​តែ​អស់​នៅ​ហ្គាហ្សា​ត្រូវ​ជម្លៀស​ខ្លួន ព្រម​ទាំង​មានការ​​រាំង​ខ្ទប់​ដែលនាំ​ឲ្យ​មានកង្វះ​ខាត​អាហារ ទឹកស្អាត និងថ្នាំពេទ្យយ៉ាងធ្ងន់ធ្ងរ។

កិច្ចខិតខំប្រឹងប្រែងសម្របសម្រួល​ដែលដឹកនាំដោយសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ដើម្បីឈានដល់កិច្ចព្រមព្រៀង​បទ​ឈប់បាញ់ និងកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានបរាជ័យជុំវិញការបដិសេធរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក្នុងការបញ្ឈប់សង្រ្គាម។

អ៊ីស្រាអែល​ក៏​ប្រឈម​​មុខ​នឹង​សំណុំរឿង​ប្រល័យពូជសាសន៍​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ចំពោះ​សកម្មភាព​របស់ខ្លួន​នៅ​ហ្គាហ្សា​ផង​ដែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោកឃួងស្រេង ៖ ព្រឹត្តិការណ៍​កីឡាបាល់ទាត់​មិត្តភាពកម្ពុជា-ថៃ គ្រោងធ្វើឡើងនៅថ្ងៃទី០៨ខែមីនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ

កីឡា៣ ម៉ោង មុន

ភ្នំពេញក្រោន ឈ្នះ ខេត្តពោធិ៍សាត់ យ៉ាងតានតឹង​ជើងទី១ វគ្គ​១៦​ក្រុម ពានសម្តេចតេជោ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មនុស្សរាប់ពាន់នាក់នៅទូទាំងតំបន់ហ្គាហ្សាអបអរការប្រកាសបទឈប់បាញ់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងមុខងារសាធារណៈ និងក្រសួងសាធារណការ រៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន»

Sokha Hotels

ព័ត៌មានពេញនិយម